អាថ៌កំបាំងនិយាយពីដំណាក់ក្រោយរបស់ Shogun

អាថ៌កំបាំងនិយាយពីដំណាក់ក្រោយរបស់ Shogun ។

នៅសម័យ Edo ជាសម័យកាលចុងក្រោយដែលប្រទេសជប៉ុនស្ថិតក្រោមការគ្រប់គ្រងរបស់វណ្ណៈ​សាមូរ៉ៃ។

ដែលបង្កើតឡើងដោយ Tokugawa Ieyasu តំណែងរបស់ Shogun ត្រូវបានបន្តពីមួយជំនាន់ទៅមួយ​ជំនាន់​ក្នុង​នាម​ជា​សាមូរ៉ៃ​នាំ​មុខ ហើយ​បន្ត​អស់​រយៈ​ពេល ២៦៥ ឆ្នាំ។

តំណែងរបស់ Shogun ត្រូវការមនុស្សប្រុសម្នាក់ស្នងតំណែង ដូច្នេះនៅសម័យនោះសម្រាប់លោកមេទ័ព រឿង​បង្កើត​កូន​ប្រុស​គឺ​ជា​តួនាទី​ដែល​សំខាន់​ណាស់ ហើយ​​បើ​​សិន​​ជា​​មាន​​កូន​​ប្រុស​​ច្រើន​កាន់​​តែ​​ល្អ។

Ooku (ពោល​គឺ​រួម​ដំណេក) ជារឿងដែលទាក់ទងនឹងដំណាក់ក្រោយរបស់លោកមេទ័ពនាសម័យនោះ។

ស្តាប់ទៅដូចជារំភើបណាស់ ប៉ុន្តែនៅដំណាក់ក្រោយ លោកមេទ័ពហាក់បីដូចជាមិនមានសេរីភាព ឬ​ចង់​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​ទេ។

នៅថ្ងៃនេះ យើងនឹងស្វែងយល់ពីអាថ៌កំបាំងដែល​ទាក់ទងនឹងរឿងដំណាក់ក្រោយ។ សង្ឃឹមថាប្រិយមិត្ត​នឹង​តាម​ដាន​ទាំង​អស់​គ្នា។

ដំណាក់ក្រោយមានស្រីស្នំចំនួន ៣០០០ នាក់

បុរសមិនត្រូវបានអនុញ្ញាតឲ្យដើរចូលដំណាក់ក្រោយរបស់លោកមេទ័ពនោះទេ ទោះបីជាកន្លះជំហាន​ក៏​ដោយ។

ក្នុងយុគសម័យមាស ដំណាក់ក្រោយមានស្រីស្នំរហូតដល់ទៅ ៣០០០​ នាក់ ក្នុងនោះមានដូចជាស្រីស្អាតបង្កើតអ្នកស្នងតំណែង ​អ្នក​ទទួល​ខុស​ត្រូវ​ខាងផ្នែកអាហារ និង​មុខ​តំណែង​ផ្សេង​ទៀត។

អាថ៌កំបាំងនៃដំណាក់ក្រោយ

មិនដូចនឹងអ្វីដែលអ្នកបានឃើញក្នុងរឿងភាគនិយាយពីរាជវាំងនោះទេ ស្តេចអាចផ្ទុំជាមួយនឹងស្រី​ស្អាត​ដែលទ្រង់សព្វព្រះហឫទ័យ ប៉ុន្តែជាក់ស្តែង ដំណាក់​ក្រោយ​របស់​លោក​មេទ័ព​ជប៉ុនបែរជាខុស​គ្នា​ទៅ​វិញ។

ដំណាក់ក្រោយជាកន្លែងសម្រាប់បង្កើតអ្នកស្នងតំណែង ដោយមិនមែនជាកន្លែងសម្រាប់សេ្តចក្រាញ់​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​ឡើយ។

ដូច្នេះហើយ លោកមេទ័ពមិនអាចធ្វើតាមចិត្តរបស់ខ្លួននោះទេ ហើយបើទោះបីជាទៅដំណាក់ក្រោយ​ក៏​ត្រូវ​រៀប​ចំ​ទុក​មុន​ដែរ។ 

ក្រៅពីនេះ នៅមានបទបញ្ជាមួយផ្សេងទៀត ហើយថ្ងៃដែលទៅកាន់ដំណាក់ក្រោយមិនអាចជាថ្ងៃគោរពវិញ្ញាណក្ខន្ធ​របស់ស្តេចក្រាញ់មុននោះទេ ដែលមានន័យថា មិនមែនថ្ងៃណាក៏អាចទៅកាន់ដំណាក់​ក្រោយ​បាន​ឡើយ។

ក្នុងចំណោមស្រីស្អាតដែលត្រូវបានជ្រើសរើសនៅថ្ងៃនោះ លោកមេទ័ពនឹងរើសយកស្រីស្អាតម្នាក់។ យ៉ាងណាមិញ អ្វីដែលត្រូវនិយាយត្រង់ថា លោកមេទ័ព និងស្រីស្នំមិនអាចនៅជាមួយគ្នាពីរនាក់នោះទេ ពួកគេគេងជាមួយគ្នាទាំងដែលមានអ្នកឃ្លាំមើលស្រីពីរនាក់ក្នុងបន្ទប់ ដោយអ្នកឃ្លាំមើល​ឈរ​នៅ​ពី​ក្រោយ​របាំង​មួយ។

មូលហេតុដែលមានអ្នកឃ្លាំមើលបែបនេះដើម្បីធានាថា ស្រីស្អាតដែលកំពុងនៅជាមួយលោកមេទ័ព​គ្មាន​ឳកាស​ល្បួង​​ចិត្ត​​គាត់ ដោយគ្រាន់តែបំពេញតួនាទីរបស់ខ្លួនប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ស្រី​ស្អាត​ដែល​កំពុង​គេង​ជា​មួយលោកមេទ័ពមិនអាចបញ្ចេញសំឡេងលើគ្រែបានឡើយ ព្រោះនៅ​សម័យ​នោះ រឿង​នេះ​អាច​ចាត់​ទុក​ជា​ទង្វើ​មិន​សមរម្យ។

លោកមេទ័ពស្រលាញ់ភេទដូចគ្នា

នៅសម័យ Edo មានរឿងរ៉ាវមួយចំនួននិយាយ​ពី​ស្នេហារវាង​អ្នក​ស្រលាញ់​ភេទដូចគ្នា ជាដំបូងខ្ញុំសូម​​​​និយាយ​​​​ពី Tokugawa Iemitsu ដែល​​​ជា​​លោក​​​មេទ័ព​​​ជំនាន់​​​ទី ៣ ។

ប្រហែលជាចាប់តាំងពីពេលដែលពេញវ័យ គាត់បានដឹងថា ខ្លួនមានអារម្មណ៍ចំពោះបុគ្គលដែលមាន​ភេទ​ដូច​គ្នា ហើយចង់ទទួលបានក្តីស្រលាញ់បែបនេះ។ បើប្រៀបធៀបទៅនឹងសាមូរ៉ៃ ចរិកលក្ខណៈ​របស់គាត់​មើល​ទៅ​ទន់​ភ្លន់​ជាង ជា​ពិសេស​គាត់​ចាប់អារម្មណ៍នឹងរឿងតុបតែងខ្លួន។

ប៉ុន្តែដូចដែលខ្ញុំបាននិយាយ ជីវិតរបស់លោកមេទ័ពមិនអាចសម្រេចតាមចិត្តរបស់ខ្លួននោះទេ។ ថ្វីត្បិតតែ យើងមិនដឹងថា លោកបានឆ្លងកាត់អ្វីនៅក្នុងជីវិតក៏ដោយ ប៉ុន្តែនៅទីបំផុតគាត់ក៏មាន​កូន​ស្នង​តំណែង​ដែរ។ ទោះ​បី​ជា​ដំណើរ​ជីវិត​របស់​លោក​រាង​សោក​សៅ​បន្តិច​មែន។

ករណី​ដែលពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ Shogun ជំនាន់ទីប្រាំនៃត្រកូល Tokugawa លោក Tokugawa Tsunayoshi អាច​ស្រឡាញ់​ទាំង​បុរស​ និងស្រ្តី។ ក្រៅពីបញ្ហាយេនឌ័រ Tokugawa Tsunayoshi ត្រូវ​​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ដែល​រស់​នៅ​តាម​បែប​ធូរ​លុង ព្រោះតែចូលចិត្តដេកជាមួយ​មនុស្ស​​ជា​ច្រើន​។

Tokugawa Ienari ដែលជា Shogun ជំនាន់ទី ១១ នៃត្រកូល Tokugawa មានកូនចំនួន ៥៣ នាក់ ចំនួន​នេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ គេនិយាយថា លោកជាមនុស្សដែលពោរពេញទៅដោយ​ថាម​ពល​ទាំង​​​ថ្ងៃ​​​ទាំង​​​យប់។

ពិតជាគួរឲ្យសោកស្តាយណាស់ នៅពេលដែល Shogun មួយចំនួនមានចំណង់ផ្លូវភេទច្រើន មួយចំនួនទៀតបែរជាមិនចាប់អារម្មណ៍នឹងមនុស្សស្រី ប៉ុន្តែត្រូវបង្ខំចិត្តរឹងមាំបំពេញកាតព្វកិច្ចស្វែង​​រក​អ្នក​ស្នង​តំណែង។ ថែម​ទាំង​មាន​អ្នក​ឃ្លាំ​មើល​នៅ​ពេល​ដែល​គេង​ជា​មួយ​ស្រី​ស្នំ​ទៀត​ផង។

ប្រសិនបើកើតនៅសម័យ Edo ហើយក្នុងនាមជា Shogun នាសម័យនោះ ក្នុងបរិយាកាសបែបនោះ តើ​​អ្នក​​ទាំង​​អស់​​អាច​​នឹង​​រំភើប​​បាន​​ទេ? ខ្ញុំ​​ផ្ទាល់​​ប្រហែល​​ជា​​មិន​​អាច​​ទេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: