ទំនៀមទម្លាប់ ema និងគណិតវិទ្យាជប៉ុនបុរាណ
ទំនៀមទម្លាប់ ema និងគណិតវិទ្យាជប៉ុនបុរាណ។
មានទំនៀមទម្លាប់ពិសេសៗជាច្រើនក្នុងវប្បធម៌ជប៉ុនបុរាណ ក្នុងចំណោមនោះមានទំនៀមទម្លាប់ប្រពៃណីថ្វាយគណិតវិទ្យាដល់អាទិទេពនៅប្រាសាទទីសក្ការៈ។ គេនិយាយថា ទំនៀមទម្លាប់នេះបានលើកកម្ពស់គណិតវិទ្យានៅជប៉ុននាសម័យកាល Edo ឡើងមួយកម្រិតថ្មី។
តើរឿងនេះយ៉ាងណា? ចូរយើងតាមដានទាំងអស់គ្នាតាមរយៈអត្តបទខាងក្រោម។
នៅប្រទេសជប៉ុន មានទំនៀមទម្លាប់មួយហៅថា ថ្វាយ ema (絵馬) នៅទីសក្ការៈបូជា។ ក្នុងនោះ ema គឺជាបន្ទះឈើតូចៗ ជាទូទៅមានរាងដូចជាផ្ទះ ឬសត្វ ដែលប្រជាជនជប៉ុនប្រើសម្រាប់សរសេរការបួងសួង ឬបំណងប្រាថ្នា ហើយព្យួរនៅតាមប្រាសាទទីសក្ការៈបូជា។ នេះជាទំនៀមទម្លាប់ដ៏ពេញនិយមក្នុងវប្បធម៌ជប៉ុន ជាពិសេសក្នុងឳកាសឆ្នាំថ្មី។
នៅទីនេះ ema ត្រូវបានគេចាត់ទុកដូចជាមធ្យោបាយសម្រាប់ថ្វាយការបួងសួងទៅដល់អាទិទេព។
យ៉ាងណាមិញ គ្រប់គ្នាដែលដើរចូលទីសក្ការៈសុទ្ធតែមើលឃើញបន្ទះឈើ ema នេះ ហើយអានអក្សរនៅលើនោះ ដូច្នេះប្រហែលជាការឆ្លើយតបបំណងប្រាថ្នាទាំងនេះគឺជាមនុស្ស មិនមែនមានតែអាទិទេពប៉ុណ្ណោះទេ។
ទោះជាយ៉ាងណា ដោយផ្តើមចេញពីវត្ថុដែលស្តាប់ទៅដូចជាពិសិដ្ឋណាស់ បន្ទាប់មកគេចាប់ផ្តើមប្តូរទៅប្រើតាមរបៀបមួយផ្សេង ពោលគឺប្រើសម្រាប់ឆ្លើយគណិតវិទ្យាដែលពិបាក។
នរណាម្នាក់នឹងសរសេរប្រធានគណិតវិទ្យានៅលើផ្ទៃម្ខាងរបស់ ema ហើយប្រសិនបើមានចម្លើយ គេនឹងសរសេរចម្លើយលើផ្ទៃម្ខាងទៀត។
អ្នកដែលដាក់ចេញសំណួរនឹងទៅកាន់ប្រាសាទម្តងទៀត ដោយអារម្មណ៍រំភើបព្រោះគិតថា តើមាននរណាអាចឆ្លើយសំណួររបស់ខ្លួនបានដែរទេ?
ស្រដៀងទៅនឹងល្បែងចោទសួរ និងឆ្លើយចម្លើយ ប៉ុន្តែអ្វីដែលពិសេសត្រង់ថា មិនត្រឹមតែអាចចាត់ទុកដូចជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងគណិតវិទ្យាផងដែរ។
មិនដូចជានៅអឺរ៉ុបនោះទេ ជាកន្លែងដែលមិនសូវមានអ្នករៀនគណិតវិទ្យា នៅប្រទេសជប៉ុន ល្បែងគណិតវិទ្យាបែបនេះបែរជាមានប្រជាប្រិយភាព និងពេញនិយមសម្រាប់ប្រជាជនធម្មតា។
នៅពេលនោះជប៉ុនបានផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងបណ្តាប្រទេសផ្សេងទៀត។
គណិតវិទ្យាដែលគេប្រើនៅសម័យនោះហៅថា “wasan” មានភាពខុសគ្នាបើប្រៀបនឹងគណិតវិទ្យាដែលគេប្រើនៅសម័យសព្វថ្ងៃ។ ដើមឡើយ នេះជាការអភិវឌ្ឍពិសេសនៃគណិតវិទ្យាដែលនាំចូលពីប្រទេសចិន ហើយកម្រិតគណិតវិទ្យានេះស្មើនឹងគណិតវិទ្យានៅអឺរ៉ុបនាសម័យនោះ។
ពួកគេមិនត្រឹមតែអាចគណនាធរណីមាត្រពិជគណិតដោយប្រើនិមិត្តសញ្ញាប៉ុណ្ណោះទេ ថែមទាំងអាចគណនាដោយប្រើលេខ pi ចំណុចនេះបង្ហាញថា ជប៉ុនជាប្រទេសដែលចូលចិត្តគណិតវិទ្យាយ៉ាងខ្លាំង។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតត្រង់ថា ចំណេះដឹងនេះពេញនិយមសម្រាប់ប្រជាជនធម្មតាផងដែរ។ នៅសម័យកាលដែលការសិក្សាប្រៀបដូចជាដែនកំណត់សម្រាប់មនុស្សមួយចំនួន ការនិយមគណិតវិទ្យានៅជប៉ុនធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ម្យ៉ាងវិញទៀត គណិតវិទ្យា wasan តម្រូវឲ្យមានចំណេះដឹងជ្រៅជ្រះ។ ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ខ្ញុំសូមណែនាំដល់ប្រិយមិត្តអ្នកអានសំណួរគណិតវិទ្យាមូលដ្ឋានមួយចំនួន ដូច្នេះយើងនឹងមានឳកាសបង្កើនចំណេះដឹងទាំងអស់គ្នា។
ចូរយើងដោះស្រាយសំណួរគណិតវិទ្យាទាំងអស់គ្នា។
រង្វង់មូលដែលធំបំផុតមានអង្កត់ផ្ចិត ០៤ 寸 ។
ក្នុងគណិតវិទ្យា “寸” គឺជាឯកតាវាស់ប្រវែងតាមបែបប្រពៃណីនៅប្រទេសវៀតណាម និងចិន ដែលស្មើនឹង ១/១០ ម៉ែត្រ។
“寸” គឺជាឯកតាចាស់ ដើម្បីឲ្យងាយស្រួលយល់ យើងនឹងលើកឧទាហរណ៍មួយដោយប្រើឯកតានៅសម័យនេះគឺ ០៤ សង់ទីម៉ែត្រ។
ដូច្នេះសំណួរសួរថា៖ ប្រសិនបើរង្វង់មូលនេះមានអង្កត់ផ្ចិត ០៤ សង់ទីម៉ែត្រ តើត្រូវការប៉ុន្មានសង់ទីម៉ែត្រដើម្បីពង្រីកអង្កត់ផ្ចិតរង្វង់មូលដែលតូចបំផុត?
ពិតជាគួរឲ្យអាម៉ាស់ណាស់ ព្រោះបើទោះបីជាខ្ញុំជាមនុស្សដែលរៀនពូកែគណិតវិទ្យានៅសាលា ប៉ុន្តែខ្ញុំមិនអាចឆ្លើយគណិតវិទ្យានេះបានទេ។
និងគណិតវិទ្យាមួយផ្សេងទៀតគឺថា៖
សំណួរត្រូវបានលើកឡើងថា៖ ចូរស្វែងរកផ្ទៃក្រឡាសរុបដែលមានផាត់ពណ៌។
គណិតវិទ្យានេះត្រូវបានសរសេរឡើងវិញដោយផ្អែកលើសម័យនេះ ដោយអនុវត្តគណិតវិទ្យារបស់ wasan អាចស្វែងរកចម្លើយដែលត្រឹមត្រូវ។
មិនដឹងថា ប្រិយមិត្តអ្នកអានមានវិធីសាស្រ្តឆ្លើយសំណួរគណិតវិទ្យាទាំងពីរនេះដែរទេ?
នៅពេលដែលប្រទេសជប៉ុនធ្វើទំនើបកម្ម គណិតវិទ្យាបានប្តូរទៅរចនាប័ទ្មប្រទេសលោកខាងលិច ហើយ wasan ក៏បានបាត់បង់។
ប្រហែលជាសំណួរគណិតវិទ្យាដែលមិនអាចឆ្លើយបានដោយប្រើគណិតវិទ្យានាសម័យសព្វថ្ងៃ ចម្លើយនៅតែអាចរកឃើញដោយប្រើគណិតវិទ្យាបុរាណ។
ប្រទេសមួយចំនួននៅលើពិភពលោកដូចជាប្រទេសឥណ្ឌានៅតែបន្តប្រើគណិតវិទ្យាបុរាណរហូតមកដល់សព្វថ្ងៃ។ នេះក៏ជាមូលហេតុដែលប្រជាជនឥណ្ឌាពូកែគណិតវិទ្យាផងដែរ។
អាចនិយាយបានថា ការបាត់បង់គណិតវិទ្យា wasan គឺជាការបាត់បង់ដ៏ធំសម្រាប់ប្រទេសជប៉ុន ម្យ៉ាងវិញទៀត តើនេះជាមូលហេតុដែលធ្វើឲ្យជប៉ុនបាត់បង់ភាពទាក់ទាញពីមុនមែនទេ?
Abe Kengo