ការសន្ទនា​មិនបាច់​​ចាំ​ពាក្យ​ច្រើន​គ្រាន់​តែ​ប្រើ​វចនានុក្រមដើម្បី​ទំ​នាក់​ទំ​នង​ជាមួយ​ជន​ជាតិ​ជប៉ុនប៉ុណ្ណោះ

តើ​អ្នក​រៀន​ភាសាជប៉ុន​បាន​យូរ​ប៉ុណ្ណា​ហើយ? អ្វី​ដែល​ធ្វើ​អោយ​អ្នក​យល់​ថា “បាក់​ទឹក​ចិត្ត​” ពេល​ដែល​តាម​រៀន​ ភាសាដែល​ពិបាក​ជាង​គេ​នៅ​លើ​ពិភព​លោក​?

បញ្ហា​មួយ​ដែល​អ្នក​រៀន​ភាសា​ជប៉ុន​សុទ្ធ​តែ​ជួប​ប្រទះ​នោះ​គឺ

“ខ្ញុំ​រៀន​ភាសាជប៉ុន​យូរ​ណាស់​ហើយ​ វាក្យសព្ទ និង​វេយ្យករណ៍​ក៍​គួរសម​ ប៉ុន្តែ​ហេតុអ្វី​ក៍​មិន​អា​ច​បង្ហាញ​នូវ​អ្វី​ដែល​ ខ្លួន​ចង់​និយាយ​ដោយ​ភាសាជប៉ុន​?​”

អ្នក​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ណា​ដើម្បី​អាច​គិត និង​សន្ទនា​ធម្មតា​ដូចជា​ជន​ជាតិ​ជប៉ុន​? ហេតុ​អ្វី​ក៍​រៀនច្រើន​បែប​នេះ ប៉ុន្តែ​បែរ​ជា​មិន​អាច​និយាយ​ភាសាជប៉ុន​ទៀត​?

សំ​ណួរ​ទាំង​នេះ​បាន​ដិត​ជាប់​ក្នុង​គំ​និត​របស់​អ្នក​បន្ទាប់​ពី​ចំណាយ​ពេល​រៀន​ភាសាជប៉ុន? ប្រហែល​​ដើម្បី​ទំ​នាក់ទំ​នង​ល្អ​ដោយ​​ ភាសាជប៉ុន​ អ្នក​ត្រូវ​ដឹង​ចាប់​ពី ២០០០ – ៣០០០​ ពាក្យ​ និង​ស្ទាត់​ជំ​នាញ​ក្នុង​ទម្រង់​វេយ្យ​ករណ៍​ទាំង​អស់ដូចជា (ការ​គួរ​សម​ ទម្រង់​ធម្ម​តា​ កិិរិ​យា​ស័ព្ទ​ ទម្រង់​សកម្ម​ ទម្រង់​អសកម្ម​ ប្រយោគ​លក្ខ​ខណ្ឌ -ល-​)។

បន្ទាប់​មក​អ្នក​ចាប់​ផ្តើមបង្ខំ​ចិត្ត​​ចង​ចាំ​ច្រើន​ ប៉ុន្តែ​កាន់​តែ​ត្រូវ​ចង​ចាំ​ច្រើន​កាន់​តែ​ភ្លេច​ កាន់​តែ​គិត​ច្រើន​កាន់​តែ​មិន​សូវ​មាន​ប្រសិទ្ធិភាព។ ណាហើយ​តើ​ដល់​ពេល​ណា​ទើប​អាច​រីក​ចម្រើន​បាន​ទៅ?

រូប​ភាព : pinterest.co.kr

ប្រហែលជា​​បញ្ហា​មិន​ស្ថិ​ត​នៅ​លើ​អ្នក​រៀន​មិន​ទាន់​គ្រប់​គ្រាន​់ទេ ប៉ុន្តែ​វិធី​សាស្រ្ត​រៀន​របស់​អ្នក​មិន​ទាន់​ត្រឹម​ត្រូវ​។

អ្នក​មិន​ចាំបាច់​ខំប្រឹង​ “រៀន​ច្រើន​” នៅ​ក្នុង​សៀវ​ភៅ​ ឬក៍​អនុវត្ត​ភាសាជប៉ុន​ក្នុង​រយៈពេល​ ៦០០​ម៉ោង​ដើម្បី​ស្ទាត់​ក្នុង​ភាសា។ ប្រាកដ​ណាស់​អ្នក​ត្រូវ​ការ Kanji វាក្យ​សព្ទ​ ពាក្យ​ដែល​ទាក់​ទង​ រចនា​សម្ព័ន្ធ​នៃ​ប្រយោគ​… ប៉ុន្តែ​កុំ​ផ្តោត​សំ​ខាន​់ពេក​ទៅ​​លើ​បញ្ហា​នេះ។

ប្រសិន​បើ​ចង់​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​បានគិត​​ភ្លាម​ សូម​អនុវត្ត​តាម​រូប​មន្ត​ខាង​ក្រោម​។ (គ្រាន់​តែ​ត្រូវ​ការ​វចនានុក្រម​តែ​មួយ​ប៉ុណ្ណោះ)

ប្រើ​ឃ្លាប្រយោគ​ជាមួយ​នាម​

មើល​ទៅ​ឧទាហរណ៍​ខាងក្រោម​

(Kokomo sodateruno tte souzou mo dekinai)

ខ្ញុំ​ពិ​បាក​​គិត​ស្មាន​ពី​ការ​ចិញ្ចឹម​បី​បាច់​កូន​។

ប្រសិន​បើ​អ្នក​ទើប​តែ​រៀន​ភាសាជប៉ុន​ ប្រហែល​អ្នក​អាច​ជួប​ការ​លំ​បាក​ជាច្រើន​ក្នុង​ការ​ដែល​បង្កើត​ប្រយោគ​ស្រដៀង​ដូច​ខាង​លើ​។

ប៉ុន្តែ​ដើម្បី​ធ្វើ​បាន​ដូច​នេះ​វា​មិន​ពិ​បាក​ដូចជា​អ្នក​គិត​ទេគ្រាន់​តែ​គោរព​តាម​ជំហាន​ដូច​ខាង​ក្រោម។

១. ជ្រើស​រើស​ពាក្យ​គន្លឹះ

២. ផ្លាស់​ប្តូរ​កិរិ​យា​ស័ព្ទ​ និងឃ្លា​​កិរិ​យា​ស័ព្ទទៅ​ជា​នាម​

៣. លើក​លែង​តែ​វចនានុក្រមឃ្លា​​កិរិ​យា​ស័ព្ទ​ត្រូវ​នូវ​អត្ត​ន័យ

រៀន​ភាសាជប៉ុន​កុំ​ចេះ​តែ​មើល​ចូល​សៀវ​ភៅ (រូប​ភាព Kawajapa)

ឥឡូវ​យើង​ធ្វើ​ការ​បកស្រាយ​ប្រយោគ​ខាង​លើ​តាម​ជំ​ហាន​នីមួយៗ​ដែល​បាន​និយាយ​ខាង​លើ

  • ពាក្យ​គន្លឹះ​នៅ​ទី​នេះគឺ៖ ពិបាក គិត​ស្មាន​ និង​មាន​កូន​។ ក្នុង​នោះ​ពិបាក​គឺជា adjective (ស្រេច​តែ​វា) នាម​របស់​ពាក្យ​គិត​ស្ម្ាន​នោះ​ជា​ការ​គិត​ស្មាន​ ចំ​ណែក​នាម​របស់ពាក្យ​កូន​គឺ​ចិញ្ចឹម​បី​បាច់​កូន​។​
  • មើល​វចនានុក្រម​៖ ពិបាកគឺ (ភាសា​ជប៉ុន​) (muzukashii) ការគិត​ស្មានគឺ (ភាសា​ជប៉ុន​) (souzou) ការចិញ្ចឹម​បី​បាច់​កូន​គឺ (ភាសា​ជប៉ុន​) (Shiiku) ពាក្យ​ទាំ​ងនេះ​ស្តាប់​ទៅ​ដូចជា​ប្លែក​បន្តិច​ ដូច​នេះ​ពួក​យើង​នឹង​ផ្លាស់​ប្តូរ​ទៅ​ជា​ទម្រង់​កិរិ​យា​ស័ព្ទ​គឺ  (ភាសា​ជប៉ុន​) (Sodate) – អ្នក​ណាក៍​ដឹង​ពី​ន័យ​របស់​ពាក្យ​នេះ​គឺ​ការ​ចិញ្ចឹម​បី​បាច់​ និង​បង្រៀន​កូន​។

ឥឡូវ​នេះ​អ្នក​អាច​បង្កើត​ប្រយោគ​ងាយ​ស្រួលពី​ការ​រៀប​ពាក្យ​ទៅ​តាម​លំ​ដាប់។

Kodomo dodate souzou muzukashii

កូន​ក្មេង​… ចិញ្ចឹម​បី​បាច់… គិតស្មាន​… ពិបាក

តាម​ការ​ពិត​គ្រាន​់​តែ​ប៉ុណ្ណឹង​ជនជាតិ​ជប៉ុន​អាច​យល់​ថា​អ្នក​ចង់​និយាយ​ពី​អ្វី​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​ចង់​និយាយ​ប្រយោគ​មួយ​ធម្ម​តា​ អ្នក​ត្រូវ​ការ​ចេះ​បន្តិច​ពីវេយ្យករណ៍​ និង​បទ​ពិសោធន៍​ខ្លះ​ដើម្បី​ប្រែ​ ពី​ប្រយោគពិ​បាក​យល់​ទៅជា​ងាយ​ស្រួល។

សូម​ធ្វើ​ការ​អនុវត្ត​ដោយ​វិធី​បកប្រែ​ឃ្លាខាងក្រោម៖

ខ្ញុំ​ចង់​យក​ឈ្នះ​​ពី​ភាពភ័យ​ខ្លាច​នៃ​ការ​ហោះ

មើល​ទៅ​ពាក្យ​​ខាង​ក្រោម​អ្នក​អាច​រើស​ចេញ​នូវ​ពាក្យ​មួយចំ​នួន​ដើម្បី​មើល​វចនានុក្រម​ដូចជា៖ សាក​ល្បង ខំ​ប្រឹង​ យក​ឈ្នះ​ ភាព​ភ័យ​ខ្លាច​ ហោះ (យន្ត​ហោះ)។ បន្ទាប់​ពី​មើល​យើង​អាចមាន

  • ភាសាជប៉ុន​ (Kokoromi) : សាក​ល្បង
  • ភាសាជប៉ុន (Kokufuku) : យក​ឈ្នះ ជ័យ​ជំនះ
  • ភាសាជប៉ុន (Kyouful) : ភាព​ភ័យ​ខ្លាច
  • ភាសាជប៉ុន (Hikouki) : យន្ត​ហោះ

ពាក្យ​ផ្គុំ​សាមញ្ញរបស់​ពួកយើង​ដូចខាងក្រោម៖

Hikouki kyouful kokufuku kokoromi

យន្ត​ហោះ/ភាព​ភ័យ​ខ្លាច/យក​ឈ្នះ/សាក​ល្បង (តាម​លំ​ដាប់​លំ​ដោយវេយ្យករណ៍​ក្នុង​ភាសាជប៉ុន)

និយាយ​បែប​នេះ​ជន​ជាតិ​ជប៉ុន​អាច​នឹង​យល់​បាន​ ៨០%​ អ្វី​ដែល​ពួក​យើង​ចង់​និយាយ​។ ដើម្បី​និយាយ​បាន​នូវ​ពាក្យ​ខាង​លើ បាន​ធម្ម​តា​អ្ន​ក​ត្រូវ​ការ​បទពិសោធ​ទំ​នាក់​ទំនង​ជាមួយ​ជន​ជាតិ​ជប៉ុនជាង​ការ​មើល​វចនានុក្រម​។ ប៉ុន្តែ​ពឹង​ទៅ​លើ​ការ​​មើល​វចនានុក្រម ​អ្នក​អាចបន្ថែម​នូវ​វាក្យសព្ទ​មួយ​ចំនួន​ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​ណាស់​មែន​ទេ។

ប្រយោគ​ដែល​ត្រូវ​សម្រាប់​ឧទាហរណ៍​ខាង​លើគឺ៖

Hikouki kyoufushou naoshitai

ខ្ញុំ​ចង់​ព្យាបាលភាព​ភ័យ​ខ្លាចការ​​ហោះ​របស់​ខ្លួន

ប្រសិន​បើ​អ្នក​ចង់​សន្ទានា​ល្អ​នៅ​ក្នុង​ភាសាជប៉ុន​ អ្នក​គួរ​តែ​ក្លាហាន​និយាយ​ភាសាជប៉ុនជាមួយ​ជន​ជាតិ​ជប៉ុន​ជាង​នេះ។ អ្វី​ដែល​ពួក​យើង​ត្រូវ​ការ​គឺ​ “ភាព​ក្លាហាន​និយាយ​ចេញ” មិន​មែន​ជា “ពូកែ​និយាយ​ត្រូវ​”។

ក្នុង​ខណៈពេល​ទំ​នាក់​ទំ​នង​ ប្រសិន​បើ​មាន​ភាព​ភ័យ​ខ្លាច​ អ្នក​អាច​ប្រើ​ប្រាស់​ប្រយោគ​ឧទាហរណ៍​ខាង​ក្រោម​ដើម្បី​សួរ​ជន​ជាតិ​ជប៉ុន។

Donna iikata ga shizen?

និយាយ​បែប​ណា​ធម្មតា​ទៅ?

តាម​បែប​គួរសម​សម្រាប់ឃ្លា​ខាង​លើគឺ …

Donna iikata ga shizen desu ka.

រូប​ភាព NgsCrypto.com

សង្ខេប​បន្តិច​

ហេតុអ្វី​អ្ន​កមិន​ហាន​សន្ទនា​ជាមួយ​ជន​ជាតិជប៉ុន​ អ្នក​ខ្លាច​ខុស​ អ្នក​ខ្លាច​ត្រូវ​គេ​សើច​។ សួ​ម​កុំ​គិត​បែប​នេះដោយ​សារ…

  • គោល​បំ​ណង​របស់អ្នក​គឺ​សន្ទនា​មិន​មែន​ធ្វើ​ការ​ប្រឡង​។ គ្មាន​នរណា​ដក​ពិន្ទុ​អ្នក​ពេល​ដែល​អ្នក​និយាយ​ខុស​ទេ ត្រូវ​ទេ?
  • ពួក​យើង​រៀន​ភាសា​បរទេស​មិន​មែន​ដើម្បី​ទំ​នាក់ទំ​នង​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ទេ? ចុះ​ហេតុ​អ្វី​មិន​និយាយ​?
  • អ្នក​អាច​មាន​គំ​និត​ដូច​ជា​ជនជាតិ​ជប៉ុន​ពេល​នោះ​អ្នក​នឹង​អាចនិយាយ​ធម្ម​តាជាង​មុន​

ហើយ​ដើម្បី​ធ្វើ​បាន​ដូច​ខាង​លើ​អ្នក​មិន​ត្រូវ​ការ​អ្វី​ច្រើន គ្រាន់​តែ​ត្រូវ​ការ​វចនានុក្រម​មួយ​ក្បាល មិត្ត​ភក្តិ​ជន​ជាតិ​ជប៉ុន​ម្នាក់ និង​ផ្ទៃ​មុខ​ដែល​មិនមាន​ភាព​ខ្មាស​អៀន​ជាមួយ​នឹង​កំហុស​របស់​ខ្លួន​។

បាន​ហើយ​ជូន​ពរ​អោយ​អ្នក​ជោគ​ជ័យ​នៅ​ក្នុង​ការ​រៀន​ភាសាជប៉ុនរបស់​ខ្លួន​។

S.C.K

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: