ពាក្យជប៉ុនមួយចំនួនដែលគួរតែចៀសវាងក្នុងការប្រើ
ពាក្យជប៉ុនមួយចំនួនដែលគួរតែចៀសវាងក្នុងការប្រើ។
ខ្លឹមសារអត្តបទថ្ងៃនេះខ្ញុំសូមផ្ញើជូនជាពិសេសសម្រាប់ប្រិយមិត្តដែលស្រលាញ់ចូលចិត្ត និងកំពុងរៀនភាសាជប៉ុន។
សម្រាប់អ្នកដែលស្រលាញ់ចូលចិត្តភាសាជប៉ុន យើងទាំងអស់គ្នាប្រាកដជាធ្លាប់គិតថា ខ្លួននឹងរៀនពាក្យថ្មីៗបន្ថែមទៀត ហើយប្រើប្រាស់ពាក្យទាំងនោះឲ្យបានល្អបំផុត ដោយមិនត្រឹមតែក្រេបយកចំណេះដឹងដែលយើងបានរៀននៅសាលាប៉ុណ្ណោះទេ។
ក្នុងអត្តបទនេះ ខ្ញុំនឹងលើកយកពាក្យមួយចំនួនដែលជាក់ស្តែងស្តាប់ទៅមិនពីរោះនោះទេពេលប្រើ ចូរយើងតាមដានទាំងអស់គ្នា។
នៅប្រទេសជប៉ុន ជំនាញនីមួយៗសុទ្ធតែមានពាក្យបច្ចេកទេសដោយឡែក។
នេះជារបៀបប្រើដែលពេញនិយម ជាពិសេសក្នុងវិស័យឧស្សាហកម្មចាស់ ពិតជាល្អណាស់ ប្រសិនបើយើងអាចប្រើពាក្យទាំងនោះបានយ៉ាងស្ទាត់ជំនាញមែនទេ?
យ៉ាងណាមិញ គ្រាន់តែខុសត្រឹមចំណុចតូចមួយនៅពេលដែលប្រើប្រាស់ពាក្យទាំងនោះ ក៏អាចនឹងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើងស្តាប់ទៅឆ្គងដែរ ដូច្នេះសូមប្រយ័ត្ន។
លើកនេះយើងនឹងក្រឡេកមើលពី “របៀបប្រើពាក្យបច្ចេកទេសដែលមិនសូវល្អ” ក្រោមទស្សនៈរបស់បុគ្គលិកភោជនីយដ្ឋានស៊ូស៊ី។
ម្យ៉ាងវិញទៀត ប្រជាជនជប៉ុនជាច្រើនក៏ប្រើពាក្យទាំងនេះមិនត្រឹមត្រូវដែរ ដូច្នេះហើយ អ្នកទាំងអស់គ្នាអាចសើចក្នុងចិត្តបន្តិចនៅពេលដែលស្តាប់ឮពាក្យទាំងនោះ។
あがり
នៅភោជនីយដ្ឋានស៊ូស៊ី មានមនុស្សមួយចំនួនហៅតែថា “あがり” ។
តាមពិតទៅ ពាក្យនេះពិតជាសំដៅលើតែពិតមែន ប៉ុន្តែប្រើសម្រាប់សំដៅលើប្រភេទតែដែលផឹកនៅពេលបរិភោគហើយប៉ុណ្ណោះ។
ប្រសិនបើទើបតែដើរចូលហាង អង្គុយចុះ ហើយស្រាប់តែប្រញាប់ប្រញាល់ហៅ “あがり、ください!” គឺមិនស័ក្តិសមនោះទេ ហើយខ្ញុំខ្លាចថា បុគ្គលិកដែលបម្រើការក្នុងហាងកំពុងសើចក្នុងចិត្ត។
ដូច្នេះប្រសិនបើអ្នកចង់ហៅតែមួយពែង អ្នកទាំងអស់គ្នាគ្រាន់តែហៅថា “お茶をください!” ។
おあいそ
មានមនុស្សមួយចំនួនប្រើប្រយោគ “おあいそ、おねがいします!” នៅពេលដែលទូទាត់ ហើយចាកចេញ។
ប៉ុន្តែតាមពិតទៅរបៀបប្រើនេះពិតជាចម្លែកខ្លាំងណាស់។
ដើមឡើយ នេះជាពាក្យបច្ចេកទេសដែលភាគីហាងប្រើប្រៀបដូចជាការណែនាំដោយមានន័យថា៖
“ភ្ញៀវដើរចេញ សូមបង្ហាញពីភាពរាក់ទាក់” ។
ដូច្នេះហើយ ប្រសិនបើភ្ញៀវដើរចេញបែរជាប្រើពាក្យនេះប្រៀបដូចជាកំពុងប្រាប់បុគ្គលិកក្នុងហាងថា “សូមរួសរាយរាក់ទាក់ និងស្វាគមន៍ភ្ញៀវ” ដោយប្រៀបដូចជាចង់និយាយថា នេះជាហាងដែលមិនមានភាពរាក់ទាក់ មិនស្វាគមន៍ភ្ញៀវ។
ទោះជាយ៉ាងណា ស្តាប់ទៅមិនល្អនោះទេ ដូច្នេះសូមអ្នកទាំងអស់គ្នាឈប់ប្រើរបៀបនិយាយដូចនេះទៅ។
ដើម្បីរំលឹកដល់បុគ្គលិកឲ្យបង្ហាញពីអារម្មណ៍អរគុណចំពោះភ្ញៀវ យើងអាចប្រើរបៀបនិយាយថា “お感情、お願いします!” ។
បន្ទាប់មកទៀត ខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាពាក្យល្អៗ និងទាន់សម័យមួយចំនួន។
むらさき
នេះជាពាក្យដែលប្រើពេលនិយាយពីទឹកស៊ីអុីវ។
ជាទូទៅទឹកសុីអុីវត្រូវបានគេចាត់ទុកថាមានពណ៌ខ្មៅ ប៉ុន្តែបើសិនជាទឹកសុីអុីវស្រស់ឆ្ងាញ់មានពណ៌ស្វាយចាស់។
ចំណុចនេះផ្តើមចេញពីពណ៌ស្វាយត្រូវបានគេចាត់ទុកជាពណ៌ដែលថ្លៃថ្នូក្នុងវប្បធម៌ចិន។
ぎょく
ប្រើសម្រាប់និយាយពីស៊ុត។
ពិតជាពិសេសណាស់ ប្រសិនបើអ្នកហៅមុខម្ហូបស៊ុតដោយប្រើរបៀបនិយាយថា “ぎょく、1つ!” ។
なみだ
ប្រើសម្រាប់និយាយពី wasabi ។
របៀបនិយាយនេះផ្តើមចេញពីអ្នកហូប wasabi នឹងហូរទឹកភ្នែក។
ប្រសិនបើអ្នកចូលចិត្តប្រភេទគ្រឿងទេសហឹរឆួលនេះ អ្នកទាំងអស់គ្នាអាចសាកល្បងកុម្ម៉ង់ថា “なみだ多めで!” ។
ភាគីភោជនីយដ្ឋានស៊ូស៊ីនឹងភ្ញាក់ផ្អើលព្រោះតែរបៀបប្រើដ៏ពិសេសនេះ។
アニキ និង オトウト
アニキ (ន័យដូចនឹង 兄) គឺជាពាក្យសំដៅលើទំនិញដែលត្រូវបានរក្សាទុកក្នុងមួយរយៈពេល។
オトウト (ន័យដូចនឹង 弟) ជាមុខទំនិញដែលថ្មីជាង។
ទោះជាយ៉ាងណា មានចំណុចមួយដែលអ្នកទាំងអស់គ្នាមិនគួរយល់ច្រឡំនោះទេ មុខម្ហូបដែលគេហៅថា アニキ មិនមែនមានន័យថា នោះជាមុខទំនិញមិនល្អឡើយ។
មានប្រភេទត្រីមួយចំនួននឹងកាន់តែឆ្ងាញ់ ប្រសិនបើយើងទុកវាមួយរយៈពេល ដូចជាត្រីធូណា។
តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាចំពោះខ្លឹមសារអត្តបទនេះ?
កាលពីមុន យើងច្រើនតែប្រើពាក្យបច្ចេកទេសដូចជាកំពុងបង្ហាញពីការយល់ដឹងរបស់ខ្លួន។ ខ្ញុំផ្ទាល់ក៏មិនមែនជាករណីលើកលែងនោះដែរ។
យ៉ាងណាមិញ លើកក្រោយ ដើម្បីកុំឲ្យមានការយល់ច្រលំ ឬមានអារម្មណ៍ដូចជាខ្វះជំនាញ សូមប្រើពាក្យបច្ចេកទេសឲ្យបានត្រឹមត្រូវ និងសមស្របជាងនេះ។
Abe Kengo