ទស្សនៈរបស់ប្រជាជនជប៉ុនចំពោះសេចក្តីស្លាប់
ទស្សនៈរបស់ប្រជាជនជប៉ុនចំពោះសេចក្តីស្លាប់។
តើការស្លាប់ជាអ្វី?
តើមានអ្វីកើតឡើងក្រោយពេលដែលមនុស្សយើងស្លាប់?
ទាំងនេះជាសំណួរដែលមនុស្សគ្រប់គ្នាចង់ដឹង ហើយអាស្រ័យលើសាសនា យើងទាំងអស់គ្នានឹងឆ្លើយចម្លើយខុសគ្នា។
ជនជាតិជប៉ុន ខ្ញុំមានន័យថា ប្រជាជនជប៉ុនកាលពីសម័យបុរាណមានទស្សនៈមួយហៅថា “Shiseikan” ដោយចាត់ទុកសេចក្តីស្លាប់ និងជីវិតជាគូនឹងគ្នា។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ចូរយើងក្រឡេកមកមើលទស្សនៈរបស់ប្រជាជនជប៉ុនចំពោះជីវិត និងសេចក្តីស្លាប់ ដែលខុសពីទស្សនៈក្នុងព្រះពុទ្ធសាសនា និងសាសនាគ្រឹស្ត។
ការរួមបញ្ចូលគ្នារវាងសាសនា Shinto ដែលមានប្រភពមកពីជប៉ុន និងព្រះពុទ្ធសាសនាដែលស្ថិតក្នុងការយល់ដឹងរបស់ប្រជាជនជប៉ុន។
ភាគច្រើនប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនា ហើយប្រសិនបើអ្នកជាពុទ្ធសាសនិក អ្នកប្រាកដជាធ្លាប់បានឮអំពីទស្សនៈ “វដ្តសង្សារ” ។
វដ្តសង្សារត្រូវបានគេហៅថា ការចាប់កំណើតឡើងវិញ ឬជាតិក្រោយ គឺជាទស្សនៈក្នុងសាសនាជាច្រើន និងជាទស្សនវិជ្ជាដែលថា ភាវៈរស់បន្ទាប់ពីស្លាប់នឹងបន្តជីវិតក្នុងទម្រង់មួយផ្សេងទៀត ដែលអាចជាមនុស្ស សត្វ ឬទម្រង់ជីវិតផ្សេងទៀត។
ម្យ៉ាងវិញទៀត Shinto ចាត់ទុកការស្លាប់ជាភាពមិនបរិសុទ្ធ។
ហេតុដូច្នេះហើយបានជាមិនសូវមានរឿងរ៉ាវទាក់ទងនឹងការស្លាប់នោះទេ។ ហើយនេះក៏ជាមូលហេតុដែលមានផ្នូរជាច្រើនដាក់ក្នុងវត្តនៅប្រទេសជប៉ុន ប៉ុន្តែមិនមានផ្នូរដាក់ក្នុងទីសក្ការៈបូជាឡើយ។
ទោះជាយ៉ាងណា ចំណុចនេះមិនមែនមានន័យថា សេចក្តីស្លាប់ត្រូវគេស្អប់ខ្ពើម និងឃុំទុកនោះទេ។
Shinto គោរពបូជាធម្មជាតិ ហើយការស្លាប់ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃធម្មជាតិ។ មានជំនឿមួយជឿថា ពិភពបន្ទាប់ពីស្លាប់មានភាពដាច់ដោយឡែក ហើយមិនទាក់ទងនឹងពិភពលោកដែលយើងកំពុងរស់នៅនោះទេ។
ដូច្នេះហើយ យើងមិនចាំបាច់បារម្ភពីពិភពបន្ទាប់ពីស្លាប់នោះទេ ជាអ្វីដែលយើងមិនអាចដឹងមុន ចូរយើងផ្តោតសំខាន់លើការរស់នៅបច្ចុប្បន្ន ត្រៀមសម្រាប់គ្រាដែលមិនអាចជៀសផុតពីសេចក្តីស្លាប់។
ហើយនៅពេលដែលយើងស្លាប់ទៅ គ្រប់យ៉ាងបានបញ្ចប់។
ទោះបីជានិយាយថា “សេចក្តីស្លាប់ជាទីបញ្ចប់” ប៉ុន្តែមិនមានន័យថា យើងមិនខ្វល់ពីអ្នកដែលបានចែកឋានប្រៀបបីដូចជាគ្មានទំនាក់ទំនងនោះទេ។
យើងកើតមក និងរស់នៅរហូតដមកដល់សព្វថ្ងៃដោយសារបុព្វបុរស។ យើងគួរតែដឹងគុណចំពោះរឿងនោះ ហើយខិតខំប្រឹងប្រែងធ្វើអ្វីម្យ៉ាងសម្រាប់ខ្លួនឯង។
ជាការពិតណាស់ កន្លែងប្រារព្ធពិធីបុណ្យសពនៅជប៉ុនក៏រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធផងដែរ ប៉ុន្តែចំណុចនេះដើម្បីបង្ហាញពីការដឹងគុណចំពោះអ្នកដែលបានចែកឋាន និងចំពោះខ្លួនយើង ជាមនុស្សដែលកំពុងនៅរស់។
ពិធីរំលឹកវិញ្ញាណក្ខន្ធ គឺជាផ្នែកមួយនៃពិធីបុណ្យសព ដែលប្រារព្ធឡើងដើម្បីរំលឹក និងចូលរួមចែករំលែកទុក្ខចំពោះមរណភាព។ នេះជាឱកាសមួយសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ និងមិត្តរួមការងារចូលរួមចែករំលែកទុក្ខ រំលឹកអនុស្សារីយ៍ ហើយលាអ្នកដែលបានចែកឋាន។
ក្នុង Shinto មិនមានឋានសួគ៌ ហើយក៏មិនមានឋាននរកនោះដែរ។ ប៉ុន្តែគ្រាន់តែអ្នកស្លាប់នឹងទៅកាន់ពិភពដោយឡែកសម្រាប់អ្នកស្លាប់ ជាកន្លែងដែលមនុស្សយើងមិនអាចទៅដល់។
មិនដូចជាសាសនាដទៃទៀតនៅលើពិភពលោកនោះទេ Shinto មិនមានទស្សនៈល្អ ឬអាក្រក់ឡើយ។
នៅប្រទេសជប៉ុន Shinto និងព្រះពុទ្ធសាសនាត្រូវបានរួមបញ្ចូលគ្នា ចំណុចនេះអាចធ្វើឲ្យគ្រប់យ៉ាងកាន់តែស្មុគស្មាញ ប៉ុន្តែ Shinto ដើមបែរជាសាមញ្ញណាស់ ហើយមិនបែងចែករវាងល្អ និងអាក្រក់នោះទេ។ ម្យ៉ាងវិញទៀត អាទិទេពគឺជាធម្មជាតិ។
ជប៉ុនជាប្រទេសដែលងាយនឹងកើតមានគ្រោះមហន្តរាយ ដោយមានចំនួន ៤ រដូវយ៉ាងច្បាស់ ហើយប្រជាជនរស់នៅក្នុងភាពភ័យខ្លាចធម្មជាតិ។
ធម្មជាតិត្រូវបានចាត់ទុកជាអាទិទេព ប៉ុន្តែធម្មជាតិមិនវិនិច្ឆ័យមនុស្សថាល្អ ឬអាក្រក់នោះទេ ហើយក៏មិនប្រទានពរតាមរយៈការបួងសួងសុំទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះរបស់មនុស្សនោះដែរ។
មិនមែនដោយសារការបួងសួងនៅទីសក្ការៈនោះទេ ប៉ុន្តែជាដំបូងត្រូវដឹងគុណ។
មិនមែនធ្វើរឿងអាក្រក់បន្ទាប់ពីស្លាប់នឹងចុះនរកនោះទេ ប៉ុន្តែប្រសិនបើអ្នកធ្វើរឿងដែលធ្វើឲ្យខ្លួនមានអារម្មណ៍មិនសុខ ផ្ទុយនឹងមនសិការសូមកុំធ្វើ។
ធ្វើរឿងដែលខុសឆ្គងអាចនឹងធ្វើឲ្យបាត់បង់ទំនាក់ទំនង បាត់បង់ខ្លួនឯង និងមិនអាចរស់នៅប្រកបដោយសុភមង្គលនោះទេ។
រស់នៅដោយមិនពឹងផ្អែកលើអាទិទេព និងស្លាប់ទៅតាមច្បាប់ធម្មជាតិ។
មានជួប មានបែក ស្លាប់រស់គឺជារឿងធម្មតា។
ប្រសិនបើព្រោះតែខ្លាចឈឺចាប់ដោយសារការបែកបាក់ ហើយមិនជួបនរណាទាំងអស់ ធ្វើផ្ទុយនឹងធម្មជាតិក៏ពិបាករស់នៅប្រកបដោយសុភមង្គលដែរ។
ទាំងនេះជាទស្សនៈរបស់ Shinto តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះសាសនានេះ និងទស្សនៈរបស់ប្រជាជនជប៉ុន?
Abe Kengo