ស្រួលតែពិបាកក្នុងការបែងចែក Gomen nasai និង Sumimasen
នៅក្នុងអត្តបទមួយ Japo បានណែនាំទៅដល់លោកអ្នកនូវ វិធីសាស្រ្តនិយាយពាក្យសូមទោសដែលនិយមនៅក្នុងជីវភាពជនជាតិជប៉ុន (សូមមើលនៅទីនេះ)។ ហើយក្នុងចំណោមជាង ២០ វិធីនោះ Sumimasen និង Gomen nasai គឺជាវិធីនិយាយដែលនិយមបំផុត ដោយសារអ្នករៀនភាសាជប៉ុនគ្រប់កម្រិតសុទ្ធតែត្រូវរៀន។
រូបភាព : http://nihongo-box.com/243/
ការសម្តែងនូវអារម្មណ៍សោកស្តាយនៃអ្នកនិយាយទៅកាន់អ្នកដែលស្តាប់ប៉ុន្តែអ្វីជាចំនុចមូលដ្ឋានដែលខុសគ្នា? ហើយស្ថានភាពប្រើប្រាស់ចែកជាយ៉ាងណា?
នោះគឺជាសំណួរដែលមិនងាយស្រួល រហូតដល់ជនជាតិជប៉ុនជាច្រើនក៍មិនអាចបែងចែកបាន។
ហេតុនេះក្នុងកម្មវិធី TV មានឈ្មោះ “ចំនុចខុសគ្នាគឺអ្វី?” (ភាសាជប៉ុន) អ្នកភាសាវិទូម្នាក់បានដោះស្រាយយ៉ាងងាយស្រួល សំណួរនេះដោយវិធីវិភាគ Kanji។
រូបភាព : http://datenshiecd.blogspot.com
Gomen nasai
Go ៖ វិធីនិយាយដោយការគោរព
yurushinasai៖ លើកលែងអោយខ្ញុំ (អាចជាបញ្ជា)
អត្តន័យ៖ សូមទោសគឺជាការស្រេចដូច្នេះយើងអាចបញ្ចប់បាន
ករណីដែលប្រើ៖ នៅពេលដែលអ្នកចង់បញ្ចប់ការសន្ទនា ហើយអ្នកដែលត្រូវបានគេសូមទោសក៍មិនចាប់កំហុសអ្វីបន្ថែម។
ឧទាហរណ៍៖
អ្នកប្រញាប់ប្រញាល់រថទៅកន្លែងធ្វើការ ហើយចៃដន្យប៉ះចំអ្នកដែលដើរផ្លូវបញ្ជ្រាសជាមួយអ្នក។ អ្នកងាកមកវិញហើយសួរ៖
“បងស្រីមានកើតអីទេ?”
“ខ្ញុំមិនអីទេ” – អ្នកដែលត្រូវគេប៉ះឆ្លើយ
“ដូចនេះអ្នកអាចបញ្ចប់ដោយពាក្យសូមទោស” ៖ “Gomen nasai” ហើយបន្តធ្វើដំណើរ។
បន្ថែមពីនេះ Gomen គឺជាវិធីនិយាយកាត់របស់ Gomen nasai ភាពធ្ងន់ធ្ងរក៍មិនសូវជាមានប៉ុន្មានហេតុនេះគ្រាន់តែប្រើសម្រាប់មនុស្សដែលស្គាល់គ្នា ឬក៍អ្នកនៅក្នុងក្រុមគ្រួសារ។
រូបភាព : http://yossense.com/sumimasen/
Sumimasen (済みません)
済む(sumu) : បញ្ចប់
済みません=終わりません(owarimasen) : មិនបញ្ចប់
អត្តន័យ៖ មិនអាចបញ្ចប់នៅទីនេះ បន្ទាប់មកនឹងបន្តសកម្មភាព
ករណីដែលប្រើ៖ ពេលអ្នកដែលមានកំហុសសម្តែងនូវអារម្មណ៍ ចង់ជួយ ឬក៍ផ្តល់សំណងទៅអោយអ្នកដែលរងគ្រោះ/អ្នកដែលបានសូមទោស។
ឧទាហរណ៍៖
អ្នកប្រញាប់ប្រញាល់រត់ទៅកន្លែងធ្វើការ ហើយចៃដន្យប៉ះចំអ្នកដែលដើរផ្លូវបញ្ជ្រាសជាមួយអ្នក។ អ្នកងាកមកវិញហើយសួរ៖
“បងស្រីមានកើតអីទេ?”
“គ្មានអ្វីទើបចម្លែក បែកពងមាន់អស់ហើយ” – អ្នកដែលត្រូវប៉ះបានឆ្លើយ។
ពេលនេះ ដោយសារតែមានការខូចខាតហេតុនេះអ្នកមិនអាច បញ្ចប់ការសន្ទនាហើយចាកចេញទៅប៉ុន្តែអ្នកត្រូវសួរពីលុយដែលត្រូវសង… នៅពេលនេះកុំភ្លេចពាក្យ “Sumimasen”។
កំណត់សម្គាល់៖
- មនុស្សប្រុសថែមទាំងប្រើ “Suman” ជំនួសអោយ Sumimasen ពេលដែលជាមនុស្សស្គាល់គ្នា។
- Suimasen គឺជាពាក្យរបស់ Sumimasen។
- Sumimasen (Suimasen) គឺវាស្មើនឹង “Excuse me – សូមទោសអោយខ្ញុំសុំសួរ…” ដើម្បីចាប់ផ្តើការសន្ទនា។
រូបភាព : http://www.oishikerya.com/entry
ជាពិសេស ក្រៅពីវិធីនិយាយសូមទោសទាំងពីរខាងលើ។ នៅមានវិធីនិយាយសម្តែងអារម្មណ៍ដឹងពីកំហុសខ្លាំង។ នោះគឺ៖
Moushiwake arimasen (申し訳ありません)
申す(Mousu) ៖ និយាយ
申し訳ありません: ខ្ញុំមិនមានអ្វីត្រូវនិយាយ
អត្តន័យ៖ ទទួលស្គាល់កុំហុសគឺជារបស់ខ្លួន ប៉ុន្តែមិនមានវិធីណាដើម្បីដោះស្រាយបញ្ហានេះ។
ឧទាហរណ៍៖
អ្នកប្រញាប់ប្រញាល់រត់ទៅកន្លែងធ្វើការ ហើយចៃដន្យប៉ះចំអ្នកដែលដើរផ្លូវបញ្ជ្រាសជាមួយអ្នក។ អ្នកងាកមកវិញហើយសួរ៖
“បងស្រីមានកើតអីទេ?”
ម្នាក់នោះមិននិយាយអ្វីតែបែរទៅមើលជំុវិញ។ តាមពិតគាត់កំពុងរកចិញ្ចៀនរៀបការ។
ក្នុងស្ថានភាពនេះចិញ្ចៀនរៀបការគឺជាវត្ថុដែលគ្មានអ្វីអាចជំនួសបាន។ កំហុសទាំងអស់ស្ថិតនៅលើអ្នក ហើយអ្នកក៍មិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីស្រោចស្រង់កំហុសក៍ដូចជាបកស្រាយដែរ។ អ្នកនិយាយ “Moushiwake arimasen”!
ក្រៅពីនេះ Moushiwake arimasen តែងតែត្រូវបានប្រើនៅក្នុង Email ឬក៍ទំនាក់ទំនងនៅក្នុងក្រុមហ៊ុន។
រូបភាព : http://aminoapps.com/
ប្រសិនបើប្រៀបធៀមកម្រិតដឹងកំហុសនៃវិធីនិយាយដែលទាបបំផុតគឺ Gomen nasai, បន្ទាប់មកដល់ Sumimasen ហើយខ្ពស់បំផុតគឺ Moushiwake arimasen។
អនុវត្តជារើយៗនៃវិធីនិយាយទាំងពីរ Gomen nasai និង Sumimasen ដើម្បី “បង្ហាញ” នូវភាពជាក់ស្តែង និងត្រូវស្ថានភាព។ ជូនពរអោយអ្នកទាំងអស់មានសំណាងល្អ!
ប្រភព ៖この差って何ですか?
Chee