រឿង​ Anime ទាំង​ប្រាំ​សម្រាប់​អ្នក​ដែល​ទើប​តែ​រៀន​ភាសាជប៉ុន

ក្តី​ស្រមៃ​របស់​មនុស្សជាច្រើន​ដែល​រៀន​ភាសា​ជប៉ុន​គឺមើល​រឿង Anime ដោយ​មិន​ត្រូវ​ការ​បកប្រែ​ខាង​ក្រោមត្រូវ​ដែរទេ?

តាម​ការ​ពិត​បើ​និយាយ​ជា​ការ​ស្រមៃ​ហាក់​ដូច​ជា​ឆ្ងាយ​ណាស់ ប៉ុន្តែ​ជា​គោល​ដៅ​គឺ​វា​ត្រូវ​ជាង។ ដោយ​សារ​តែ​អ្នក​ប្រាកដ​ជា​អាច​ធ្វើ​រឿង​នេះ​បាននៅ​ក្នុង​កម្រិត​មូល​ដ្ឋាន​ជាមួយ​នឹង​រឿង Anime ពិត​ជា​ងា​យ​ស្រួល​យល់​ដូច​ខាង​ក្រោម។

១. Chi’s Sweet Home (チーズスイートホーム )

កម្រិត​ពិ​បាក៖ ផ្កាយ​មួយ

សាច់​រឿង​

Chii គឺ​ជា​ឆ្មា​មួយ​ក្បាលគួរ​អោយ​ស្រលាញ់ដែល​ត្រូវ​ឃ្លាត​ឆ្ងាយ ​ពី​គ្រួ​សារតាំង​ពី​នៅ​តូច​ក្រោយ​មក​ត្រូវ​បាន​ចិញ្ចឹម​ដោយ​គ្រួសារ​របស់​ក្មេង​ម្នាក់ឈ្មោះ Youhei។ ទោះ​បី​ជា​កន្លែង​ដែល​ពួក​គេ​រស់​នៅ​មិន​ អនុ​ញ្ញាត​ចិញ្ចឹម​សត្វប៉ុន្តែ​មនុស្ស​ចិត្ត​ល្អ​នៅ​តែ​សម្រេច​ចិត្ត​លួច​លាក់ទទួលចិញ្ចឹម​ Chii។

Tips

ភាគ​រឿង​នីមួយៗ​ត្រឹម​តែ​បី​នាទី ជាមួយ​នឹង​រឿង​រ៉ាវ និង​ក្រុម​សន្ទនា​ភាសា​ជប៉ុន​យ៉ាង​ងាយ​ស្រួល​។ ប្រសិន​បើ​មាន​កន្លែង​មិន​យល់ អ្នក​នៅ​តែ​អាច​មើល​ឡើង​វិញ ២ទៅ​៣​ដងដោយ​មិន​ចាំ​បាច់​ខ្លាច​ចំ​ណាយ​ពេល។ សាច់​រឿង​សាមញ្ញ​គួរ​អោយ​ស្រលាញ់សាក​សម​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ ចំនុច​ល្អ​របស់ Anime គឺ​ការ​រៀប​រាប់​រឿង​ផ្អែក​លើ​ទស្សនៈរបស់ Chii ហេតុ​នេះ​ក្មេង​ស្រី​ដូច​ទៅ​នឹង​អ្នក​ កំ​ពុង​តែ​ព្យាយាម​ស្តាប់ និង​យល់​អំ​ពី​ភាសា​ធម្ម​តា​របស់​មនុស្ស​។ ចំ​នុច​មិន​ល្អ​គឺ​ពេល​ខ្លះ Chii នឹង​បន្ថែម​ពាក្យ “ភាសាជប៉ុន​” (មៀវ) ចូល​ទៅ​ក្នុង​វេយ្យករណ៍នី​មួយៗ។

សាក​ល្បង​បាន​គ្រាន់​តែ​ចំ​ណាយ​បី​នាទីប៉ុណ្ណោះ។

២. Nichijou (ភាសាជប៉ុន​)

កម្រិត​ពិបាក៖ ផ្កាយ​មួយ

សាច់​រឿង

Yukko, Mio និង​ Mai គឺជា​ក្រុម​សិស្ស​វិទ្យាល័យ​បី​នាក់ ដំណើរ​រឿង​និយាយ​អំ​ពី​អ្វី​ដែល​នារី​ទាំង​នេះ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ ដូច​ទៅ​នឹង​ចំណង​ជើងរបស់​រឿងគឺ​ Nichijou (រឿង​ប្រចាំ​ថ្ងៃ) Anime ផ្អែក​លើ Manga ស៊ុម​បង្អួច​បួន​របស់​ជប៉ុន​ប្រែទៅ​ជា​ Anime សំ​ណើច​តាម​ភាគជាមួយ​នឹង​ពេលវាលា ៥​នាទី​ក្នុង​មួយ​ភាគ។

Tips

សាច់​រឿង​សាមញ្ញ​ ប្រើ​ប្រាស់​ពាក្យ​ច្រើន​ដែល​រៀន​នៅ​សាលា​។ ទន្ទឹម​នឹង​នោះដំ​ណើរ​រឿង​កម្លែង​សប្បាយ​នឹង​មិន​ធ្វើ​អោយ​អ្នក​មាន​ភាព​ធុញ​ទ្រាន់។

៣. Vandread (ភាសាជប៉ុន)

កម្រិត​ពិបាក៖ ផ្កាយ​ពីរ

រូបភាព home.gamer.com.tw

សាច់រឿង​

បុរស​ជា Mars ចំណែក​នារី​ជា​ venus អាចនិយាយ​ជា​ឃ្លា​សង្ខេប​ងាយ​ស្រួល​យល់បំ​ផុត​សម្រាប់​ចំ​ណង​ជើង​ Vandread មួយ​ក្នុង​ចំ​ណោម​ Anime គឺជា​កម្ម​វិធី​ដំ​បូង​របស់​ហាង Gonzo។

ក្នុង​ថ្ងៃ​អនាគត​ បច្ចេក​វិទ្យា​មាន​ការ​អភិវឌ្ឍដែល​អាច​ជួយ​អោយ​ មនុស្ស​រស់​នៅ​ក្រៅ​លំ​ហ។ នៅ​ក្នុង​កាឡាក់​សុី​ មិន​ដឹង​ជា​ហេតុ​អ្វី​ មនុស្ស​ប្រុស​ នឹងមនុស្ស​ស្រី​រស់​នៅ​បែក​ពី​គ្នា​ហើយ​រស់​នៅ​លើ​ភព​ផ្សេង​គ្នា​។ Taraak Mejere។ រាប់​រយ​ឆ្នាំ​ក្រោយ​មក​ពួក​គេ​អភិវឌ្ឍ​គំ​និត​គិត​ផ្សេង​ និង​ប្រែ​​ទៅ​ជា​ស្អប់​គ្នា​។ នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​កបា៉ល់​ចោរ​សមុទ្រក្នុង​លំ​ហ​មក​ពី Mejere, Hibiki Tokai និង​បុរស​ពីរ​នាក់ Taraak ផ្សេង​ត្រូវ​បាន​ចាប់​ខ្លួន​។  ប៉ុន្តែ​កបា៉ល់​មួយ​នេះ​ក៍​ជួប​គ្រោះ​ថ្នាក់ក្រៅ​សាកលលោក បង្ខំ​អោយ​បុរស និង​នារី​នៅ​លើកបា៉ល់​ត្រូវរៀន​ពី​វិធី​សហការ​គ្នា​ដើម្បី​ប្រយុទ្ធ​ និង​រក្សា​ជីវិត។

Tips

រូបភាពស្អាត​ និង​ការ​ធ្វើ​សកម្ម​ភាព​របស់​តុក្កតាតួ​អង្គ​ឯក ​ពិត​ជា​ទាក់​ទាញនៅ​ក្នុង​រឿង​មួយ​នេះភាសា​របស់​តួ​អង្គ​ក៍​មិន​សូវ​ជា​ពិ​បាក​យល់។ នេះ​ជា​ភាព​យន្ត​សកម្ម​ភាព បច្ចេកវិទ្យា អាថ៌កំ​បាំង​សាក​សម​ជាមួយ​នឹង​មនុស្ស​ទាំង​អស់។

៤. Natsume Book of Friend (ភាសាជប៉ុន​)

កម្រិត​ពិបាក៖ ផ្កាយ​មួយ

រូប​ភាព YouTube

សាច់​រឿង​

តាំង​ពី​យូរ​ណាស់មក​ហើយ​ក្មេង​ប្រុស Natsume Takashi បាន​ដឹង​ថា​ខ្លួន​ឯង​មាន​សមត្ថិភាព​មើល​ឃើញនូវ​វិញ្ញាណ​ បិសាច​ សមត្ថិភាព​ដែល​ទទួល​បាន​ពី​ជីដូន Reiko ​ដែល​ស្លាប់​ទៅ​របស់​ខ្លួន។ បន្ទាប់​ពី​ស្លាប់ Reiko បាន​បញ្ជូនលអោយ​ចៅ​របស់​ខ្លួនសៀវភៅ​មួយ​ក្បាល៖ នេះ​គឺជា​សៀវ​ភៅ​ដែល​មាន​ឈ្មោះរបស់​បិសាចដែល Reiko បាន​ចាប់​ដើម្បី​បម្រើ​អោយ​គាត់។

សៀវភៅ​មួ​យ​ក្បាល​នេះ​គឺជា​វត្ថុ​ដែល​សំ​ខាន់​នៅ​ក្នុង​ពិភព​វិញ្ញាណ ចៅ​របស់​យាយ​ Takashi បែរជា​អ្នក​ដែល​បំ​ផ្លាញ និងដោះ​លែង​វិញ្ញាណ​ដែល​មក​សុំ​ជួយ។ ប៉ុន្តែ​មាន​បិសាច​ខ្លះ​អាក្រក់ ចង់​សម្លាប់​ Takashi ដើម្បី​យក​សៀវភៅនេះ។ ពេល​នេះ Madara (ឬ​ក៍​ត្រូវ​បាន​ Natsume ហៅ​ថា Nyanko-sensei) បង្ហាញ​មុខ​គាត់​ក្លាយ​ទៅ​ជា​អ្នក​ការ​ពារ​ និង​ផ្តល់​យោបល់​អោយ​ Natsume។ ទោះ​បី​ជា​គាត់​ពេល​ណា​ក៍បង្ហាញ​ការ​ចង់​បាន​សៀវ​ភៅ ប៉ុន្តែ​គាត់​បែរ​ជា​ក្លាយ​ទៅ​ជា​មិត្ត​ជិត​ស្និត​របស់ ​Natsume Takashi។

Tips

សាច់​រឿង​ស្តាប់​ទៅ​ហាក់​ដូចជា​ស្មុគ​ស្មាញ ប៉ុន្តែ​ដំណើរ​រឿង​ពិតជា​យឺត​ ហើយ​មាន​ភាព​ច្បាស់​លាស់។ ចំ​នុច​ល្អ​របស់​រឿង​ស្ថតិ​នៅ​កន្លែង​ដែល​ចម្រុះក្នុង​ចរិក​របស់​បិសាច​ ហេតុ​នេះ​អ្នក​នឹ​ង​ទទួល​បាន​ដំ​ណើររឿង​ជា​ច្រើ​ន​ជា​ភាសា​ជប៉ុន​ ពាក្យ​ជា​ច្រើនផ្សេង​ដូចជា​ពាក្យ​សាមញ្ញ ពាក្យ​គួរ​សម​ ពាក្យ​គោរព ផ្អែកលើចរិក​របស់​បិសាច​នីមួយៗដែល​ Natsume ចាប់​បាន។

៥. Persona 4 the Animation (ភាសាជប៉ុន​)

កម្រិត​ពិបាក៖ ផ្កាយពីរ

សាច់​រឿង​

Yu Narukami គឺជា​សិស្ស​វិទ្យាល័យត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​រស់​នៅ ​ជន​បទក្នុង​រយៈពេល​មួយ​ឆ្នាំ នៅ​ជាមួយ​បុរស​ម្នាក់​ជា​អ្នក​សុេីប​អង្កេត និង​កូន​ស្រី​របស់​គាត់។ ប៉ុន្តែ​នៅ​ទី​នោះ រឿង​អាថ៌កំបាំង​ជាច្រើន​បន្ត​កើត​ឡើង​។ នៅ​សាលា​ដែល​ Yu មក​​រៀន សាក​សព​មួយ​ត្រូវ​បាន​រក​ឃើញ​ដោយ​មាន​ខ្សែ​ភ្លើង​ព័ទ្ធ​ជុំ​វិញ។ ប្រជាជន​នៅ​ទី​នោះ​បាត់​ខ្លួន​ដោយ​សារ​តែ​ត្រូវ​ស្រប​ចូល​ទូរទស្សន៍អាថ៌កំ​បាំង​ដែល​មាន​ឈ្មោះ Midnight Channel។ Yu និង​មិត្ត​ភក្តិ​របស់​ Yu បាន​ព្យា​យាម​រារាំង​អ្នក​ដែល​ធ្វើរឿង​នេះដោយ​ការ​ សេុីប​អង្កេត​ប្រព័ន្ធ​នេះ។

Tips

ដើម្បី​អាច​យល់​ពី Anime អ្នក​គួរ​តែ​លេង​ Game មុន​សិន​។ ទោះ​បី​សាច់​រឿង​មាន​ភាព​ពិសេស ដំ​ណើរ​រឿង​ពិត​ជា​ងាយ​ស្រួល​យល់។ អ្វី​គ្រប់​យ៉ា​ងនៅ​ក្នុង​រឿង​សុទ្ធ​តែ​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ ហេតុ​នេះ​ទោះ​បី​ជា​មិន​មាន​ការ​បក​ប្រែអ្នក​ក៍​អាច​ទាយ​មួយ​ផ្នែក​នៃ​ដំ​ណើរ​រឿង។

ប្រភព​បន្ថែម៖ japaneselevelup.com

S.C.K

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: