ហេតុ​អ្វីបានជាអ្នកតែងតែស្តាប់ឮពាក្យ “ប៉ុន្តែ” នៅចុងប្រយោគរបស់​ជន​ជាតិ​ជប៉ុន?

ប្រសិនបើអ្នកធ្លាប់ជជែកជាមួយជនជាតិជប៉ុនញឹកញាប់ អ្នកប្រហែលជាលឺពួកគេប្រើពាក្យ けど (kedo) ច្រើននៅ​ចុង​ប្រយោគ។ ពាក្យ けど មាន​ន័យ​ថា “ប៉ុន្តែ” ។

けど (ប៉ុន្តែ) ជាពាក្យដាក់នៅក្រោយប្រយោគ ភាគច្រើនប្រើសម្រាប់ភ្ជាប់ប្រយោគជាមួយគ្នា។ សរុបទៅ ពាក្យនេះប្រើសម្រាប់ភ្ជាប់ប្រយោគមួយនឹងប្រយោគមួយទៀត មិនមែនសម្រាប់​បញ្ចប់​ប្រយោគឡើយ។ គ្រាន់តែជាទ្រឹស្តី ចំណែក​ការ​អនុវត្តជាក់ស្តែង អ្នកអាចនឹងធ្លាប់ឮជនជាតិជប៉ុននិយាយប្រយោគមួយដែលបញ្ចប់ដោយពាក្យ けど នៅ​ចុង​ប្រយោគ ប៉ុន្តែបន្ទាប់មក… មិនមានអ្វីទៀតទេ។

ទោះបីជាពួកគេមិននិយាយអ្វីទៀត ហេតុ​តែដាក់ពាក្យ けど ក្នុងស្ថានភាពបច្ចុប្បន្នមានន័យថាពួកគេរំពឹងថាអ្នកកំពុង​និយាយ​នឹង​ឆ្លើយតប ឬពួកគេគ្រាន់តែចង់ប្តូរប្រធានបទ។

ថ្វីត្បិតតែជនជាតិជប៉ុនប្រើពាក្យ けど នៅចុងប្រយោគញឹកញាប់ ឯកសារសម្រាប់អ្នករៀនភាសាជប៉ុនដែលចាត់ទុកដូចជាភាសាទីពីរមិននិយាយអំពី けど ដូចជាវេយ្យាករណ៍ដាច់ដោយឡែក។ ទោះជាយ៉ាងណា អ្នកកែសម្រួលនៅតែរួម​បញ្ចូល​គំរូ​ប្រយោគនេះក្នុងឧទាហរណ៍ ឬអនុវត្តការសន្ទនា ប៉ុន្តែចំណុចនេះមិនអាចធ្វើអោយអ្នកយល់ពីរបៀបប្រើ​ពាក្យ​នេះ​ទេ។

ដូច្នេះក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពី けど ហេតុអ្វីបានជាជនជាតិជប៉ុនប្រើច្រើនដូច្នេះ?

ចូរពិនិត្យមើលចំណេះដឹងមូលដ្ឋានទាក់ទងនឹងពាក្យ けど យើងអាចបកប្រែ けど ថា “ប៉ុន្តែ” ឬ “ទោះបីជា” ដោយ​សារ​តែ けど ប្រើសម្រាប់ភ្ជាប់ប្រយោគពីរផ្ទុយគ្នា។

ឧទាហរណ៍៖

人見知りだけど、パーティーは 好すき。

ទោះបីជាខ្ញុំជាមនុស្សខ្មាស់អៀនតែខ្ញុំចូលចិត្តជប់លៀង។

ក្នុងករណីខ្លះពេលទំនាក់ទំនង けど មិនមែនភ្ជាប់ប្រយោគផ្ទុយគ្នាទេ ប៉ុន្តែបង្កប់ន័យពឹងពាក់។

ឧទាហរណ៍៖

たまごがないんだけど、 帰りに 買ってくれる?

ផ្ទះមិនមានស៊ុត អ្នកអាចទិញពេលមកវិញជំនួសខ្ញុំផងបានទេ?

ក្នុងករណី けど នៅចុងប្រយោគតែមិនមានឃ្លាខាងក្រោយ តើករណីបែបណាអាចកើតឡើង?

けど៖ បង្ហាញពីអារម្មណ៍

ឧទាហរណ៍មាននរណាម្នាក់សួរអ្នកមានអារម្មណ៍យ៉ាងណាចំពោះពិធីជប់លៀងដែលអ្នកបានចូលរួម អ្នកអាចឆ្លើយ​ថា៖

かなり人がいたよ! 会場は 小ちいさかったけど。

ហាក់ដូចជាមានមនុស្សច្រើនមកចូលរួម ទោះបីជាសាលតូចក៏ដោយ។

ក្នុងប្រយោគដំបូងអ្នកនិយាយថាមានអ្នកចូលរួមច្រើនដែរ ប៉ុន្តែអ្នកនៅតែចង់បន្ថែមប្រយោគខាងក្រោម ព្រោះអ្នកមិនចង់អោយម្នាក់នោះគិតថាវាជា​ពិធី​ជប់​លៀង​ធំ និងមានមនុស្សច្រើន។ តាមរបៀបនេះ អ្នកអាចបញ្ជាក់ ឬ​បដិសេធ​ឃ្លា​មួយផ្នែកខាងក្រោយ។

けど៖ ធ្វើអោយប្រយោគស្តាប់ទៅស្រាល

ជនជាតិជប៉ុនមានវិធីនិយាយជៀសវាងការរិះគន់ចំៗ នោះជាមូលហេតុ​ក្នុងករណីមួយចំនួន けど អាចធ្វើអោយប្រយោគ​ស្តាប់​ទៅ​ស្រាល ជៀសវាងប្រតិកម្ម​អវិជ្ជមាន ទោះបីជាបញ្ចេញមតិមិនយល់ស្របក៏ដោយ។

ឧទាហរណ៍ អ្នកស្តាប់ជឿលើទ្រឹស្ដីទាក់ទងនឹងប្រភេទឈាម និងបុគ្គលិកលក្ខណៈ បុគ្គលនោះសួរអ្នកថា តើមនុស្សដែលមានឈាមប្រភេទ B ចូលចិត្តគិតខ្លួនជាចំណុចកណ្តាលមែនទេ?

B 型の人ってワガママだよね。

មនុស្សដែលមានឈាមប្រភេទ B អាត្មានិយមមែនអត់

មិនដូចបុគ្គលម្នាក់នេះ អ្នកមិនជឿលើទ្រឹស្តីប្រភេទឈាម ប៉ុន្តែជាជាងការបដិសេធទាំងស្រុង អ្នកអាចនិយាយបាន​ថា៖

私はそう 思わないけど…。

អូរ ខ្ញុំមិនគិតអញ្ចឹងទេ។

ថ្វីត្បិតតែពិបាកបកប្រែជាភាសាខ្មែរ ប៉ុន្តែវត្តមានរបស់ けど ក្នុង​ប្រយោគ​នេះ​មាន​ន័យ​ថា​អ្នក​យល់​ពី​គំនិតម្នាក់នោះ អ្នកមិនបដិសេធយោបល់របស់ពួកគេ គ្រាន់តែអ្នកមិនយល់ស្របប៉ុណ្ណោះ។ ដូច្នេះម្នាក់នោះមិនមានអារម្មណ៍ដូច​ជា​កំពុង​ត្រូវ​គេ​រិះ​គន់ ឬបដិសេធឡើយ។

けど មិន​ត្រឹម​តែ​កំណត់​ចំពោះ​ករណី​ផ្ទុយមួយចំនួន ហើយក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ស្ថានភាពឆ្គាំឆ្គងខ្លះដែរ។ ឧទាហរណ៍ នៅពេលនរណាម្នាក់បបួលអ្នកទៅផឹក អ្នកមិនចង់ទៅ ប៉ុន្តែក៏មិនចង់បដិសេធត្រង់ពេក ចូរនិយាយ​ថា៖

うーん。めっちゃ行きたいけど…

ខ្ញុំពិតជាចង់ទៅណាស់ ប៉ុន្តែ…

ជាទូទៅ នៅពីក្រោយ けど ជាមូលហេតុ​ណាមួយដែលអ្នកមិនអាចទៅបាន ប៉ុន្តែទុកឃ្លាខាងក្រោយក្នុងគោល​បំណង​ផ្សេង។ ជាជាងផ្តល់ហេតុផលច្បាស់លាស់ អ្នកគ្រាន់តែអោយម្នាក់នោះដឹងថាអ្នកមិនអាចទៅបាន ទោះបីជាចង់ទៅណាស់ ដែលមានន័យថាអ្នកនិយាយថា “មិនអាច” ថ្វីត្បិតែមិននិយាយ “មិនអាច” ដោយផ្ទាល់ ហើយក្នុងពេលជាមួយគ្នានេះ អ្នកមិនសន្យា ឬផ្តល់ក្តីសង្ឃឹមដល់អ្នកដទៃឡើយ។ នេះជា “យុទ្ធសាស្រ្ត” ទំនាក់ទំនងដែលប្រជា​ជន​ជប៉ុន​ប្រើ​ច្រើន។

けど៖ បង្ហាញពីភាពមិនច្បាស់លាស់

ជារបៀបនិយាយមិនចំគោលដៅ ប៉ុន្តែក៏ងាយស្រួលណាស់ដែរ ដើម្បីផ្តល់ចម្លើយ យោបល់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ​មិន​ធានា​ពី​ភាព​ត្រឹម​​ត្រូវ​របស់ឃ្លាមុនទេ។

ឧទាហរណ៍ មិត្ត​របស់​អ្នក​សួរ​អំពី​ថ្ងៃ​ខួប​កំណើតរបស់មិត្តម្នាក់ទៀត ព្រោះ​គាត់​មិន​ដឹង​ច្បាស់។ តាមពិតអ្នកមិនច្បាស់​ដែរ ប៉ុន្តែ​អ្នក​គិត​ថា​ចម្លើយនៅថ្ងៃពុធនេះ អ្នកនិយាយថា៖

来週の 水曜日だと思うけど…。

ខ្ញុំគិតថាថ្ងៃពុធសប្តាហ៍នេះ ខ្ញុំមិនប្រាកដទេ…

ត្រង់ចំណុច “ខ្ញុំមិនប្រាកដ” គ្រាន់តែបកប្រែអោយស្រួលស្តាប់ អត្ថន័យដើមនៅតែជាពាក្យ “ប៉ុន្តែ” មានន័យថា “ខ្ញុំមិន​ប្រាកដ​ដូច​គ្នា ខ្ញុំគិតថាអញ្ចឹង ប៉ុន្តែកុំជឿខ្ញុំពេក” ។ ទោះបីជាស្តាប់ទៅដូចជាខ្វះទំនុកចិត្ត ប៉ុន្តែ​នេះរបៀបនិយាយ​ដែល​ជនជាតិជប៉ុននិយមប្រើ។ លុះត្រាតែពួកគេប្រាកដ បើមិនដូច្នេះពួកគេនឹងជ្រើសរើសឆ្លើយដោយមិន​ច្បាស់​លាស់ ជៀសវាងករណីត្រូវស្តីបន្ទោសនៅពេលក្រោយ។ ប៉ុន្តែ​កុំ​ប្រើ​វិធី​នេះ​ក្នុង​ករណី​មាន​នរណា​ម្នាក់​សួរ​អ្នក​អំពី​អ្វី​មួយស្ថិតក្រោមសមត្ថកិច្ច​របស់​អ្នក ជា​អ្វី​ដែល​អ្នក​គួរ​ដឹង។

けど៖ លើកសំណើ ប៉ុន្តែមិនកំណត់ចម្លើយ

けど ពេលឆ្លើយតបស្ថានភាពណាមួយ ប៉ុន្តែពាក្យនេះអាចបង្កើតបរិបទ។ តាមរបៀបនេះ អ្នកអាចលើកសំណើមួយ ប៉ុន្តែមិនកំណត់ការឆ្លើយតបរបស់អ្នកស្តាប់ទេ ជារបៀបនិយាយដែលជនជាតិជប៉ុនប្រើច្រើនក្នុងទំនាក់ទំនង។

ឧទាហរណ៍៖

もしもし。 予約したいんですけど…。

សួស្តី ខ្ញុំចង់កក់កន្លែង…

អ្នកមិនអាចបកប្រែ けど ក្នុងករណីនេះបានទេ ប៉ុន្តែវត្តមានរបស់វាក្នុងប្រយោគដើម្បីផ្តល់បរិបទ ត្រង់ចំណុចនេះ​ជា​សំណើ។ បន្ទាប់មកទៀតអាចជាសំណួរជាក់លាក់មួយដូចជា “តើមានបន្ទប់ទំនេរដែរទេ?”

និយាយច្បាស់តម្រូវការរបស់ខ្លួន ហើយរង់ចាំភាគីម្ខាងទៀតឆ្លើយតប អ្នកអនុញ្ញាតឱ្យភាគីម្ខាងទៀជ្រើសរើសជម្រើស​ងាយស្រួលសម្រាប់ពួកគេ ហើយបន្ទាប់មកពិចារណាជម្រើសដែលសាកសមនឹងភាគីទាំងពីរ។ ក្នុង​ករណី​ហាង​​មិន​​អនុញ្ញាត​​ឱ្យ​​កក់​​ទុក ប៉ុន្តែស្នើអោយមកដោយផ្ទាល់ ការដែលមិនបន្ថែមឃ្លាខាងក្រោយ ចំណេញពេលវេលាសម្រាប់​ភាគី​ទាំង​ពីរ។

តាមរបៀបនិយាយខាងលើ អ្នកអាចមើលឃើញថា けど ផ្តល់ភាពងាយស្រួល ទាំងអ្នកនិយាយ និងអ្នកស្តាប់ ដោយ​ជៀស​វាង​ស្ថានភាពទំនាក់ទំនងឆ្គាំឆ្គង។ នោះហើយជាមូលហេតុដែលជនជាតិជប៉ុនចូលចិត្តបន្ថែម けど នៅ​ចុង​ប្រយោគ​របស់​ខ្លួន។ ដើម្បីអាចទំនាក់ទំនងជាមួយប្រជាជនជប៉ុន អ្នកប្រហែលជាចង់រៀនពាក្យ​នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: