ជប៉ុនពិតជាមានភាពច្នៃប្រឌិតខ្ពស់មែន សូម្បីតែវាលស្រែក៏អាចបង្កើតបានទស្សនីយភាពយ៉ាងអស្ចារ្យ
ដូចជាវប្បធម៌ប្រទេសអាស៊ីផ្សេងទៀតបាយជាម្ហូបដែលមិនអាចខ្វះបានក្នុងរបបអាហាររបស់ប្រជាជនជប៉ុន។ រូបភាពវាលស្រែធំល្វឹងល្វើយលាតសន្ធឹកកន្លែងជាច្រើននៅអាស៊ី។ ប៉ុន្តែនៅប្រទេសជប៉ុនអ្នកអាចមើលឃើញរូបភាពសិល្បៈលើវាលស្រែបែបនេះ។
ដើម្បីអាចធ្វើបានស្នាដៃដូចនេះត្រូវការរយៈពេលច្រើន និងការប្រឹងប្រែង ដូច្នេះអ្វីដែលជម្រុញអោយប្រជាជនជប៉ុនធ្វើបែបនេះ? តើដោយសារតែពួកគេស្រលាញ់សិល្បៈឬមកពីមូលហេតុអ្វី?
រូបភាព https://japan-magazine.jnto.go.jp/en/1707_ricepaddy_art.html
រូបភាព Amusing Planet
រូបភាព YouTube
តាមការពិតរូបភាពវាលស្រែនេះជាសមត្ថភាពឃោសនាលើទីផ្សារដ៏ប៉ិនប្រសប់របស់ប្រជាជនជប៉ុន។ ប្រសិនបើអ្នកកំពុងតែរៀនពីផ្នែកផ្សព្វផ្សាយនេះជាករណីសិក្សាដែលគួរតែស្រាវជ្រាវ។
រឿងនេះចាប់ផ្តើមនៅភូមិមួយភាគឦសាននៃប្រទេសជប៉ុន ល្បីជាមួយនឹងប្រពៃណីដាំស្រូវ Inakadate។ ប៉ុន្តែគួរអោយសោកស្តាយទំនៀមទំលាប់នេះកំពុងប្រឈមនឹងបញ្ហាភាពចាស់នៃប្រជាជនកើនឡើង ធ្វើអោយខ្វះខាតកម្លាំងពលកម្ម និងប៉ះពាល់ដល់ការប្រើប្រាស់ក្នុងទីផ្សារអង្ករ។ ដើម្បីជួយភូមិនេះ ការឃោសនា Marketing ត្រូវបានគ្រោងទុក និងចាប់ដំណើរការ។ នេះជាការរួមបញ្ចូលដោយច្នៃប្រឌិតរវាងសិល្បៈ និងបច្ចេកវិទ្យា។
ជាក់ស្តែងគេជួលអ្នកសិល្បកររចនាជាផ្ទាំងគំនូរធំលើវាលស្រែ។ បន្ទាប់មកដាក់បញ្ចូលកូដដែលហៅថា “rice-code” អនុញាតអោយភ្ញៀវអាចស្កេនកូដវាលស្រែដូចជាទម្រង់ QR code ដើម្បីទិញអង្ករ។ ជាមួយនឹងកូដ “rice code” រូបភាពវាលស្រែនឹងត្រូវបញ្ចូនទៅគេហទំព័រលក់អង្ករ Online សម្រាប់អ្នកកក់ទំនិញដោយផ្ទាល់។
រូបភាព Ads of the World
អ្នកមិនចាំបាច់ទៅដល់កន្លែងដើម្បីស្កេនកូដនោះទេ។ កូដ “rice code” នូវតែដំណើរការលើរូបភាពតាម Poster, website ឬប្រភពផ្សេងទៀត។
ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យនេះគម្រោងបានទាក់ទាញមនុស្សចំនួន ២៥១,៣២០ នាក់មកទស្សនាហើយបរិមាណអង្ករកើនឡើង ៣០ ដង។
គម្រោងនេះធ្វើអោយ Inakadate ក្លាយជាកន្លែងល្បីលើបណ្តាញសង្គម។ រដ្ឋាភិបាលបានផ្តល់ជំនួយដោយសាងសង់ស្ថានីយ៍រថភ្លើងថ្មីដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរ។ ភូមិតូចដែលធ្លាប់តែស្ងៀមស្ងាត់បានក្លាយទៅជាកន្លែងកម្សាន្តដ៏អូអរ។ មិនយូរប៉ុន្មានក្រោយមកតំបន់ផ្សេងក៏ធ្វើតាមទម្រង់បែបនេះ ហើយចាប់ផ្តើមមាននៅទូទាំងប្រទេស។
ជាមួយនឹងផ្ទៃដីដាំស្រូវធម្មតាអ្នកជំនាញខាងទីផ្សារជប៉ុនបានអភិវឌ្ឍគម្រោង “រូបភាពវាលស្រែ” ពិតជាមិនអាចមើលស្រាលសមត្ថភាពច្នៃប្រឌិតរបស់ប្រជាជនជប៉ុនបានទេ។
ប្រភពបន្ថែម Welovead.com
Sacchan