អក្សរជប៉ុនមួយចំនួនដែលកម្ចីពីបរទេស និងប្រភពដើមដ៏គួរឲ្យភ្ញាក់ផ្អើល
សួស្តីប្រិយមិត្តអ្នករៀនភាសាជប៉ុន។
អ្នកទាំងអស់គ្នាប្រហែលជាមានការលំបាកក្នុងការរៀនភាសាជប៉ុន ព្រោះនេះជាភាសាដែលប្រើប្រព័ន្ធសរសេរស្មុគស្មាញ ដែលរួមបញ្ចូលគ្នារវាង hiragana, katakana និង kanji ។
ព្រោះ katakana ភាគច្រើនត្រូវបានប្រើសម្រាប់សរសេរពាក្យកម្ចីបរទេស (ពោលគឺពាក្យជប៉ុនដែលបង្កើតពីភាសាបរទេស) ដូច្នេះប្រជាជនជប៉ុនជាច្រើនយល់ថា ពួកគេអាចបញ្ចេញសំឡេង katakana តាមភាសាអង់គ្លេស ហើយជនជាតិដើមនឹងយល់។
យ៉ាងណាមិញ តាមពិតការបញ្ចេញសំឡេង katakana អាចនឹងខុសគ្នាខ្លាំងបើប្រៀបនឹងភាសាអង់គ្លេស ដែលបណ្តាលឲ្យមានករណីជាច្រើនមិនយល់ ឬយល់ខុសពីអត្តន័យ។ តាមទស្សនៈរបស់អ្នកដែលយល់ភាសាអង់គ្លេស មានពាក្យចម្លែកជាច្រើនដែលធ្វើឲ្យពួកគេឆ្ងល់ថា “តើពាក្យនេះមកពីភាសាអ្វី?”
ម្យ៉ាងវិញទៀត មានទាំងពាក្យជប៉ុនដែលបង្កើតឡើងដោយប្រជាជនជប៉ុនលាយឡំផងដែរ ដែលធ្វើឲ្យគ្រប់យ៉ាងកាន់តែច្របូកច្របល់។ រហូតដល់ថ្នាក់ មានទាំងពាក្យកម្ចីបរទេសដែលសរសេរដោយអក្សរ kanji ។
ដើម្បីជំនួសដល់ការរៀនភាសាជប៉ុនកាន់តែគួរឲ្យចាប់អារម្មណ៍ នៅថ្ងៃនេះ យើងនឹងស្វែងយល់អំពីប្រភពនៃពាក្យជប៉ុនមួយចំនួនខាងក្រោម។
イクラ– Ikura
ទោះបីជាប្រភេទត្រីភាគច្រើននៅជប៉ុនសុទ្ធតែមានអក្សរ Han ប៉ុន្តែ Ikura – ដែលជាគ្រឿងផ្សំអាហារសមុទ្រល្បី បែរជាមិនមានទៅវិញ។ មូលហេតុដោយសារតែពាក្យនេះកម្ចីពីភាសារុស្សី ដែលមានន័យថា “ពងត្រី” ។
ドン– Don
និយាយពីភាសាអង់គ្លេសមានន័យថា “Boss” ។
ប្រភពនៃពាក្យនេះត្រូវបានគេចាត់ទុកថាជាពាក្យ Don គឺជានាមដ៏ខ្ពង់ខ្ពស់ដែលដាក់នៅពីមុខឈ្មោះបុរសក្នុងភាសាអេស្ប៉ាញ និងអុីតាលី។
យ៉ាងណាមិញ នៅជប៉ុនពាក្យ “Don” បែរជាមានអត្តន័យអវិជ្ជមាននិយាយពីអំណោច ហើយជាទូទៅមិនប្រើក្នុងន័យល្អនោះទេ។
ដែលតែងតែផ្សារភ្ជាប់នឹងទិដ្ឋភាពរបស់ក្រុមម៉ាហ្វីយ៉ា ឬបុគ្គលដែលមានអំណោចខ្មៅងងឹត។ ដូច្នេះ គួរតែប្រយ័ត្នពេលប្រើពាក្យនេះ។
チャック– Chakku
វត្ថុដែលភ្ជាប់នៅលើសម្លៀកបំពាក់ ដែលគេហៅថា Zipper (ខ្សែរូត) ឬ Fastener ក្នុងភាសាអង់គ្លេស។
នៅជប៉ុនគេហៅថា “チャック” (Chakku) ។ ទោះជាយ៉ាងណា នេះមិនមែនជាពាក្យកម្ចីពីភាសាបរទេសនោះទេ។
នៅជប៉ុនមានកាបូបដៃមួយប្រភេទហៅថា “巾着” (Kinchaku) ។ កាបូបប្រភេទនេះមានខ្សែចងទាំងសងខាង សម្រាប់បិទកាបូប។
ពាក្យ “チャック” (Chakku) – ដើមឡើយគឺជាពាក្យជប៉ុនសម្រាប់សំដៅលើខ្សែរូត ហើយក៏ត្រូវបានប្រើក្នុងឈ្មោះផលិតផលមួយចំនួនផងដែរ ព្រោះតែភាពងាយស្រួលស្រដៀងនឹងការបូប Kinchaku ។
ដូច្នេះហើយ “チャック” ត្រូវបានគេចាត់ទុកជាពាក្យដែលបង្កើតឡើងដោយប្រជាជនជប៉ុន ផ្ទុយនឹងទស្សនៈដែលថា នេះជាពាក្យដែលកម្ចីពីភាសាអង់គ្លេស។
ホッチキス – Hotchkiss
ប្រដាប់កឹបដែលគេហៅថា “Stapler” ក្នុងភាសាអង់គ្លេស ហើយក៏អាចហៅជាភាសាជប៉ុនដែលថា “ホッチキス” (Hotchkiss) ។
ឈ្មោះនេះមានប្រភពមកពីឈ្មោះនៃក្រុមហ៊ុនផលិត E.H. Hotchkiss គឺជាក្រុមហ៊ុនផលិត “Stapler” ដំបូងដែលលក់នៅជប៉ុន។
ស្រដៀងនឹងករណីឈ្មោះម៉ាកម៉ូតូ “HONDA” ដែលត្រូវបានផ្សារភ្ជាប់នឹងឈ្មោះស្ថាបនិក រីឯ “ホッチキス” (Hotchkiss) ក៏ក្លាយទៅជាពាក្យរួមសម្រាប់សំដៅលើប្រដាប់កឹបនៅជប៉ុន។
ノートパソコン – Notopasokon
នៅជប៉ុន “Laptop Computer” ត្រូវបានគេហៅថា “ノートパソコン” (Notopasokon) ។
យ៉ាងណាមិញ នេះជាពាក្យដែលបង្កើតឡើងដោយប្រជាជនជប៉ុន មិនមែនជាពាក្យកម្ចីពីភាសាអង់គ្លេសនោះទេ។
天ぷら– Tempura
Tempura ត្រូវបានគេចាត់ទុកជាមុខម្ហូបមួយក្នុងចំណោមម្ហូបរបស់ជប៉ុន។
យ៉ាងណាមិញ ផ្ទុយនឹងទស្សនៈទូទៅ ឈ្មោះ “tempura” មិនមែនមានប្រភពមកពីភាសាជប៉ុននោះទេ ប៉ុន្តែមកពីភាសាព័រទុយហ្គាល់។
ポン酢 – Ponzu
Ponzu គឺជាប្រភេទទឹកជ្រលក់ដែលពេញនិយមក្នុងមុខម្ហូបជប៉ុន ដែលចម្រាញ់ចេញពីក្រូច និងទឹកខ្មេះ បង្កើតបានរសជាតិស្រស់ស្រាយ។
យ៉ាងណាមិញ ពាក្យ “Ponzu” គឺជាការរួមបញ្ចូលរវាងអក្សរ Katakana និង Kanji ប៉ុន្តែបែរជាមានប្រភពមកពីភាសាហូឡង់ “Pons” ទៅវិញ។
ដើមឡើយ ពាក្យ “Pons” គឺជាឈ្មោះនៃប្រភេទ cocktail ដែលមានធាតុផ្សំសំខាន់ដូចជាក្រូច។
ដូច្នេះហើយ ទោះបីជាប្រើធាតុផ្សំសំខាន់ដូចគ្នា ប៉ុន្តែ “Ponzu” បែរជាមានអត្តន័យខុសគ្នាទាំងស្រុនឹង “Pons” ។
お転婆 – Otenba
ថ្វីបើនេះជារបៀបនិយាយចាស់បន្តិចក៏ដោយ “お転婆” (Otenba) ប្រើសម្រាប់ពណ៌នាពីក្មេងស្រីដែលពោរពេញដោយថាមពល។ ពាក្យនេះមានប្រភពមកពីភាសាហូឡង់ “Ontembaar” មានន័យថា “ពិបាកគ្រប់គ្រង” ។
សង្ឃឹមថាបន្ទាប់ពីអានអត្ថបទនេះ ការរៀនភាសាជប៉ុនរបស់អ្នកនឹងកាន់តែគួរឲ្យចាប់អារម្មណ៍។
ក្រៅពីនេះ នៅមានពាក្យជប៉ុនជាច្រើនទៀតដែលមានប្រភពគួរឲ្យភ្ញាក់ផ្អើល ខ្ញុំនឹងប្រាប់អ្នកទាំងអស់លើកក្រោយបន្ត។
Abe Kengo