ការ​ប្រើ​ភាសា​ជប៉ុន​ និង​អង់​គ្លេសតើ​​គេបកប្រែយ៉ាង​ណា?

ជន​ជាតិ​ជប៉ុន​មិន​សូវ​ពូកែ​ភាសា​អង់​គ្លេស នោះ​ជា​រឿង​ដែល ​គ្មាន​អ្វីប្លែក​ទៀត​ទេ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ចូល​ចិត្ត​ខ្ចី​ភាសា​អង់គ្លេស​ ដើម្បី​បង្កើត​ចេញ​ជា​ពាក្យ​អង់គេ្លស​កាត់​ជប៉ុន​ពិសេស​ចម្លែកហៅ​ថា Wasei – Eigo។ សូម​មើល​ទាំង​អស់​គ្នា​តើ​អ្នក​ឆ្លាត​អាចនឹង​ទាយ​ចេញ​ ន័យ​របស់​វា​ដែរទេ។

ការណែ​នាំ​៖ សូម​គិត​តាម​គំនិត​របស់​ជន​ជាតិ​ជប៉ុន​

១. One-mile wear (ភាសាជប៉ុន)

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សៅរ៍ ជាថ្ងៃ​ឈប់​សម្រាក​មែន​ទេ?​ អ្នក​ចង់​ទិញ​អាហារញ៉ាំ​បន្តិច​បន្តួច​ និង​ទៅ​ផ្ទះ​មិត្ត​ជិត​ស្និត​លេង​។ Set សម្លៀក​បំ​ពាក់​ណា​ទើប​សាក​សម​ក្នុង​ពេល​នេះ?

ម៉ូត​​សាមញ្ញតែទាន់​សម័យគឺ​ជា​ជម្រើស​ដែល​ល្អ​បំ​ផុត​នៅ​ក្នុង​ពេល​នេះ។ នេះ​គឺ​ជា​ម៉ូត​សម្លៀក​បំ​ពាក់ One-mile wear។

គ្មាន​នរណា​ចាប់​អារម្មណ៍​ជា​មួយ​ការ​ស្លៀក​ពាក់​របស់​អ្នក​ ហើយ​ក៍​គ្មាន​នរណា​រិះ​គន់​ដែរ។ សូម​គិត​ដោយ​សាមញ្ញ​សម្រាប់​ Set សម្លៀក​បំ​ពាក់នេះ អាវ​ពី​ក្រៅ cardigan អាវ​យើត free-size និងខោ jogging ព័ណ៌​រលោង​។ នៅ​ហាង​លក់​សម្លៀក​បំ​ពាក់​ដែល​ល្បី​ឈ្មោះ​ របស់​ជប៉ុន​ដូច​ជា UNIQLO ឬ MUJI អ្នក​នឹង​រក​បាន​ជម្រើស​ដែល​ល្អ​ប្រសិនបើ​ចង់ “ទិញ” ភ្លាមនូវ Set One-mile wear។

២. In-key (ភាសាជប៉ុន)

រូប​ភាព mirai-seikatsu.com

គិត​ដោយ​សាមញ្ញបាន​ហើយ​ ពាក្យ​នេះ​មាន​ន័យ​ថា​ ចាក់​សោ​ឡាន ចំណែក​ខ្លួន​ឯងនៅ​ខាង​ក្រៅ។

នេះ​គឺ​ជា​គ្រោះ​ថ្នាក់ធ្ងន់​នៅ​ក្នុង​ Show ទូរទស្សន៍ ភាសា​ជប៉ុន (Suiyou dou desdou)។

៣. Paper driver (ភាសាជប៉ុន)

រូបភាព​ WEB CARTOP

នៅ​ប្រទេស​ជប៉ុន​មាន​បាតុភូត​ដូច​នេះ​ មាន​ជន​ជាតិ​ជប៉ុន​ជាច្រើន​ដែល​មាន​ប័ណ្ណ​បើក​បរ ប៉ុន្តែ​ភាគ​ច្រើន​គឺ​មិន​មាន​បទ​ពិសោធន៍​ក្នុង​ការ​បើក​បរ​ទេ។ គ្រាន់​តែ​ជា​ប័ណ្ណ​ “បញ្ជាក់​មួយ​” ដែល​គេ​ហៅ​ថា Paper Drivers ហើយ​ពួក​គេ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ដូច​ជា​អត្ត​សញ្ញាណប័ណ្ណ​។

ក្នុង​ករណី​ស្រដៀង​នេះ​ប័ណ្ណ​បើក​បរ​ម៉ូ​តូ​ពួក​យើង​មាន​ពាក្យ Paper Riders។

៤. Near-water (ភាសា​ជប៉ុន)

តើ​អ្នក​ធ្លាប់​ស្តាប់​ដែរឬទេ? នេះគឺជា “ចំ​នុច​សំ​ខាន់” នៅ​ក្នុង​ទី​ផ្សារភេសជ្ជៈជប៉ុននាពេល​ថ្មីៗ​នេះ។ ប្រភេទទឹក​នេះវា​មាន ព័ណ៌ដូច​ទៅ​នឹង​ទឹក​ធម្មតា​ប៉ុន្តែ​វា​ផ្គត់​ផ្គង់​បន្ថែម​នូវ​សារធាតុ​រ៉ែ canxi និង​រស​ជាតិ​ផ្លែឈើ។ វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​ទឹក​សុទ្ធ​ ហើយ​មិន​សូវ​ផ្អែម និង calories ជាងភេសជ្ជៈផ្សេង​ទៀត។

ដោយ​សារ​តែ​ដូច​ទៅ​នឹង​ទឹក​សុទ្ធ​ធម្ម​តា ប៉ុន្តែ​ជាក់​ស្តែង​មិន​មែន​ជាទឹក​សុទ្ធ​ ទើប​ត្រូវ​បាន​គេ​ហៅ​ថា​ Near-Water។ តើអ្ន​ក​ដឹងពីមូល​ហេតុអ្វី​ប្រទេសជប៉ុន​ ចូលចិត្តធ្វើ​អោយ​ហើរ​ព័ណ៌ភេសជ្ជៈយ៉ាង​នេះទេ?

៥. Parasite single (ភាសាជប៉ុន)

ប្រទេសជប៉ុន​ជាមួយ​នឹង​សំបក​ក្រៅ​ “ឆើត​ឆាយ” តាម​ពិត​គឺ​ប្រទេស​ដែលពិបាក​រស់​នៅ​ ដោយ​សារ​មូលហេតុ​នេះ​ ទើប​ជនជាតិ​ជប៉ុន​ជ្រើស​រើស​នៅ​លីវ រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​ ទោះ​បី​ជា​ពួក​គេ​មានអាយុជាង ២០​ឆ្នាំ​ទៅ​ហើយ រហូត​ដល់​ ៣០ ឆ្នាំ។ មួយ​ចំនួន​ទៀត​ពន្យាពេល​រៀប​ការ​ដើម្បី​ការរស់​នៅ​មា​នសេរី​ភាព និង​សន្សំ​សំចៃ​ចំណូល​ផ្ទាល់ជំនួស​ទៅ​លើ​ការ​ចំ​ណាយស្វែង​រក​គូស្នេហ៍ ឬ​ក៍​រៀប​ការ​ជាមួយ​នរណាម្នាក់។ ពួកគេ​តែង​តែ​បន្ទោស​ទៅ​អត្រា​ កំណើត​ទាប និងវិបិត្ត​សេ​ដ្ឋកិច្ច​សម្រាប់ភាព​នៅ​លីវ​របស់​ពួកគេ។

មនុស្សជំនាន់នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ Parasite Single Jidai (ភាសាជប៉ុន)។ នេះ​មិន​មែន​ជា​បញ្ហាត្រឹម​តែជា​របស់​​​ប្រទេសជប៉ុនទេ នៅ​ប្រទេស​អី​ុតា​លី​គេ​ប្រើ​ប្រាស់​ពាក្យ​ bamboccioni (ក្មេង​ដែល​ធំ​) ដើម្បី​និយាយ​ពី​ករណី​នេះ។ តើ​អ្វី​ទាំង​នេះ​អាច​កើត​ឡើង​នៅ​ប្រទេស​ កម្ពុជា​នា​ពេល​អនាគត​ដែរឬទេ?

នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំ​ពី Wasei – Eigo ដែល​ជន​ជាតិ​នៅ​ទី​នោះ​ប្រើ​ច្រើន​នៅ​ក្នុង​​ជី​វ​ភាព​​ប្រចាំ​ថ្ងៃ​។ ប្រសិន​បើ​អ្នក​មាន​ចំ​ណាប់​អារម្មណ៍​សូម​ចូល​ក្នុង​គេហទំ​ព័រ​ WWWJDIC ដើម្បី​បន្ថែម​អោយ​ពួក​យើងនូវ​ Wasei – Eigo ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​ណា។

I.AM.M

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: