លទ្ធផល​របស់​បុគ្គល​ដែល​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ប៉ុន្តែ​បង្ហាញ​សកម្មភាព​ជ្រុល​ជ្រួស​ចំពោះ​ជប៉ុន

លទ្ធផល​របស់​បុគ្គល​ដែល​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ប៉ុន្តែ​បង្ហាញ​សកម្មភាព​ជ្រុល​ជ្រួស​ចំពោះជប៉ុន។

បុគ្គលដែលមានឥទ្ធិពល (ក្នុងភាសាអង់គ្លេសហៅថា Influencer) គឺជាបុគ្គលដែលមានឥទ្ធិពលចំពោះ​​ការ​​យល់​​ឃើញ សកម្មភាព និងការសម្រេចចិត្តរបស់អ្នកដទៃ ជាពិសេសនៅលើបណ្តាញសង្គម។ ពួក​​គេ​​ច្រើន​តែ​មាន​ចំនួន​អ្នក​តាម​ដាន​ច្រើន ហើយបង្កើតមាតិកាដែលទាក់ទងនឹងវិស័យ​ណា​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍ និង​ជឿ​ជាក់​លើ​គំនិត​របស់​ពួក​គេ។

បុគ្គលដែលមានឥទ្ធិពលថែមទាំងមានអ្នកតាមដានច្រើននៅលើ YouTube និង TikTok នឹងទទួល​បាន​ចំណូល ជាក់ស្តែងគឺផ្អែកលើការមើលមាតិការបស់ពួកគេ។ ទោះ​ជា​យ៉ាង​ណា មនុស្សមួយចំនួនក្នុងចំណោមពួកគេមានគំនិតជ្រុលនិយមកាន់តែច្រើនទៅៗ រហូតដល់ថ្នាក់ប្រព្រឹត្ត​បទ​ល្មើស។

ក្នុងយុទ្ធសាស្រ្តរកប្រាក់របស់ពួកគេ ជប៉ុនបានក្លាយជាគោលដៅយ៉ាងស្រួល។

ដោយ​និយាយ​ថា ប្រជាជនជប៉ុនកំសាក និងមិនគួរឲ្យខ្លាចទាល់​តែ​សោះ មនុស្ស​ទាំងនេះ​បាន​ចំអក​ជនជាតិជប៉ុន និង​ធ្វើឲ្យ​ប្រឡូក​ប្រឡាក់ប្រទេស​ជប៉ុន។ យើង​​​នឹង​ងាក​មក​​មើល​លទ្ធផល​របស់​​ពួក​គេ​​ក្នុង​​ខ្លឹមសារអត្តបទនេះទាំងអស់គ្នា។

ធ្វើឲ្យអ្នកដទៃរបួស និងប្រើបន្ទប់សណ្ឋាគារធ្វើជាបង្គន់

រឿងហេតុកើតឡើងក្នុងព្រឹត្តិការណ៍ព្រិលនៅទីក្រុង Sapporo កោះ Hokkaido ។

បុគ្គលដែលបង្កបញ្ហាជាជនជាតិអូស្ត្រាលីម្នាក់ មនុស្សម្នាក់នេះស្រែកហៅបុគ្គលិកនៅកន្លែងមានព្រិល ហើយនៅពេលដែលបុគ្គលិក​ម្នាក់​នោះ​បែរ​មក ស្រាប់​តែ​ត្រូវ​ជនជាតិអូស្ត្រាលីរូបនោះគប់ដុំព្រិល​រឹង​ចំ​មុខ។ ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យបុគ្គលិករងរបួស និងហូរឈាមមាត់ ប៉ុន្តែជននោះនៅ​តែ​បន្ត​ផ្សាយ​បន្ត​ផ្ទាល់។

ដោយសារហួសចិត្តនឹងសកម្មភាពនេះ ភ្ញៀវទេសចរណ៍បរទេសម្នាក់បានអន្តរាគមន៍ និង​ទូរស័ព្ទ​ហៅ​ប៉ូលិស។

ទោះជាយ៉ាងណា ប៉ូលិសគ្រាន់តែព្រមានបន្តិចប៉ុណ្ណោះ ហើយអនុញ្ញាតឲ្យទៅ។

បន្ទាប់មក បុរសម្នាក់នោះបានបន្តផ្សាយបន្តផ្ទាល់ការនោមរបស់ខ្លួនក្នុងបន្ទប់សណ្ឋាគារមួយនៅ Osaka គឺ​នោម​ក្នុង​បន្ទប់​មិន​មែន​បង្គន់​នោះ​ទេ។

ប្រជាជនជប៉ុនដែលបានឃើញហេតុការណ៍នេះខឹងសម្បារយ៉ាងខ្លាំង។ អ្នកនយោបាយក៏យល់ស្រប​នឹង​កំហឹង​របស់ប្រជាពលរដ្ឋ​ដែរ ហើយ​ហេតុការណ៍​នេះកាន់តែធំឡើងក្លាយជារឿងអាស្រូវ។

នៅទីបំផុត បុរសម្នាក់នោះត្រូវចាប់ខ្លួន ដោយសារតែបានប្រើដងថតរូបរបស់​ទូរស័ព្ទ (ឬហៅ​ថា​ដង selfie) វាយ​ចំ​មុខ​របស់​បុរស​ជន​ជាតិ​ឥណ្ឌា​​ជា​ច្រើន​ដង។

បន្ទាប់ពីហេតុការណ៍នេះកើតឡើង នៅលើបណ្តាញសង្គមគេនិយាយតៗគ្នាថា៖ “ជនជាតិ​អូស្ត្រាលី​គឺ​បែប​ហ្នឹងឯង” ។ រឿងអាស្រូវដែលបង្កឡើងដោយបុគ្គលម្នាក់បានប៉ះពាល់ដល់មុខមាត់របស់ប្រទេស​អូស្ត្រាលី​ទាំង​មូល ចំនួន​ភ្ញៀវ​ទេស​ចរណ៍​ដែល​ទៅ​កាន់​ប្រទេស​នេះ​ធ្លាក់​ចុះយ៉ាងខ្លាំង ហើយ​ថែម​ទាំង​អាច​ប៉ះ​ពាល់​ដល់​បញ្ហា​ការ​ទូត​របស់​ប្រទេស​មួយ​ទៀត​ផង។

គូរផ្តេសផ្តាសក្នុងប្រាសាទ

ក្នុងករណីរឿងអាស្រូវមួយផ្សេងទៀត បុគ្គលដែលមានឥទ្ធិពល​ជនជាតិ​ចិន​ម្នាក់​បាន​បាញ់ថ្នាំ​លើ​ជញ្ជាំង​​នៅ​ប្រាសាទ​ទីសក្ការៈ Yasukuni ក្នុងទីក្រុងតូក្យូ ហើយបត់ជើងតូចពីលើ។

ប្រាសាទទីសក្ការៈ Yasukuni ជា​កន្លែង​គោរព​បូជា​អ្នកដែល​ក្លាហាន​​បានលះបង់ជីវិតដើម្បីការ​ពារ​ប្រទេស​ជប៉ុន។ សម្រាប់​ប្រជាជន​ជប៉ុន ទីកន្លែង​នេះ​ពិត​ជា​ពិសិដ្ឋ និង​សំខាន់​ណាស់។ 

ប៉ូលិស​មិនសកម្មនឹងកំណត់​អត្តសញ្ញាណ​បុគ្គលដែលបង្ករឿង​អាស្រូវ​នោះទេ ខណៈដែលប្រជាជនមាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

Takasu គ្រូពេទ្យវះកាត់កែសម្ផស្សដ៏ល្បីឈ្មោះម្នាក់បានប្រកាសនៅលើបណ្តាញសង្គមថា៖

“យើងមិនអាចលើកលែងឲ្យមនុស្សប្រភេទនេះបានទេ។ ខ្ញុំនឹងផ្តល់រង្វាន់ចំនួន ៥ លានយ៉េនសម្រាប់​អ្នក​ដែល​ចាប់​បាន​ជន​នោះ” ។

ប្រជាជនជប៉ុនជាច្រើនបានតាមដានបុគ្គលដែលបង្ករឿងអាស្រូវ ហើយនៅទីបំផុតជននោះត្រូវចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​គុក​ប្រាំបី​ខែ។

ជាការពិតណាស់ ធម្មតាប្រជាជនជប៉ុនស្លូតមែនពិត ប៉ុន្តែពួកគេជាមនុស្សដែលមានស្មារតីសាមគ្គីភាពខ្ពស់ ជាពិសេសក្នុងស្ថានភាពចាំបាច់ត្រូវសហការគ្នា។

រឿងអាស្រូវ​នេះ​បាន​បង្ក​ឲ្យមានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង រហូតដល់ថ្នាក់ប្រជាជនជប៉ុនចាប់ផ្តើមនិយាយថា៖ “សូមកុំអនុញ្ញាតឲ្យជនជាតិ​ចិនឈានជើងចូលទឹកដីជប៉ុន” ។

បច្ចុប្បន្ន​នេះ ប្រជាជន​វៀតណាមពិបាកនឹងទទួល​បាន​ទិដ្ឋាការ​ជប៉ុនខ្លាំងណាស់ ខណៈដែលប្រជា​ជនថៃបែរ​ជា​​ត្រូវ​​បាន​​លើក​លែង​​ទិដ្ឋាការ។ ចំណុច​ខុស​គ្នា​នេះ​ដោយ​សារ​តែ​ចំនួន​ជន​ល្មើស​មក​ពីប្រទេស​ទាំង​ពីរ។

ចំនួនជនល្មើសជាជនជាតិវៀតណាមនៅជប៉ុនមិនបានថយចុះនោះទេ ដូច្នេះហើយ ការផ្តល់ទិដ្ឋាការ​កាន់​តែ​ពិបាក​ទៅៗ។ យើង​អាច​មើល​ឃើញ​ថា ទង្វើ​របស់​ជនជាតិ​វៀតណាម​មួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន កំពុងធ្វើឲ្យប៉ះពាល់​ដល់​ប្រជាជន​​វៀត​ណាម​​ទាំង​អស់។

ក្នុង​ករណី​ស្រដៀង​គ្នា​នេះ ប្រជាជន​តួកគី​ដែល​រស់​នៅក្នុង​ប្រទេស​ជប៉ុន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​មួយ​​ចំនួន និង​​បង្ក​​បញ្ហា​​តាម​ចិត្ត។ ហើយខណៈពេលដែលរដ្ឋាភិបាលជប៉ុនមិនទាន់មានវិធានការណ៍​ណា​មួយដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាល​តួកគីកំពុងចាប់ផ្តើមដាក់ចេញវិធានការណ៍មួយ​ចំនួន។

នៅក្នុងយុគសម័យដែលចំនួនប្រជាជនកាន់តែច្រើនឡើង ចំនួនជនល្មើសកើនឡើងជារឿងដែល​ជៀស​មិន​ផុត។ ទោះជាយ៉ាងណា ប្រសិនបើមិនអាចគ្រប់គ្រង និង​ដាក់ចេញ​វិធាន​ការណ៍ ចំណុច​នេះ​អាច​ជាបញ្ហាប៉ះ​ពាល់​​ដល់​​មនុស្ស​​ជា​​ច្រើន និង​បន្សល់​ទុក​នូវ​ផល​វិបាក។

ប្រសិនបើព្រោះតែគិតថា រដ្ឋាភិបាល​ជប៉ុនលើកលែង និងមិនដោះស្រាយបញ្ហាយ៉ាងម៉ឺងម៉ាត់ ហើយបន្តលេងសើចបែបនេះចំពោះប្រជាជន និង​ទឹក​ដី​ជប៉ុន មិន​យូរ​មិន​ឆាប់​នឹង​ទទួលលទ្ធផល​អាក្រក់។

ក្នុង​នាម​ជាប្រជាជនជប៉ុនម្នាក់ដែលស្រលាញ់ចូលចិត្តប្រទេសវៀតណាម ខ្ញុំពិតជាសោកស្តាយណាស់​ដែល​និយាយ​បែប​នេះ ប៉ុន្តែជាក់ស្តែងចំនួន​ប្រជា​ជន​វៀត​ណាម​​ប្រព្រឹត្ត​​បទ​ល្មើស​នៅ​ជប៉ុនកំពុង​​កើន​​ឡើង​​យ៉ាង​​ខ្លាំង។ តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: