ប្រជាជនជប៉ុនជាមនុស្សដែលគោរពពេលវេលា
ជនជាតិជប៉ុនជាមនុស្សដែលគោរពពេលវេលា មិនចូលចិត្តទៅយឺត។ ប្រសិនបើអ្នកកំពុងធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុន ឬធ្វើការក្នុងក្រុមហ៊ុនជប៉ុននៅកម្ពុជា សូមគោរពពេលវេលា។
ការដែលទុកឲ្យនរណាម្នាក់រង់ចាំអ្នកពិតជាមិនល្អនោះទេ ជាពិសេសចំពោះថ្នាក់លើ និងអតិថិជនរបស់អ្នកដាច់ខាតមិនអាចយឺតពេលបានទេ។
តើត្រូវធ្វើយ៉ាងណាដើម្បីកុំអោយយឺតពេល? រៀបចំកាលវិភាគធ្វើយ៉ាងណាអោយខ្លួនអាចទៅដល់កន្លែងណាត់ជួបមុនម៉ោង។ អំឡុងពេលដែលសមស្របសម្រាប់វប្បធម៌ជប៉ុនគឺមុន ៥ នាទី។
ពីកន្លែងចេញដំណើរទៅដល់កន្លែងណាត់ជួប ធ្វើដំណើរដោយរថភ្លើងចំណាយរយៈពេល ២០ នាទី ឧទាហរណ៍ណាត់ជួបនៅម៉ោង ៩ៈ៣០ នាទីព្រឹក នោះប្រជាជនជប៉ុននឹងចាប់ផ្តើមចេញដំណើរម៉ោង ៩ៈ០០ ដើម្បីជៀសវាងមានករណីណាមួយកើតឡើងតាមផ្លូវ។ នេះជាគំនិតរបស់ប្រជាជនជប៉ុន។
ប៉ុន្តែប្រសិនបើមកមុនម៉ោងនឹងទៅជាយ៉ាងណា?
តាមការពិតប្រសិនអ្នកទៅដល់មុន ១៥ នាទី ហើយអ្នកចូលទៅការិយាល័យរង់ចាំធ្វើអោយមានការរំខានទាំងសងខាង។
ដោយសារភាគីណាត់ជួបរវល់ធ្វើការ ហេតុនេះគេមិនអាចជួបអ្នកមុនម៉ោងនោះទេ។
ហេតុដូច្នេះអ្នកមិនគួរទៅមុនម៉ោងបែបនេះទេ។
ពេលវេលាសាកសមសម្រាប់អ្នកចូលការិយាល័យដែលណាត់គឺមុន ៥ នាទី។
រថភ្លើងនៅប្រទេសជប៉ុនធ្វើដំណើរត្រឹមត្រូវតាមពេលវេលាណាស់។ ប្រសិនបើអ្នកជិះរថភ្លើងទៅជួបដៃគូរសហការយឺតគឺមិនអាចយកលេះបានទេ។
ប៉ុន្តែបើអ្នកបើកបរដោយរថយន្តផ្ទាល់ខ្លួនទៅជួបអតិថិជនសូមគិតអំពីពេលវេលាអោយបានច្បាស់លាស់។
ហើយបើសិនជាអ្នកទៅយឺតគួរតែទូរស័ព្ទប្រាប់មុន ប្រាប់អ្នកណាត់ជួបថាយឺតរយៈពេលប៉ុន្មាននាទីដើម្បីអោយគេទុកចិត្ត។ នេះជាសកម្មភាពដែលជនជាតិជប៉ុនពិតជាចូលចិត្ត។
រូបភាព៖ https://www.radionz.co.nz
ដើម្បីអោយការណាត់ជួបជាមួយជនជាតិជប៉ុនកាន់តែល្អ ការគោរពពេលវេលាពិតជាសំខាន់។
Kengo Abe