ប្រភពអត្តន័យនៃពាក្យក្នុងភាសាជប៉ុនដែលអ្នកធ្លាប់រៀន
តើអ្នកចេះភាសាជប៉ុនដល់កម្រិតណា? តើអ្នកមានទំនុកចិត្តថាអ្នកយល់ពាក្យជប៉ុនទាំងអស់ដែលអ្នកបានរៀនទេ?
ស្វែងយល់ពីប្រភពដើមនៃពាក្យជាវិធីបន្ថែមចំណេះដឹង និងជួយអោយចងចាំបានយូរ។
១. 赤ちゃん – Akachan ទារក
រូបភាព https://www.meiji.co.jp/baby/club/category/study/grow_baby/st_grow_baby14.html
ពាក្យដំបូងនេះហាក់ដូចជាស្រួល។
Aka មានន័យថាពណ៌ក្រហម ចំណែក Akachan មានន័យថាកូនង៉ែត ទារក។
២. 赤の他人 – Aka no tanin មនុស្សមិនធ្លាប់ស្គាល់
រូបភាព https://usable-idioms.com/2027
ក្នុងប្រយោគនេះមានពាក្យ Aka (ពណ៌ក្រហម)។ ពណ៌ក្រហមចំពោះប្រជាជនជប៉ុនជាពណ៌ដែលស្រស់ឆើត ក្រៅពីនេះ វាក៏មានអត្ថន័យថាច្បាស់លាស់ផងដែរ។ Tanin មនុស្សមិនស្គាល់ពេលភ្ជាប់ជាមួយនឹងពាក្យ Aka ក្លាយទៅជាមនុស្សគ្មានទំនាក់ទំនងមិនស្គាល់គ្នាសោះ។
៣. いかさま – Ikasama ឆបោក
រូបភាព https://magicmovie.jp/column/technique/second-deal/
ពាក្យនេះសំដៅទៅលើល្បែងបោកប្រាស់ លួចបន្លំ។ ប្រជាជនជប៉ុនកម្រសរសេរក្រោមទម្រង់ Kanji ប៉ុន្តែដើម្បីយល់ពីអត្ថន័យនៃប្រភពដើម សូមមើលការពន្យល់ខាងក្រោម៖
如何様 (ikasama) ក្នុងនោះ 如何 (ika) មានន័យថា “ធ្វើយ៉ាងណា” ចំណែក 様 (sama) មានន័យថា “ស្ថានភាព”។ អត្ថន័យពេញនៃពាក្យ Ikasama គឺ “ស្ថានភាពយ៉ាងណា” សំណួរនេះភាគច្រើនមានក្នុងពេលលេងបៀរ (ល្បែងដែលមានការបោកបញ្ឆោតច្រើន)។
៤. いらっしゃい – Irasshai សួស្តី
រូបភាព https://yurinofude.com/irassyaimase/
នេះជាពាក្យគួរសមនៃកិរិយាស័ព្ទ 来る (kuru) មកដល់ និងពាក្យ 行く (iku) ទៅ។ ដើម្បីបង្ហាញការគោរព Irasshai ចែកជា (masu)។
ចំណែកវេយ្យាករណ៍នេះរៀងចម្លែកបន្តិចពេលបន្ថែមរបៀបប្រើគួរសមក្នុងពាក្យដែលមានអត្តន័យគួរសមស្រាប់។
៥. おやつ – Oyatsu អាហារសម្រន់
រូបភាព https://www.excite.co.jp/news/article/Nemgym_9318/
នៅប្រទេសជប៉ុនមនុស្សគ្រប់រូបមានទម្លាប់ហូបអាហារសម្រន់បន្ទាប់ពីរយៈពេល ៣ ម៉ោងបរិភោគអាហារដើម្បីកុំអោយក្រពះទទេ។ ពាក្យ Oyatsu មានប្រភពពីការគិតពេលវេលា 八つ時 (Yatsudoki) នៃជនជាតិជប៉ុនបុរាណ។
ពីបុរាណនៅម៉ោងប្រហែល Yatsudoki (តាមការគិតបច្ចុប្បន្នស្មើម៉ោង ២ ល្ងាច) ជនជាតិជប៉ុនមានអាហារសម្រន់។
៦. ごまかす – Gomakasu និយាយកុហកធ្វើមិនដឹង
រូបភាព https://www.photo-ac.com/main/search?q=ごまかす&srt=dlrank
ទោះបីជាអត្ថន័យនៃពាក្យនេះទាក់ទងនឹងលាក់លៀម បោកប្រាស់ ប៉ុន្តែប្រភពដើមរបស់វាចេញមកពីបង្អែមនៅសម័យ Edo។
នៅសម័យ Edo មានប្រភេទស្ករដែលគេហៅថា 胡麻胴乱 (Gomadouran) មើលរូបរាងខាងក្រៅគឺឆ្ងាញ់ណាស់ ប៉ុន្តែនៅខាងក្នុងគឺទទេស្អាត។ នេះហើយជាមូលហេតុដែលឈ្មោះស្ករគ្រាប់នេះប្រែជា “បោកប្រាស់”។
៧. さくら – Sakura Sakura
រូបភាព https://dot.asahi.com/print_image/index.html?photo=2018031900071_1
ទោះបីជាមិនបានរៀនភាសាជប៉ុនច្រើនក៏មានមនុស្សជាច្រើនដឹងថា Sakura ជាផ្កាតំណាងអោយប្រទេសជប៉ុន។
ប៉ុន្តែពាក្យ Sakura មិនត្រឹមតែជាផ្កាដែលអ្នកដឹងតែប៉ុណ្ណោះទេ។ Sakura សំដៅទៅលើការក្លែងបន្លំអតិថិជនរបស់ហាងណាមួយ ដើម្បីទាក់ទាញអតិថិជនពិតប្រាកដ។ ធម្មតាមនុស្សក្លែងបន្លំ Sakura ត្រូវបានអញ្ជើញអោយប្រើសេវាកម្មដោយមិនបង់ប្រាក់ ឧទាហរណ៍ទៅមើលកុន ឬទៅបន្ទប់ពិនិត្យ។
ដូចជាផ្កា Sakura ដែលអ្នកមើលដោយឥតគិតថ្លៃដែរ។
ក្នុងនាមជាអ្នករៀនភាសាជប៉ុន អ្នកប្រហែលជាស្គាល់អត្ថន័យ ឬធ្លាប់ស្តាប់ពាក្យខាងលើ។ ប៉ុន្តែតើអ្នកណាអាចទាយដឹងពីប្រភពដើមនៃពាក្យនេះដែរទែ?
ពេលរៀនអ្វីក៏ដោយមិនត្រឹមតែរៀនភាសាប៉ុណ្ណោះទេ ត្រូវចេះដាក់សំណួរ និងស្វែងរកការពន្យល់ ទាំងនេះនឹងជួយអ្នកក្នុងបង្កើនចំណេះដឹង។
Kengo Abe