ទាយ​អត្ថន័យ​នៃ​ Kanji យ៉ាង​ងាយ​ស្រួលតាម​រយៈសម្លេង​របស់​សត្វ

ទោះ​បីជា​ពិបាក​ចង​ចាំហើយ​ស្មុគ​ស្មាញប៉ុន្តែ​កាន់​តែ​រៀន​ពី Kanji អ្នក​នឹង​កាន់​តែ​យល់​ថាវា​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍ ជាមួយ​នឹង​ការ​ប្រើ​រូប​ភាព​ដើម្បី​ទាយ​អត្ត​ន័យ​នូវ​មាន​វិធី​មួយ​ចំនួន​​ទៀតនោះ​គឺ “ទាយ​អត្ត​ន័យ​តាម​រយៈសម្លេង​” ជាមួយ​នឹង Kanji ដែល​ទាក់​ទង​នឹង​សម្លេង​សត្វអាច​ជួយ​អ្នក​ទាយ​ពាក្យ​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់។ នេះ​មិន​មែន​ជា​អ្វី​ដែល​កើត​ឡើង​ច្រើនទេ ប៉ុន្តែ​មាន​ពាក្យ​មួយ​ចំនួន​នៃ Kanji ដែល​​សម្លេង​សត្វ​មាន​ភាព​ស្រដៀង​​តិច​តួច​ក្នុង​នោះ។

សូម​ចូល​រួម​ស្វែង​យល់​ទាំង​អស់​គ្នា​ណា!

១. 9r88 鳩 Hato (សត្វ​ព្រាប)

鳩 ​ រួម​ទាំង​ពាក្យ​ 鳥 (មាន​ន័យ​ថាបក្សី) ខាង​ក្នុង​។ អ្វី​ទាំង​នេះ​ជួយ​អោយ​អ្នក​ដឹង​ថាពាក្យ​នេះ​ទាក់​ទង​នឹង​ចាប ទោះ​បី​ជា​អ្នក​មិន​ដឹង​ពី​អត្ថ​ន័យ​នៃផ្នែក​ដំ​បូង​ជា​អ្វី។ ផ្នែក​ដែល​គួរ​អោយ​ចាប់​អារម្មណ៍នៅ​ខាង​ឆ្វេង​គឺ kyuu 九(មាន​ន័យ​ថាប្រាំបួន)។

រូបភាព https://gcaeco.vn/

តាម​ពិត​មូល​ហេតុ​ដែល “ប្រាំបួន” មាន​វត្ត​មាន​ក្នុង​ពាក្យ​នេះ គឺដោយសារតែសំឡេង Kanji របស់​ ភាសាជប៉ុនបង្កើត​ចេញ។ វិធី​អាន​នៃ 九 គឺ <(ku)។ នៅ​ក្នុង​ភាសាជប៉ុន​សត្វ​ព្រាប​បញ្ចេញ​សម្លេង​ “kuu kuu”។ ដូច្នេះនៅពេលបញ្ចូលពាក្យ​ទាំងពីរគឺ 九 និង ​鳥​ ជា​មួយ​គ្នានឹងមានន័យថាបក្សីមាន​​សម្លេង ​kuu kuu គឺ​ជា​សត្វ​ព្រាប​ហើយ។

២. 鵞 ​ Ga (ក្ងាន​)

រូបភាព http://khoahocphattrien.vn/

ក្ងាន​ (ត្រូវ​បាន​ហៅ​ថា Gachou ក៏​មាន​ពាក្យ Kanji “បក្សី” ហើយ​ដូចជា​នៅ​ក្នុងពាក្យសត្វ​ព្រាបខាង​លើ)។

ពាក្យ 我 មានន័យថាខ្ញុំឬខ្លួនខ្ញុំផ្ទាល់។ ប្រសិន​បើ​បញ្ចូល​ពាក្យ​ទាំង​ពីរ​នេះនឹង​មាន​ន័យ​ថា​ខ្ញុំ​បក្សី។ វា​មិន​មាន​អត្ត​ន័យ​អ្វី​សោះ​មែន​​ទេ? ដូច្នេះវា​មិន​មែន​ជា​អត្ត​ន័យ​នៃ​ពាក្យ​នេះទេ​។

ហេតុ​នេះ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អាចដឹង? ប្រសិនបើ​អ្នក​ចាប់​អារម្មណ៍​សម្លេង​ដែល​សត្វ​ក្ងាន​បញ្ចេញ​នៅ​ក្នុង​ភាសាជប៉ុន​នោះ​គឺ があがあ (gaa gaa)។ ហេតុ​ដូច្នេះ​អ្នក​អាចទាយ​បាន​ភ្លាម​ពី​អត្ត​ន័យ​របស់​វា។

៣. 蚊 Ka (មូស)

រូបភាព http://dietmoilq.com/news/

សម្លេង​របស់​សត្វ​មូស​ពិត​ជា​ពិសេស វា​ចេញ​មក​ពីរំញ័រនៃស្លាបមូសដែល​​ដំ​ណាង​អោយ​សម្លេង​នោះជនជាតិ​ជប៉ុន​និយាយ ブ〜ン(buuun)។

ក្នុង ​蚊 នៅ​ខាង​ឆ្វេង​មាន​ Kanji អំពី “សត្វ​ល្អិត​” (mushi ) ហើយ​ខាង​ស្តាំ​គឺ 文 (មានន័យ​ថា​សរសេរ)។ ច្បាស់​ណាស់ពាក្យ​ bun នេះមិន​ប្រើ​ន័យ​សរសេរតែ​ផ្អែក​លើ​សម្លេង​។ bun = សម្លេង​សត្វ​មូស​។ ដូច្នេះ​នឹង​ងាយ​ជាងប្រសិន​បើ​គិត​ពីសម្លេង​ ដើម្បី​ទាយ​មែន​ដែរទេ?

៤. 鴎 Kamome (សត្វ​អូដទ្រាំ)

សត្វ​អូដទ្រាំមាន​សម្លេង​ く ゎ ー く ゎ (kwa kwa).

រូបភាព https://khoahoc.tv/

ដូចជា​ឧទាហរណ៍ទី​មួយពាក្យ​នេះ​រួម​មាន​ 鳥 នៅ​ខាង​ស្តាំ​ និង​ខាង​ឆ្វេង​ 区 ត្រូវ​បាន​អាន​ថា (ku) មានន័យថា ស្រុក/សង្កាត់។  < (ku) មិន​ប្រាកដ​ជា​ くゎ (kwa) ប៉ុន្តែ​វា​ស្រដៀងជាពិសេស​នៅ​ក្នុង​ភាសាជប៉ុន។ ប្រហែល​ជា 区 កន្លែង​នេះ​ដើម្បី​បង្ហាញ​ពី​របៀប​អាន​ on`yomi។ ក៏​ប្រហែល​សត្វ​អូដ​ទ្រាំជាប្រភេទ​តែ​មួយ “បក្សីក្នុងស្រុក”។

ប្រហែលនេះគ្រាន់តែជាភាព​ចៃដន្យតែប៉ុណ្ណោះ។ ទោះ​បី​ជា​យ៉ាង​ណាអ្វី​ទាំង​នេះ​ជួយ​អ្នក​ចង​ចាំ​គ្រប់​យ៉ាង ហើយ​ធ្វើ​អោយ​ការ​រៀន​ភាសាជប៉ុន​កាន់​តែ​ងាយ​ស្រួល​ជាង​។

៥. 猫 Neko (ឆ្មា)

រូបភាព https://www.youtube.com/watch?v=8DKD0o7sNug

ផ្នែក​ខាង​ឆ្វេង​នៃ Neko (ឆ្មា) រួម​ទាំង​ពាក្យ​ដែល​ទាក់​ទង​នឹង​សត្វ។ ផ្នែក​ខាង​ស្តាំ​ 苗 ane មាន​ន័យ​ថា “ដើមឈើ​តូចៗ”។ ពិត​ជា​ពិបាក​ដែល​អ្នក​អាច​ទាយ​ពាក្យ​នេះ។ ប៉ុន្តែ​នឹង​ងាយ​យល់​ជាង​ពេល​ដែល​អ្នក​ដឹង​ពី​វិធី​អាន​របស់ 苗 គឺជា​ ミョウ (myou)។ មាន​តែ​ឆ្មា​ទើប​បញ្ចេញ​សម្លេង​បែប​នេះ។ ពិត​ជា​គួរ​អោយ​ចាប់​ពេល​រៀន​ភាសាជប៉ុន​ដោយ​សម្លេង​របស់​ឆ្មាគឺជា ニ ャ ニ(nyanya) ។

មិន​ប្រាកដ​ថា​អ្វី​ទាំង​នេះ​អាច​នាំ​មក​នូវ​លទ្ធ​ផល​ទេប៉ុន្តែ​នឹង​អាច​ជួយ​អ្នក​អាន Kanji និង​ធ្វើ​អោយ​អ្នក​កាន់​តែ​ចាប់​អារម្មណ៍​ជាង​នេះ។

សម្លេង​ Kanji ទាំង​នេះពិត​ជា​អាច​ដូច​ដោយ​ចៃ​ដន្យ។

ប្រភព https://www.tofugu.com/japanese/japanese-animal-kanji/

អត្ថបទ៖ Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: