ជ្រុល​រៀន​ភាសាជប៉ុននោះ​រៀន​ថែមភាសា​កូរ៉េ​​ – ចំ​នុច​ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​នៃ​ភាសា​ទាំង​ពីរ

ប្រាកដ​ណាស់​ការ​លំ​បាក​ក្នុង​ការ​រៀន​ភាសា​ជប៉ុន​ជារៀង​រាល់​ថ្ងៃ​គឺ​វា​គ្រប់​គ្រាន់​សម្រាប់​អ្នក​រៀន​ភាសាបរទេស​ហើយ ថែម​ទាំង​ត្រូវ​រៀន​ភាសា​ពីរ​គឺ​កូ​រ៉េ និង​ជប៉ុន​ទៀត។ ប៉ុន្តែ​តើ​អ្នក​ដឹង​ដែរឬទេ​ថា​រវាង​ភាសា​ទាំង​ពីរ​នេះ​មាន​ចំ​នុច​ស្រដៀង​គ្នា​ ហើយ​ប្រសិន​បើ​ជ្រុល​រៀន​ភាសា​របស់​ប្រទេស​នេះ ហេតុ​អ្វី​មិន​ “រៀន​ថែម​” ភាសា​មួយ​ទៀត​ផងទៅ។ នរណា​អាច​ដឹង​ក្នុង​ថ្ងៃ​ណា​មួយ​អ្នក​អាចក្លាយ​ទៅ​ជា​អ្នក​ចេះ​ច្រើន​ភាសាល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោក។

ថែម​ទាំង​ប្រទេស​ពីរ​នេះ​នៅ​ជិត​គ្ន​ា ប្រសិន​បើ​អ្នក​កំ​ពុង​រៀន​ភាសាជប៉ុន​នៅ​ជប៉ុន​ អាច​នឹង​រៀន​បន្ថែម​នូវ​ភាសា​កូ​រ៉េ​ដើម្បី​ដើរ​លេង​កំ​សាន្ត​បាន។

ជា​ដំ​បូង​សូម​ស្វែង​យល់​អំ​ពី​ចំ​​នុច​ដែល​ប្រហាក់​ប្រហែល​គ្ន​ារវាង​ភាសាទាំង​ពីរ​នេះ​ណា។

ពាក្យ​ជំ​នួយ​

는/은 (neun/eun): ពាក្យ​ជំនួយ​ទៅ​ជាមួយ​ពាក្យ​ដើម (ប្រហាក់​ប្រហែល​ជាមួយ は)។

를/을 (leul/eul): ពាក្យ​ជំនួយ​ទៅ​ជាមួយ​ពាក្យថ្មី ពាក្យ​សំ​ខាន់​របស់​សកម្ម​ភាព (ប្រហាក់​ប្រហែល​ជាមួយ を)។

에 (e):  ពាក្យ​ជំនួយ​ប្រាប់​ទិស (ប្រហាក់​ប្រហែល​ជាមួយ ヘ、に)។

이/가 (i/ga): ពាក្យ​ជំនួយ​ប្រាប់​គោល​ដៅ ប្រធាន​បទ​នៅ​ក្នុង​ប្រយោគ (ប្រហាក់​ប្រហែល​ជាមួយ が)។

도 (do):  ក៍ (ប្រហាក់​ប្រហែល​ជាមួយ も)។

한테/께 (hante/kke): ពាក្យ​ជំនួយ​ប្រាប់​គោល​ដៅដោយ​ប្រយោល (ប្រហាក់​ប្រហែល​ជាមួយ に)។

에서 (eseo): ពាក្យ​ជំនួយ​ប្រាប់​ប្រភព ទី​កន្លែង (ប្រហាក់​ប្រហែល​ជាមួយ から ឬ で)។

의 (ui): ពាក្យ​ជំនួយ​កម្ម​សិទ្ធ​ិ (ប្រហាក់​ប្រហែល​ជាមួយ の)។

과/외: ពាក្យ​ជំនួយ​ប្រាប់ពី​ការ​បន្ថែម​ (ប្រហាក់​ប្រហែល​ជាមួយ と)។

រូ​បភាព : http://blog.gaijinpot.com/speak-japanese-speak-korean/

មើល​អោយ​លម្អិត​ ប្រាកដ​ណាស់​ភាសា​នី​មួយ​ៗ​មាន​វេយ្យាករណ៍ខុស​គ្នា​។ ប៉ុន្តែ​មើល​ប្រយោគ​ទាំង​មូល​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។ បង្ហាញ​នូវ​កន្លែង​ផ្នែក​នេះនៅ​ក្នុង​​ប្រយោគ​។

ពាក្យ​ដើម-ពាក្យ​ជំ​នួយ-ពាក្យ​ថ្មី-កិរិយាស័ព្ទ

ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ចំ​នុច​ប្រហាក់​ប្រហែល​មូល​ដ្ឋាន ពេល​ដែល​អ្នក​រៀនឡើង​បន្ថែម​ទៀត​នឹង​ឃើញ​ភាព​ខុស​គ្នា ភាព​ស្មុគ​ស្មាញ​ផ្សេង​គ្នា​រវាង​ភាសាទាំង​ពីរ។ ប៉ុន្តែ​ចំ​នុច​ប្រហាក់​ប្រហែល​នេះក៍​អាច​បង្កើត​នូវ​ទឹក​ចិត្ត​ដំបូង​សម្រាប់​អ្នក​ដែល​មាន​បំ​ណង​ចង់​រៀន​ភាសាបរទេសមែន​ទេ។ ចំ​ណាយ​ពេល​កោត​សរសើរ​អ្នក​ដែល​ចេះ​ច្រើន​ភាសា​ សូម​យក​នូវ​ពេល​វេលា​នោះ​ប្រែ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​ចេះ​ភាសាបាន​ច្រើន​។

ប្រសិន​បើ​គ្រាន​់​តែ​រៀន​ភាសាសម្រាប់​គោល​បំ​ណង​ដើរ​លេង​កំ​សាន្ត អ្នក​ក៍​នឹង​មិន​ចំ​ណាយ​ពេល​វេលា​ច្រើន​ដែរ។

S.C.K (សរុប)

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: