ប្រភពដើមភាសាជប៉ុនដែលសូម្បី​តែ​ប្រជា​ជន​ជប៉ុន​ក៏​អាន​មិន​បាន​ដែរ

នៅពេលដែលអ្នកកំពុងខំប្រឹងរៀនភាសាជប៉ុន ហើយក្រឡេកទៅមើលប្រជាជនជប៉ុននិយាយភាសារបស់ខ្លួនយ៉ាង​ស្ទាត់​ជំនាញ អ្នកប្រាកដជាស្រមៃថា ចង់​កើតមកជាជនជាតិជប៉ុន ព្រោះប្រជាជនជប៉ុនប្រាកដជា​ពូកែភាសា​ជប៉ុន។

​​មិន​ប្រាកដនោះទេ ព្រោះមាន​ផ្លាក​សញ្ញានៅ​តាម​ដងផ្លូវ​សរសេរជា​ភាសាជប៉ុន​​ ដែល​សូម្បី​តែ​ប្រជាជន​ជប៉ុន​​ក៏​​មិន​អាច​​អាន​​បាន​​ដែរ។

រូបភាព http://www.asahi.com/special/kotoba/archive2015/moji/2012072300001.html

តើអ្នក​អាច​អាន​តួ​អក្សរនៅ​កណ្តាលផ្លាក​សញ្ញាទេ?

ចម្លើយ​ត្រឹម​ត្រូវ​គឺ きそば (Kisoba) មាន​ន័យ​ថា Soba tho មិន​ទាន់​ចម្អិន។

មើលទៅដូចជា Kanji ស្មុគ​ស្មាញប៉ុន្តែ​តួ​អក្សរ​ទាំង​ ៣ ខាង​លើជា Hiragana។ ដូចជាខុសនឹង​​អក្សរដែល​អ្នក​ធ្លាប់​រៀនពី​មុន។

ប្រសិនបើចាប់​អារម្មណ៍អ្នកនឹងឃើញការសរសេរនេះមាន​ច្រើន​ក្នុងប្រទេសជប៉ុន។

រូបភាព http://www.asahi.com/special/kotoba/archive2015/moji/2012072300001.html

នេះជា​របៀ​បសរសេរត្រូវ​អាន​ពី​ស្តាំទៅ​ឆ្វេង។

រូបភាព http://www.asahi.com/special/kotoba/archive2015/moji/2012072300001.html

របៀប​សរសេរបែប​នេះ​មិន​មែន Hiragana ប៉ុន្តែ​ជា Hentaikana (変体仮名)។ នេះជា​អក្សរត្រូវ​បាន​គេ​ប្រើតាំងពី ១០០០ ឆ្នាំមុន។

នៅសម័យ​​វណ្ណៈអភិជន អក្សរទាំងអស់ត្រូវតែសរសេរជាអក្សរចិន ឬ​​ដូចជា​អក្សរ Kanji ។ ដំ​បូង Hiragana និង Katakana ក៏​មាន​ប្រភពមកពីតួ​អក្សរស្មុគ​ស្មាញដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​កាត់​បន្ថយ។ 

ដំបូង​ឡើយជប៉ុន​​គ្មាន​អក្សរ​សម្រាប់​សរសេរ​នោះទេ ក្រោយ​មក​ខ្ចី​អក្សរពី​ប្រទេសចិន​។ ប្រជាជនជប៉ុនប្រើភាសាជាទូទៅក្នុងទម្រង់និយាយ ដូច្នេះ​អ្វី​ដែល​គេយក​ចិត្ត​ទុក​ដាក់​គឺបរិបទមិនមែនការសរសេរអក្សរឡើយ។ ឧទាហរណ៍​អក្សរ​មួយបញ្ចេញ​សម្លេងថា “ka” អាចជា 加, 可 ឬ 賀។ ក្រោយ​មក​ Hiragana និង Katakana ត្រូវ​បាន​កាត់​បន្ថយ​សល់​​តែ ៤៨ តួ បង្ហាញពី​របៀប​បញ្ចេញ​សម្លេងមិន​មែន​អត្ត​ន័យ​ទេ។ ប៉ុន្តែ​ដំ​បូង Hiragana មាន​ជាង ១០០០  ព្រោះតួ​អក្សរនីមួយៗមាន​ន័យ​ខុស​គ្នា ហើយ​អាន​ខុសគ្នា។ រហូត​ដល់​ឆ្នាំ ១៩០០ តារាងអក្សរត្រូវបាន​កំណែទម្រង់។

រូបភាព https://nlab.itmedia.co.jp/nl/articles/1906/17/news071_3.html

ប៉ុន្តែសព្វថ្ងៃនេះតួអក្សរនៅតែមាន​តាម​ដង​ផ្លូវ​ប្រទេសជប៉ុន។

រូបភាព https://www.pinterest.com/pin/737323770218774464/

សូម្បី​តែ​ជនជាតិ​ជប៉ុន​ផ្ទាល់​ក៏​ភ្ញាក់​ផ្អើល​ពេល​ឃើញផ្លាក​អក្សរនេះ។ ពិតជា​សំ​ណាង​ពួក​យើង​មិន​ចាំ​បាច់រៀន​អក្សរស្មុគ​ស្មាញ​នេះ។

ដូច្នេះ​ប្រសិន​បើ​អ្នក​មើលឃើញ​ផ្លាក​សញ្ញា​តាម​ផ្លូវ​ហើយ​មិន​អាច​អានបានកុំ​បារម្ភ ព្រោះសូម្បី​តែ​ជនជាតិ​ជប៉ុន​ប្រហែលក៏​មិន​អាចអាន​បាន​ដែរ។

សូម​មើលឧទាហរណ៍​មួយចំនួន​ដូចខាងក្រោម៖

រូបភាព http://kurojikanbandesu.blog102.fc2.com/blog-entry-24.html

志ぶや(しぶや )- Shibuya។

រូបភាព https://plaza.rakuten.co.jp/hongming/diary/200611180000/

ぼんた – (Banta អានពី​ស្តាំ)

រូបភាព https://twitter.com/ani3/status/568062062850482176

やぶそば – (Yabusoba)

រូបភាព https://plaza.rakuten.co.jp/hongming/diary/201510100000/

ことぶき – (Kotobuki)

រូបភាព https://ameblo.jp/aiki-p/entry-12269699612.html

てんぷら – (Tenpura)

តួអក្សរប្រទេសជប៉ុន​ពិតជា​ស្មុគ​ស្មាញ​ណាស់។ តើអ្នក​យល់​ឃើញ​បែប​ណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: