តើអ្នកយល់យ៉ាងណាចំពោះភាពអស្ចារ្យនៃប្រទេសជប៉ុនក្នុងវីដេអូ​ត្រឹម​តែ​ ៣ នាទី?

រូបភាព៖ https://www.kuoni.co.uk/japan

តើអ្នកគិតយ៉ាងណាប្រសិនបើភាពចម្រុះនៃវប្បធម៌ និងទេសភាពប្រទេសជប៉ុនត្រូវបានគេដាក់នៅក្នុងវីដេអូ​មានរយៈពេលត្រឹម​តែ​ ៣ នាទី?

ជាមួយ​នឹង​ទេពកោសល្យរបស់ខ្លួន ជានាយកបច្ចេកទេស និងអ្នកថតរូប Oliver Astrologo បាន​ធ្វើ​វីដេអូ​មាន​ប្រធាន​បទ “ពន្លឺ​ភ្លើង Neon និង​ផ្កាសាគឺរ៉ា” ​​បង្ហាញ​អំពី Tokyo ដ៏ឆើតឆាយជាមួយនឹងបច្ចេកវិទ្យាខ្ពស់ រៀបរាប់សម្រស់ធម្មជាតិដ៏មហាអស្ចារ្យរបស់ភ្នំហ្វូ​ជី រដ្ឋធានីបុរាណ Kyoto, Wakayama -ល-។

ម៉ាស៊ីន​ចាប់​យក​ទិដ្ឋភាព​គ្រប់​ជុង​ជ្រោយ ហើយម៉ាស៊ីន​​​ដែល​ប្រើនៅក្នុងវីដេអូនេះផ្តល់អោយ​​ទស្សនិកជននូវអារម្មណ៍ពិត និង​បង្ហាញ​​ភាព​ចម្រុះ​នៃ​វប្បធម៌របស់ប្រទេសជប៉ុន។

ចំណែក​ផ្លូវ Shibuya មាន​មនុស្ស​ច្រើន​កុះ​ករ​នៅ​ទី​ក្រុង Tokyo។

 

ទិដ្ឋភាព​វត្ត​ស្ងប់​ស្ងាត់នៅក្នុងតំបន់ភាគអាគ្នេយ៍ខេត្ត Wakayama

 

ពិតណាស់​មិន​អាច​ខ្វះទេសភាពដ៏​អស្ចារ្យរបស់​ភ្នំ​ហ្វូ​ជី​ជា​និមិត្តសញ្ញានៃប្រទេសជប៉ុនទេ

 

មាន​មនុស្សជាច្រើន​សធុញទ្រាន់​​នឹង​ការប្រច្រៀតគ្នា​លើ​រថភ្លើងប៉ុន្តែ​អ្នក​ទាំង​នោះ​ក៏​មិន​បំ​ភ្លេចវប្បធម៌ប្រពៃណីផង​ដែរ

មាន​ផ្លូវ​ល្បឿន​លឿន​ ​​ពន្លឺ​នៃអាគារខ្ពស់ ជាមួយ​នឹងច្រកទ្វារប្រសាទ​នៃទីសក្ការបូជាមានការគោរព និងសន្តិភាព

ការពិពណ៌នានៅ​ក្នុង​វីដេអូ Astrologo ពន្យល់​អំពី​គោល​បំ​ណង​នៃ​ការ​បង្កើត​វីដេអូនេះដើម្បី​ជួយ​អោយ​យើង​មើល​ឃើញ​ទេសភាព​ពេញ​លេញ ហើយ​អាច​យក​ឈ្នះ​ស្តង់​ដារផលិតវីដេអូ​ពី​មុន​។ ​ជាការពិតណាស់គោលបំណងចម្បងគឺដើម្បីសរសើរតម្លៃដែលបានរក្សាទុកជាយូរមកហើយ​ ប៉ុន្តែនៅតែឈានដល់កម្រិតខ្ពស់នៃបច្ចេកវិទ្យា បន្តជាមួយការអភិវឌ្ឍទំនើបនៃពិភពលោក និង​ប្រជាជន​ជប៉ុន។

 

សូម​ទស្សនាវីដេអូ​ទាំង​អស់​គ្នា

ប្រភព​បន្ថែម Vimeo/Oliver Astrologo

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: