តើតំបន់ណានៅជប៉ុនប្រើភាសានិយាយតាមតំបន់ធ្ងន់ជាងគេ? ដែលសូម្បីតែប្រជាជនជប៉ុននៅតំបន់ផ្សេងក៏មិនយល់
Okinawa ជាតំបន់កោះដាច់ដោយឡែកមួយនៃប្រទេសជប៉ុន។ និយាយពីភូមិសាស្ត្រកោះ Okinawa មានទីតាំងនៅក្បែរតៃវ៉ាន់ អតីតប្រទេសឯករាជ្យមួយដែលគេហៅថា Ryukyu Kingdom ជាកន្លែងទំនាក់ទំនងរវាងជប៉ុន និងតៃវ៉ាន់។
ដោយសារតែទីតាំងពិសេសនេះធ្វើឲ្យភាសារបស់ប្រជាជន Okinawa លាយលំរវាងភាសាជប៉ុន និងភាសាចិន ថ្វីត្បិតតែ ត្រូវបានចាត់ទុកជាភាសានិយាយតាមតំបន់នៃភាសាជប៉ុន ប៉ុន្តែនៅតែមានជនជាតិជប៉ុនជាច្រើនស្តាប់មិនយល់។
ប្រសិនអ្នកចង់ស្តាប់ សូមសាកល្បងស្តាប់ភាសានិយាយតាមតំបន់របស់ប្រជាជន Okinawa។
រូបភាព matome.naver.jp
ខាងក្រោមនេះជាវីដេអូនៅក្នុងរឿងគំនូរជីវចល Frozen របស់ Disney ត្រូវបានបញ្ចូលសម្លេងដោយតំបន់ Okinawa។
ទោះបីអ្នកជាជនជាតិជប៉ុនក៏មិនប្រាកដថាយល់ភាសាក្នុងវីដេអូនេះដែរ។
ខាងក្រោមនេះជាវីដេអូបកស្រាយភាសានិយាយក្នុងតំបន់ Okinawa។
ទោះបីមើលការពន្យល់ក៏ខ្ញុំមិនយល់ដែរ។
រូបភាព http://www.nikken-inc.jp/
តាមការបកស្រាយរបស់វីដេអូ ភាសាជប៉ុនមួយចំនួនអាចប្តូរទៅជាភាសាតំបន់ Okinawa ដូចជា៖
ハイサイ(haisai) –>こんにちは (konnichiwa)៖ មានតែបុរសទេដែលប្រើវា
ハイタイ(haitai) –> こんにちは(konnichiwa)៖ មានតែនារីដែលប្រើវា
あいえな (aiena) —>びっくりした (bikkurishita)៖ ភ្ញាក់ផ្អើល
でーじなっとっさー (deejinattssaa) –> 大変なことになってるよ (taihen na koto ni natteru yo)៖ បញ្ហាធំហើយ
まーかいめんせーが? (maakaimenseega?) –> どこにいきますか?(doko ni ikimasu?)៖ ទៅណានឹង?
よんなーしみそーれー (yonnaashimisooree) —> ゆっくりしてね (yukkuri shite ne)៖ មិនចាំបាច់ប្រញាប់។
ខាងក្រោមនេះជាការសន្ទនារបស់ប្រជាជនក្នុងតំបន់។
មិនមែនមានតែ Okinawa ទេ តំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនក៏ពិបាកស្តាប់ដែរ។ យាយរបស់ខ្ញុំជាប្រជាជន Iwate ប៉ុន្តែខ្ញុំមិនអាចយល់ទាំងស្រុងរាល់ពេលដែលគាត់និយាយ។
ភាសានៅតាមតំបន់មិនប្រាកដថាប្រជាជននៅតំបន់ផ្សេងទៀតអាចយល់បានទេ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរៀនសូត្រគ្មានអ្វីជាឧបសគ្គឡើយ។
Kengo Abe