ក្រោយពេលចូលរៀនសាកលវិទ្យាល័យការរស់នៅរបស់និស្សិតដែលឆ្នើមនិងទៅជាយ៉ាងណា?
ត្រូវប្រឡងជាប់ចូលសាកលវិទ្យាល័យវាពិតជាមិនងាយស្រួល សម្រាប់និស្សិតនៅជប៉ុននោះឡើយ។ នោះគឺជារយៈពេលវែងរួមទាំង ពេលវេលា ថវិកានិងទំនាក់ទំនងរវាងមិត្តភក្តិ។
រឿងសេ្នហាប្រាកដជាត្រូវប៉ាម៉ាក់ហាមឃាត់ដាច់ខាត និងបង្ខំ អោយផ្សង់អារម្មណ៍ទៅលើការប្រឡងថ្នាក់ជាតិ។
ការប្រឡងជាប់ ឬធ្លាក់គឺជាបញ្ហាដ៏សំខាន់នៅប្រទេសជប៉ុនក៏ ដូចជាអនាគតរបស់ពួកគេ។
ប្រភព Internet
អាណាព្យាបាលរបស់និស្សិតបានចំណាយថវិកាជាច្រើនទៅលើការរៀនត្រៀមប្រឡង។ ប្រសិនបើមិនជាប់ចូលសាកលវិទ្យាល័យ នោះជីវភាពរស់នៅថ្ងៃក្រោយនិងកាន់តែលំបាកហើយក្លាយទៅជា រនាំងដ៏ធំសម្រាប់ពួកគេ។
ផ្ទុយមកវិញបើប្រឡងជាប់អនាគតនឹងកាន់តែត្រចេះត្រចង់ ការ រស់និងមានភាពងាយស្រួលជាងមុនពេលប្រឡងជាប់ចូលសាកល វិទ្យាល័យដែលល្បីឈ្មោះ។
និស្សិតមួយចំនួនយល់ថាការប្រឡងជាប់ចូលសាកលវិទ្យាល័យគឺពិបាកចំណែកឯបញ្ចប់ការសិក្សាគឺមានភាពងាយស្រួល។
ប្រភព Internet
ជ្រើសរើសកាលវិភាគដោយខ្លួនឯង
មុខវិជ្ជាសិក្សាត្រូវបានរៀបចំពីមួយ ពីរ ឬបីដងក្នុងមួយអាទិត្យ អាស្រ័យលើមហាវិទ្យាល័យនីមួយៗ ឬក៏កម្មវិធីដែលកំពុងសិក្សា។
ប្រភព Internet
ស្ទើរតែគ្រប់សាកលវិទ្យាល័យទាំងអស់មានកាលវិភាគសិក្សាពីរគឺ ពេលព្រឹក និងពេលល្ងាច។
ពេលព្រឹកចាប់ផ្តើមនៅម៉ោង៨, ៣០នាទី ហើយមុខវិជ្ជាចុង ក្រោយនៅម៉ោង៥, ៣០នាទីល្ងាច។ កាលវិភាគសម្រាប់ពេលល្ងាច ភាគច្រើនចាប់ផ្តើមពីម៉ោង៦ ដល់ម៉ោង៨យប់។
និស្សិតអាចជ្រើសរើសមុខវិជ្ជាច្រើនរៀនក្នុងពេលតែមួយ។
ក្លឹបសិក្សានៅសាលារៀន
និស្សិតដែលចូលរួមក្លឹបសិក្សានៅឯសាកលវិទ្យាល័យគឺច្រើន ខ្លាំងណាស់។
មានក្លឹមសិក្សាជាច្រើនសម្រាប់អ្នកទាំងអស់គ្នាអាចជ្រើសរើស ដូចជា រាំ លេងអុក ធ្វើម្ហូប តន្ត្រ្តី ទាត់បាល់ លេងប្បាសបាល និង ភាសាអង់គ្លេសហើយនិងមានក្លឹមជាច្រើនទៀតទៅតាមចំណង់ ចំណូលចិត្តរបស់និស្សិតនីមួយៗ។
ប្រភព Internet
កាន់តែចូលរួមក្លឹបសិក្សាច្រើនកាន់តែទទួលបានការវាយតម្លៃល្អពីគ្រូបង្រៀន។ ប្រសិនបើមានភាពលេចធ្លោជាងគេនៅក្នុងក្រុម និង ត្រូវបានគ្រូបង្រៀនចាប់អារម្មណ៍នេះគឺជាគុណប្រយោជន៍សម្រាប់ អ្នកដែលរៀននៅមហាវិទ្យាល័យ។
ជាទូទៅនិស្សិត និងចូលក្លឹបសិក្សាមួយ ឬច្រើនជាងនេះ។
និស្សិតថ្មីនិងឆ្លងកាត់កម្មវិធីពិសេសដើម្បីក្លាយទៅជាសមាជិក ពេញសិទ្ធិរបស់ក្លឹបសិក្សា។
ប្រភព Internet
ការងារបន្ថែម
និស្សិតសាកលវិទ្យាល័យជាច្រើនបានទៅធ្វើការ រៀនបន្ថែមនៅ ហាងលក់ទំនិញ ហាង Ramen ហាងលក់មី Udon ភោជនីដ្ឋាន បង្រៀននៅមជ្ឈមណ្ឌល ឬធ្វើជាជំនួយការអ្នកបង្រៀន។
ប្រភព Internet
យោងទៅតាមការស្ទង់មតិដោយមិនផ្លូវការ ការងារថែមម៉ោង សម្រាប់ចំណាយទៅលើថ្លៃសិក្សា ទិញទំនិញ ទៅកំសាន្ត និងពេល ជួបជុំមិត្តភក្តិ។ ក្រៅពីនេះការធ្វើការងារថែមម៉ោងក៏ជួយអោយមាន ជំនាញខាងទំនាក់ទំនងសម្រាប់និស្សិតនៅថ្ងៃក្រោយ។
ប្រភព Internet
សរុបសេចក្តីមក និស្សិតជប៉ុនត្រូវរៀនពូកែនៅសាលា សកម្ម នៅក្នុងក្លឹបសិក្សា និងឧស្សាហ៍នៅក្នុងការងារថែមម៉ោង។ ជាទូទៅ មួយថ្ងៃសម្រាប់និស្សិតចាប់ផ្តើមពីម៉ោង៥ ព្រឹក និងបញ្ចប់នៅម៉ោង១ យប់ក្នុងរបាយការណ៍។
ក្លាយទៅជានិស្សិតសាកលវិទ្យាល័យអាចនិងសប្បាយ ប៉ុន្តែក៏ រវិលខាំងណាស់។
ហើយក៏គួរឱ្យធុញទ្រាន់ខ្លាំងណាស់ដែរ ឬក៏អាក្រក់សម្រាប់អ្នក ដែលខ្ជិល ហើយគ្មានគោលដៅ វាអាស្រ័យលើជម្រើសរបស់មនុស្ស ម្នាក់ៗ។
តាម Jpninfo