វិធី​ប្រកប​អក្សរ Katakana ដើម្បី​អោយ​ងាយ​អាន​

ប្រជាជនជប៉ុន​មិន​សូវ​ពូ​កែ​ភាសាបរទេស​នោះទេ ដោយ​សារ​ពេលដែលទម្លាប់​​នឹង​​ការ​បញ្ចេញ​សម្លេង​​ភាសាជប៉ុន ពិតជា​ពិបាក​បញ្ចេញ​សម្លេង​ភាសាផ្សេងទៀតណាស់​។ នេះ​ជា​មូល​ហេតុ​ដែល​គេ​ប្រើអក្សរ Katakana ដើម្បី​ប្រកប​អក្សរកម្ចី​បរទេស។ ទោះ​ជា​យ៉ាង​ណា​ គោល​បំ​ណង​នៃ​ការ​ប្រកប​អក្សរដើម្បី​អោយ​ងាយ​អាន ប៉ុន្តែពេល​ខ្លះ​មាន​ពាក្យ​មួយ​ចំនួន​ ក្រោយ​ពេល​​​ប្រកប ប្រសិន​និយាយ​តាម​ន័យ​ភាសាជប៉ុនអាចចេញ​ជា​ន័យ​ផ្សេង។

Erromango ជា​ឈ្មោះ​កោះ​មួយ​នៃ​ប្រទេស Vanuatu ។ តាម​ការ​ប្រកប​ភាសាជប៉ុន​ក្លាយ​ជា エロマンガ (eromanga)។ Ero-manga គឺ​ជា​ប្រភេទ​រឿង​មនុស្ស​ធំនៅ​ប្រទេសជប៉ុន ហេតុ​នេះ​ហើយ​មាន​សិស្ស​ជាច្រើន​ភ្ញាក់​ផ្អើលពេល​ដែល​ឃើញ​ឈ្មោះ​កោះនេះនៅ​ក្នុង​សៀវ​ភៅ​ភូមិ​សាស្រ្ត។

រូបភាព http://blog.seganaleqa.com/vanuatu4/

Scheveningen

រូបភាព https://ankyo.net/chinmei/scheve/2010/scheve2010.html

នេះ​ជា​ឈ្មោះ​ខេត្តមួយ​ជិត​ឆ្នេរសមុទ្ររបស់​ប្រទេសហូ​ឡង់។ Scheveningen ត្រូវ​បាន​ប្រកប​ជាភាសាជប៉ុន​ក្លាយ​ជា スケベニンゲン (sukebeningen) ឬ sukebe-ningen មាន​ន័យ​ថា​មនុស្ស​ទន់​ភ្លន់​ម្នាក់។

Kintamani

រូបភាព https://www.travelbook.co.jp/topic/34962

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ធ្វើ​ដំ​ណើរ​កម្សាន្តទៅ​ដល់​កន្លែង​​ថ្មី ហើយ​ចង់ផ្សង​ព្រេង ប្រាកដជាមិន​ចម្លែក​ជាមួ​យនឹងឈ្មោះ Kintamani កន្លែង​មាន​បន្ទុះ​ភ្នំ​ភ្លើងនៅ Bali, Indonesia នោះទេ។

ប៉ុន្តែ​នៅពេល​ដែល​ប្រកបទៅ​ជា Katakana ឈ្មោះ​នេះ​ស្តាប់​ទៅ​កាន់​តែ​ចម្លែក​គឺ キンタマーニ (kintamaani) មាន​ន័យ​ថា ដែន​ដី​មាស​ ឬន័យ​ផ្សេង​មួយ​ទៀតគឺពង​ស្វាស​របស់​បុរស។

Ahoyanen

រូបភាព https://www.travelbook.co.jp/topic/34962

នេះ​ជា​ឈ្មោះ​របស់​ជនជាតិ​ហ្វាំង​ឡង់​ម្នាក់។ តាម​សម្លេង​ Kansai, Ahoyanen ​មាន​ន័យ​ថា​អាល្ងង់។

ហាក់​ដូចជា​នៅ​ប្រទេស​ហ្វាំង​ឡង់​មិន​មែន​មាន​តែ​មនុស្ស​ម្នាក់​មាន​ឈ្មោះនេះ​ទេ។ មាន​គ្រួ​សារមួយ​មាន​ត្រកូល Aho។

រូបភាព https://matome.naver.jp/odai/2138567846732626901

ពិតជា​ពិបាក​សម្រាប់​ជនជាតិ​ជប៉ុន​ពេល​ដែល​អាន​ឈ្មោះ​របស់​ជនជាតិ​ហ្វាំង​ឡង់​ ហើយ​មិន​សើចណាស់។ ជាមួយ​នឹង​ត្រកូល Aho នូវ​មាន​អ្នក​មាន​ឈ្មោះ Amine Ashikainen (បក​​ជា​ភាសាជប៉ុន​គឺជើង​របស់​បង​រមាស់ទេ?)

រូបភាព https://matome.naver.jp/odai/2138567846732626901

ឧទាហរណ៍​បន្ត​ទៀត​ទាក់​ទង​នឹង​សត្វ​ព្រាប

រូបភាព http://suumo.jp/journal/2016/05/17/110728/

ការ​បញ្ចេញ​សម្លេង​​ពាក្យ​ “សត្វព្រាប” ក្នុង​ភាសាជប៉ុនស្រដៀង​ទៅ​នឹង​ប្រដាប់​ភេទបុរស។ ហេតុ​នេះ​អ្នក​ដែល​ទៅ​ប្រទេសជប៉ុនកុំ​ស្រែក​ពាក្យ​នេះ​នៅ​កន្លែង​ទី​ប្រជុំ​ជន។

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: