Senpai ពាក្យដែលអ្នកគួរតែដឹង – ហេតុអ្វីទំនាក់ទំនងរវាងពាក្យ Senpai-Kouhai ពិសេសបែបនេះ?
ប្រសិនបើអ្នកធ្លាប់មើលរឿង Anime – Manga អ្នកប្រាកដជាមិនចម្លែកជាមួយទំនាក់ទំនងរវាងពាក្យ Senpai-Kouhai (សិស្សច្បង និងសិស្សប្អូន) នៅក្នុងសង្គមជប៉ុន។ នេះជាផ្នែកមួយនៃសង្គមដែលបែងចែកឋានៈរបស់ប្រទេសជប៉ុន ទោះជាយ៉ាងណានៅតែមានការយល់ច្រឡំជាច្រើនជុំវិញគំនិតនេះ។
Kouhai ជាសិស្សប្អូន មិនមានកាតព្វកិច្ចធ្វើអ្វីដែល Senpai ចង់បានទេ។ តាមការពិតមានច្បាប់មិនផ្លូវការដើម្បីជៀសវាងការគំរាមកំហែងរបស់ Senpai ទៅលើ Kouhai។ ដោយសារតែតួនាទីរបស់ Senpai គឺបង្ហាត់បង្រៀន ណែនាំ Kouhai ទាំងនៅសាលា និងកន្លែងធ្វើការ -ល-ជំនួសអោយ Sensei (គ្រូ) ឬថ្នាក់លើ។
Senpai មិនមែនជាថ្នាក់លើ។
រឿងមួយចំនួន Senpai បង្រៀនអ្នកគួរតែស្តាប់តាម ប៉ុន្តែពេលខ្លះវាផ្ទុយទៅនឹងបំណងរបស់ថ្នាក់លើ។ ដូច្នេះនេះជាពេលដែលអ្នកត្រូវប្រុងប្រយ័ត្នគួរស្តាប់តាម Senpai របស់ខ្លួនដែរឬទេ? និយាយម្យ៉ាងទៀតអ្នកគោរពទទួលយកអ្វីដែល Senpai បង្រៀនអ្នក ប៉ុន្តែត្រូវមានគោលជំហររបស់ខ្លួន ហើយគិតថាវាជាដំបូន្មានប្រសើរជាងជាបញ្ជា។ ពីព្រោះការផ្តល់ដំបូន្មានអាចស្តាប់តាមឬមិនស្តាប់តាម ចំណែកការបញ្ជាត្រូវធ្វើតាមទោះបីចង់ឬមិនចង់។
Senpai និង Kouhai
ជារឿងធម្មតាពេល Senpai ចេញលុយរាល់ពេលណាត់ជួប ស៊ីផឹកជាមួយ Kouhai។ ពេលអ្នកធ្វើការរយៈពេលយូរ អ្នកនឹងទទួលបានប្រាក់ខែច្រើនជាង ជាការពិតណាស់អ្នកត្រូវតែជាអ្នកចេញលុយនៅក្នុងពិធីជប់លៀងដែលមានថ្នាក់ក្រោមចូលរួម។ ប៉ុន្តែសម្រាប់ Kouhai មានអ្នកសងលុយជំនួស ថែមទាំងទទួលបានដំបូន្មានដែលមានប្រយោជន៍ នេះប្រហែលជាទម្លាប់ធ្វើអោយអ្នកស្រឡាំងកាំង។ ដូច្នេះក្នុងឱកាសនេះញញឹមអោយស្រស់ហើយឆ្លើយទៅវិញថា “អរគុណសម្រាប់ពិធីជប់លៀង។ លើកក្រោយខ្ញុំសូមអនុញ្ញាតចេញប្រាក់ម្តង”។
ករណី Kouhai អាយុច្រើនជាង Senpai
ប្រជាជនជប៉ុនតែងតែគោរពអ្នកដទៃផ្អែកលើអាយុ និងបទពិសោធជីវិត ប៉ុន្តែនៅក្នុងករណីបទពិសោធការងារ និងអាយុមិនស្របគ្នាតើនឹងធ្វើយ៉ាងណា?
ករណី Kouhai អាយុច្រើនជាងមិនកម្រទេនៅប្រទេសជប៉ុនទេ។ តួនាទីរបស់ Senpai គឺណែនាំ Kouhai នេះគឺជាគោលការណ៍ “មិនផ្លាស់ប្តូរ” ប៉ុន្តែត្រូវប្រើ Keigo (កិត្តិយស) នៅក្នុងដំណាក់កាលផ្ទេរបទពិសោធ ណែនាំអោយ Kouhai ដែលអាយុច្រើនជាង។
ក្នុងពេលជាមួយគ្នាក្នុងករណីនេះពាក្យ Senpai ត្រូវប្រើអោយសមរម្យ។ ចង់អោយ Kouhai ធ្វើអ្វីម្យ៉ាង អ្នកអាចប្រើរបៀបនិយាយថា “ប្រសិនបើធ្វើដូចនេះនឹងមានលទ្ធផលល្អជាង” បង្កើតបរិយាកាសការងារចុះសម្រុងគ្នាជាការចាំបាច់របស់ Senpai ដែរ។
ម្យ៉ាងទៀត Senpai ជាមនុស្សមានបទពិសោធ ជំនាញ ប៉ុន្តែមិនមែនជាចៅហ្វាយទេ។ ពួកគេគ្មានអំណាចធ្វើអោយបុគ្គលិកថ្មីខ្លាចដូចជាចៅហ្វាយ ដូច្នេះពួកគេមានតួនាទីផ្សារភ្ជាប់ បណ្តុះបណ្តាល និងធ្វើអោយបុគ្គលិកថ្មីមានអារម្មណ៍ល្អជាមួយបរិយាកាសការងារ។
ដោយសារតែទំនាក់ទំនងមានទាំងការគោរព និងភាពស្និតស្នាលរវាង Senpai និង Kouhai ធ្វើអោយមានអារម្មណ៍ថារ៉ូម៉ែនទិចជាប្រភពនៃគំនិតនិពន្ធរឿង Manga, Anime។
មានអ្វីល្អជាងសម្រាប់នារីម្នាក់ពេលចូលធ្វើការលើកដំបូងក្នុងក្រុមហ៊ុនជួបបុរស Senpai សង្ហា និងចិត្តល្អ។ ប៉ុន្តែគួរអោយសោកស្តាយមិនត្រឹមតែនាង បុរសម្នាក់នេះមានរាប់រយ Kouhai កំពុងរង់ចាំសម្រាប់ណែនាំ។
ធ្វើយ៉ាងអោយ Senpai ចាប់អារម្មណ៍ ខាងក្រោមនេះជាគន្លឹះសម្រាប់អ្នក៖
១. ប្រាប់ពីការលំបាកដោយស្មោះត្រង់
គោលការណ៍ទីមួយ៖ កុំលាក់ភាពល្ងង់ខ្លៅ។ ទោះបីនៅក្នុងសាលារៀន ឬពេលទៅធ្វើការ កុំភ្លេចថា Senpai នៅទីនោះដើម្បីជួយអ្នក។ ជជែកគ្នាគឺជាវិធីលឿនបំផុតដើម្បីធ្វើអោយគេចាប់អារម្មណ៍។ មាន Kouhai ជាច្រើនខ្លាច Senpai មិនហ៊ាននិយាយជាមួយគេ។ ភាពទើសទាល់មិនល្អចំពោះទំនាក់ទំនងរបស់អ្នកទេ។
២. គោរពប្រតិបត្តិ និងស្តាប់បង្គាប់
រូបភាព Know your Meme
ទោះបីទំនាក់ទំនងនេះស្និតស្នាល ជួយគ្នាទៅវិញទៅមក ប៉ុន្តែអ្នកនៅតែដាក់ខ្លួនឯងនៅក្នុងស្ថានភាពជាមនុស្សដែលអ្នកកំពុងរៀនអ្វីដែលថ្មី ហេតុនេះត្រូវសម្តែងការគោរព។ Senpai តែងតែព្យាយាមបង្រៀនចំណេះដឹង បទពិសោធសម្រាប់អ្នក ហើយផ្ទុយទៅវិញអ្នកគួរតែសហការ និងស្តាប់តាម។
កុំបង្ហាញថា “ខ្លួនចេះគ្រប់យ៉ាង” ទាស់ចិត្តគេ ទោះបីអ្នកដឹងមុនអ្វីដែលគេបង្រៀន។ រយៈពេលបណ្តុះបណ្តាលរៀនសូត្រមិនមែនត្រឹមតែជាសមត្ថភាពទទួលយកប៉ុន្តែក៏ឆ្លុះបញ្ចាំងតាមរយៈឥរិយាបថដែរ។
៣. ក្លាយទៅជាជំនួយការល្អរបស់ Senpai
ប្រសិនបើអ្នកស្និតស្នាលជាមួយ Senpai មិនត្រឹមតែស្តាប់អ្វីដែល Senpai បង្ហាត់បង្រៀន។ ជម្រុញអោយ Senpai និយាយចេញសេចក្តីប្រាថ្នារបស់ពួកគេ។
ពេលនោះប្រសិនបើអ្នកអាចជួយ Senpai សម្រេចអ្វីដែលគេចង់បាន វាជាវិធីល្អបង្កើតការចាប់អារម្មណ៍ជាមួយ Senpai និងបណ្តុះបណ្តាលខ្លួនផងដែរ។
សង្ឃឹមថាដំបូន្មានទាំងនេះអាចបង្កើនទំនាក់ទំនងល្អរវាង Senpai-Kouhai របស់អ្នកនៅក្នុងសង្គមជាក់ស្តែង។
Sachiko