និយាយលាកុំប្រើពាក្យ “Sayonara”
Sayonara (さようなら) ត្រូវបានចាត់ទុកថាជាពាក្យជប៉ុនពេញនិយមបំផុតសម្រាប់អ្នកចាប់ផ្តើមរៀនដំបូង។ យើងដឹងអត្តន័យរបស់វាគឺ “លាហើយ” ប៉ុន្តែក្នុងករណីជាក់ស្តែងអត្តន័យនៃពាក្យនេះខុសទៅនឹងអ្វីដែលយើងគិត។
រូបភាព twgram.me
Sayonara មិនមែនគ្រាន់តែ “លាហើយ” ប៉ុណ្ណោះទេ ប៉ុន្តែវាបង្គប់ន័យឃ្លាតរយៈពេលយូរឬអាចនឹងមិនជួបគ្នាជារៀងរាល់ហូត។ ដោយសារតែអត្តន័យនៃ Sayonara មិនអាចប្រើក្នុងករណីមួយចំនួន។ ឧទាហរណ៍បន្ទាប់ពីថ្ងៃណាត់ជួបដំបូងជាមួយនឹងមិត្តប្រុសឬមិត្តស្រី ហើយអ្នកនិយាយថា Sayonara ប្រហែលវាក៏ជាពេលដែលអ្នកត្រូវបញ្ចប់ទំនាក់ទំនងរវាងអ្នកទាំងពីរដែរ។
រូបភាព ニコニコニュース
ជំនួសដោយពាក្យខាងលើអ្នកអាចប្រើ またね (Matane) ឬ じゃあね (Jaa ne) ដើម្បីនិយាយលា។ ប៉ុន្តែនៅក្នុងស្ថានភាពមឺុងម៉ាត់ពាក្យទាំងពីរមិនសមនឹងប្រើទេ។ អ្នកអាចប្រើពាក្យ また ជាមួយនឹងពេលវេលាជួបវិញ (ឧទាហរណ៍ また明日 – mata ashita មានន័យថាជួបគ្នាម្តងទៀតនៅថ្ងៃស្អែក ឬ また来週 – mata raishuu មានន័យថាជួបគ្នាម្តងទៀតនៅសប្តាហ៍ក្រោយ)។ ក្នុងករណីដែលអ្នកមិនដឹងថាត្រូវជួបគ្នាម្ដងទៀតពេលណា អ្នកគ្រាន់តែនិយាយសាមញ្ញថា また後で – mata ato de។
អ្នកអាចប្រើពាក្យសួស្តី 行ってきます – Ittekimasu ជំនួសសម្រាប់ពាក្យលាហើយ។ ពាក្យនេះមានអត្តន័យ “ខ្ញុំទៅនឹងត្រលប់មកវិញលើកក្រោយ”។
ចំពោះរយៈពេលយូរជាងនេះ ក្នុងករណីនរណាម្នាក់ទៅធ្វើការឬធ្វើដំណើរឆ្ងាយ អ្នកអាចនិយាយថា 気をつけて- Ki o tsukete មានន័យថា “ថែរក្សាសុខភាព”។ ប្រសិនបើម្នាក់នោះទៅធ្វើការឆ្ងាយឬផ្លាស់ប្តូរទីលំនៅ អ្នកអាចប្រើពាក្យ 元気で – genki de “សុខសប្បាយណា”។ ក្នុងករណីមួយចំនួនទៀតពេលចង់និយាយជាមួយនរណាម្នាក់ “ថែរក្សាសុខភាព” ក្រោយពេលជាសះស្បើយឬធូក្រោយវះកាត់ ជនជាតិជប៉ុនប្រើពាក្យ お大事に – O daiji ni។
រូបភាព Twitter
ងាយស្រួលជាងនេះសម្រាប់មិត្តជិតស្និទ្ធអ្នកអាចប្រើពាក្យកម្ចីអង់គ្លេស バイバイ (bye-bye) ឬ グッバイ, グッドバイ (វិធីអាននៃពាក្យ Goodbye) និង シーヤ (see ya)។
ក្រៅពីនេះមានវិធីជាច្រើនទៀតនិយាយលាដែលសិល្បករ Manga បានបង្កើតដូចជា あばよ – abayo, バイナラ – bainara និង ばいちゃ – baicha។ សូមចំណាំប្រើពាក្យនេះជាមួយអ្នកស្និទ្ធស្នាលប៉ុណ្ណោះ។
ប្រសិនចូលចិត្តពិបាកជាងនេះអ្នកអាចរៀនបន្ថែមរបៀបនិយាយពាក្យលាតាមតំបន់ខុសគ្នានៅជប៉ុន។ នៅតំបន់ Kansai មនុស្សចាស់ភាគច្រើនប្រើពាក្យក្នុងតំបន់ ほな また – hana mata ឬ さいなら – sainara។ ដើម្បីរៀនពាក្យទាំងនេះអ្នកត្រូវសង្កេតមើល និងស្តាប់របៀបនិយាយរបស់អ្នកស្រុកហើយនិយាយតាម។ ប៉ុន្តែក៏ត្រូវដឹងពីឋានៈ និងអាយុរបស់អ្នកដើម្បីប្រាកដថាអ្នកអាចប្រើពាក្យត្រឹមត្រូវតាមស្ថានភាព។
ក្រៅពីនេះជនជាតិជប៉ុននៅប្រើពាក្យ さようなら ដើម្បីជំនួសអោយ また今度 – mata kondo មានន័យថាលើកក្រោយជួបគ្នា។ Kondo មិនបញ្ជាក់ច្បាស់ពីពេលវេលាដូច្នេះអាចយល់ថាជាពាក្យលាមិនប្រាកដថាចង់ជួបវិញ។
(ដូច្នេះប្រសិនចង់ជួបឡើងវិញនរណាម្នាក់នៅជប៉ុនកុំប្រើពាក្យលា Sayonara ណា)។
រូបភាព AikatsUP!
សង្ឃឹមថាអត្តបទនេះអាចបន្ថែមពាក្យលាផ្សេងទៀតក្រៅពីពាក្យ Sayonara។
រូបភាព 集英社 オレンジ文庫
បកស្រាយអោយកាន់តែត្រូវពាក្យ Sayonara មានន័យថាលាជារៀងរហូត ដូច្នេះកុំប្រើពាក្យ Sayonara ជាមួយមនុស្សដែលអ្នកចង់ជួបពួកគេឡើងវិញ។
ប្រភព blog.gaijinpot
Sacchan