ហាង​ស្រា​ Izakaya តាម​បែបបុរាណជប៉ុន​​

ហាងស្រារចនាបថបែបជប៉ុនត្រូវបានគេហៅ Izakaya។ នេះ​ជា​កន្លែង​ដែល​ភ្ញៀវ​មក​ផឹក​ស្រា​ហើយ​អាច​ញ៉ាំ​មុខ​ម្ហូប​ដូចជា សាច់​ ត្រី បន្លែ -ល-។

បច្ចុប្បន្ន​នេះ​មាន​កន្លែង​ជា​ច្រើន​បើក​ហាង​ស្រា​តាម​បែប​ Izakaya សម្រាប់​ធ្វើ​អាជី​វកម្ម​ខ្នាត​ធំ ប៉ុន្តែនៅតែមានហាង​ស្រា​ Izakaya មួយ​ចំនួន​​បែប​ជប៉ុន​បុរាណ​​។

ថ្ងៃនេះ​ JAPO នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ហាង Izakaya ត្រូវ​​គេ​ចាត់​ទុក​ថា​បុរា​ណ​បំ​ផុត​នៅ​ប្រទេសជប៉ុន។

Mimasuya

នេះគឺជាហាងដែលបង្កើតឡើងក្នុងឆ្នាំ ១៩០៥ បាន​បើកដំ​ណើរ​ការ​ជាង​ ១១០ ឆ្នាំមាន​ចម្ងាយ​ពី​ស្ថានីយ៍ Kanda, Tokyo ប្រហែល​ ៨ នាទី​ដើរ​ថ្មើរជើង។

បិរយាកាស​នៅ​ក្នុង​ហាង​តាម​បែប​ជប៉ុនសម្រាប់អ្នកដែលចាប់អារម្មណ៍លើវប្បធម៌ប្រពៃណីជប៉ុន។

តើ​អ្នក​ដឹង​ថា​អក្សរ​ខាងក្រោម​មាន​ន័យ​អ្វី​ដែរឬទេ?

ទោះ​បី​សរសេរ​ជា​ ភាសាជប៉ុន អ្នកមិនត្រូវ​អាន​ថា Dozen ទេ ប៉ុន្តែ​ត្រូវ​អាន dojou ទើប​ត្រូវ​។

អត្ថន័យនៃពាក្យនេះគឺត្រី​ loach ជាត្រី​មួយ​ប្រភេទ​ដែល​ដូចជា​អន្ទង់ប៉ុន្តែទំហំតូចជាង។ នេះគឺជាឧទាហរណ៍នៃភាពខុសគ្នារវាងការអាន និងការសរសេរនៃ​ពាក្យ​ជប៉ុន​បុរាណ។ មុខ​ម្ហូប​ត្រី​នេះល្បី​នៅ​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​នៅ Tokyo។

នេះ​ជា​មុខ​ម្ហូប​ដែល​កាល​ពី​នៅ​តូចខ្ញុំ​បាន​ញ៉ាំ។

ក្រៅពី​នេះ​​ក្នុង​ហាង​នៅ​មាន​មុខ​ម្ហូ​ប​ដែល​ទាក់​ទាញ​ជាច្រើន​ទៀត។

មុខ​ម្ហូបមាន​ដូចជា​សាច់​ ត្រី បន្លែ -ល- គ្រឿងផ្សំស្រស់ទាំងអស់ត្រូវបានរៀបចំគ្រប់​គ្រាន់។

ចំណែក Menu ក៏​ត្រូវ​បាន​សរសេរ​ដោយ​ដៃ​តាម​បែប​បុរាណដែរ​។

សម្រាប់​ភ្ញៀវ​បរទេស​ប្រហែល​ជា​មិន​អាន​បាន​ ប៉ុន្តែ​បើ​ប្រៀបជាមួយ​នឹង​ Menu ផ្សេង​នេះ​ជាកន្លែង​កម្រដែល​អ្នក​អាច​មើល​ឃើញ​ Menu សរសេរ​ដៃ។

តើ​នេះ​ជាប្រភេទ​ Sashimi អ្វី?

មិនមែនត្រីធូណាឬត្រីបាឡែនទេ។

ខាង​ក្រោម​នេះគឺជា​ចម្លើយ

នេះជា​ម្ហូប​ Sashimi សាច់សេះ។ ជនជាតិ​ជប៉ុន​សម័យ​បុរាណ​មាន​ទម្លាប់​ញ៉ាំ​ Sashimi សាច់​សេះជាមួយនឹង​ខ្ទឹម​ស និង Shoyu។ បច្ចុប្បន្ន​សាច់​ដែល​គេ​ប្រើ​ធ្វើ​ជា Sashimi ប្តូរ​ទៅ​ជា​សាច់​គោ ហេតុ​នេះ​អ្នក​មិន​ងាយ​​​រកបាន​​ហាង​ដែល​មាន​ម្ហូប​ Sashimi សាច់​សេះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​មុខ​ម្ហូប​នេះ​ពិត​ជា​ឆ្ងាញ់​ ប្រសិន​មាន​ឱកាស​អ្នក​គួរ​តែ​ភ្លក់​ម្តង​។

មិន​ងាយ​នឹង​រក​បាន​កន្លែង​​​ដូចជាហាង​ Izakaya ហើយ​មាន​បម្រើ​មុខ​ម្ហូ​ប​បែប​ជប៉ុន Mimasuya ទេ។ ហេតុ​នេះ​ហើយ​ប្រសិន​បាន​ទៅ Tokyo អ្នក​អាច​ទៅ​ដល់​ហាង​នេះ។

អាស័យ​ដ្ឋាន​៖

2-15-2, Kanda-shi, Chiyoda-ku, Tokyo

ថ្ងៃ​សម្រាក៖ ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​សម្រាក​តាម​ប្រតិទិន​ជប៉ុន

ម៉ោង​បើក​ទ្វារ៖

ពេល​ព្រឹកម៉ោង ១១ៈ៣០ ដល់ ១៣ៈ៣០

ពេល​យប់ម៉ោង ១៧ៈ៣០ ដល់ ១១ៈ៣០

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: