ចំ​ណាត់​ថ្នាក់​សាម៉ូ​រ៉ៃ​ដែល​​សង្ហា​បំ​ផុត​នៅចុង​សម័យ​ Edo

​ធម្មតា​រូប​ថត​របស់​តួ​អង្គ​ល្បីក្នុង​​​ប្រវត្តិ​សាស្រ្ត​​ដែលមាន​ក្នុង​សៀវ​ភៅ​សិក្សា​សុទ្ធ​តែ​មាន​ពណ៌​ខ្មៅ​ស ឥរិយា​បទ​ម៉ឺង​ម៉ាត់​ និង​​មិន​បញ្ចេញ​ទឹក​មុខ​នៅ​លើ​ផ្ទៃ​មុខនោះ​ទេ។

ជាមួយ​នឹង​គេហទំព័រ​ Bakumatsu Gaido ​​ជំនាញ​ណែនាំ​​ផ្ទាល់​នៅ​សម័យ​ Bakumatsu ចុង​សម័យ​ Edo (១៨៥៣​-​១៨៦៧)។ បាន​កែ​ពណ៌​រូប​ភាព​សាមូ​រ៉ៃនៅ​សម័យ​បុរាណ ធ្វើ​អោយ​ពណ៌​ស្រស់​ជាង​មុន​។ ហេតុ​នេះ​ហើយ​អ្នក​នឹង​មាន​ឳកាស​មើល​រូប​ភាព​តួ​អង្គ​សាមូរ៉ៃ​ទាំង​ ១០ ដែល​សង្ហាសម័យ​ជប៉ុន​បុរាណ។

ក្នុង​ភាសាជប៉ុនពាក្យ “ikemen” ចេញ​មក​ពី “ikeru” ឬ “ieketeru” មាន​ន័យ​ថា​មិន​ច្រឡោត “men”  ជា​ផ្ទៃ​មុខ​។ ដូច្នេះ “ikemen” មាន​ន័យ​ថា​មនុស្ស​ប្រុស​មាន​ទឹក​មុខ​មិន​ច្រឡោត​ ហើយ​សង្ហា​។ សូម​មើល​រូប​តួ​អង្គ​ទាំង​ ១០ “Ikemen Samurai” ក្នុងឆ្នាំ​​ ១៨៥៣-១៨៦៧ មាន​នរណា​ខ្លះ។

១០. Tokugawa Mochinaga

ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១០​ គឺជាម្ចាស់សក្ដិភូមិមានឥទ្ធិពលដែលកំ​ពុង​អង្គុយ​សញ្ចឹង​គិត​ ជាមួយ​នឹង​សម្លៀក​បំពាក់​ពណ៌​ត្នោត​។

ប្អូ​ន​ប្រុស​របស់​គាត់​ឈ្មោះ​ថា Matsudaira Katamori ក្នុង​ចំ​ណោម​សមាជិក​ដែល​មាន​អំណាច Takasu ក៏​មាន​ឥរិយា​បទ​កំ​ពុង​អង្គុយ​សញ្ចឹង​គិត​ដូចជា​បង​ប្រុស​គាត់​ដែរ។

Matsudaira Katamori ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ១៣​ ក្រោយ​បង​របស់​ខ្លួន

៩. Okudaira Masayuki

Okudaira ជា​តួ​អង្គ​ដែល​ល្បី​ឈ្មោះ​ជាមួយ​នឹង​ម្រាម​ដៃ​ស្អាត។ នៅក្នុង​រូប​ថត​នេះហាក់​ដូចជា​ដៃ​ និង​ជើង​របស់​គាត់​​ធំបន្តិច។ ទោះជាយ៉ាងណា រូបភាពតំណាងអោយ​បច្ចេកទេសនៃការកែពណ៌ដើម្បីបង្កើតភាពស្រស់ស្អាត និងសម្រស់​របស់មនុស្សសម័យ​បុរាណ។

៨. Ogata Jojiro

ឪពុក​របស់ Jojiro ជាអ្នក​បានប្រើ​ចំណេះដឹងខាងវេជ្ជសាស្ត្រនៃប្រទេសភាគខាងលិចក្នុង​ប្រទេសជប៉ុននៅ​ប៉ុន្មាន​ឆ្នាំ​ដែល​ជប៉ុន​បិទ​ទំ​នាក់​ទំ​នង​ជាមួយ​ប្រទេស​លើ​ពិភព​លោក​។

៧. Yamanouchi Sakuzaemon

បុរស​ផ្សង​ព្រេង​ម្នាក់​នេះធ្លាប់រៀននៅប្រទេសរុស្ស៊ី ហេតុ​នេះយើងអាចមើលឃើញស្នាមញញឹមនៅលើមុខរបស់គាត់។

៦. Earnest Satow

ជាជនបរទេសតែមួយគត់ដែល​ស្ថិត​នៅក្នុង​ចំ​ណាត់​ថ្នាក់​នេះ។ Satow គឺជាអ្នកការទូត អ្នកបកប្រែភាសា​អង់​គ្លេស។ គាត់​ជាមនុស្សសំខាន់បំផុតនៅក្នុងទំនាក់ទំនងអង់គ្លេស-ជប៉ុនសម័យ Bakumatsu (ចុង​សម័យ​ Edo)។ ទោះ​បី​មិន​មែន​ជាសាមូ​រ៉ៃ ប៉ុន្តែ​គាត់​ពិត​ជា​ល្បី​ឈ្មោះ​នៅ​ប្រទេសជប៉ុន។

៥. Yamaoka Tesshu

នៅ​ចុង​សម័យ​ Edo (អាច​ហៅ​ថាសម័យ​ Tokugawa) ភាគច្រើនសាមូរ៉ៃគឺ​ជាមនុស្ស​សំ​ខាន់ និងជិត​ដិត​ជាងអ្នកចម្បាំង។ ប៉ុន្តែ Tesshu បាន​បើក​សាលា​បង្រៀន​ក្បាច់​គុន​ Kendo នៅ​ក្នុង​សម័យ​​ទំនើប ហើយ​ល្បី​ឈ្មោះ​ជាអ្នក​ចេះ​ផឹក​ពូកែ។

៤. Mizuno Tadanori

Mizuno ជាមនុស្សមានក្រសែភ្នែក​​ហាក់​ដូចជា​មើល​ធ្លុះរបស់​អ្វី​ម្យ៉ាង។ ម៉ូដ​សក់​ធ្វើ​អោយ​គាត់​កាន់​តែ​សង្ហា​បន្ថែម។

៣. Oda Nobuyoshi

ភាព​ជាក់​ស្តែង​តួ​អង្គ​នេះ​ដូចជា​ពេទ្យ​ធ្មេញ​ជាង​សាមូ​រ៉ៃ រូបថត​នេះ​ថតពី​សម័យ​ Meiji (ក្រោយ​សម័យ​ Edo)។ រូប​រាង​របស់ Oda Nobuyoshi មើល​ទៅ​មាន​ភាព​រឹង​មាំ និង​សាមញ្ញ។

២. Shibusawa Heikuro

Heikuro គឺជា​កូន​របស់ Shibusawa Eiichi ជា​អ្នក​បង្កើត​មូលប័ត្រជួញដូរ Tokyo ។ ហាក់ដូចជាចុងសម័យទំនើបគេ​ចាប់​ផ្តើម​ចេះ​ថត​រូបហើយ។

១. Yokoyama Tsunenori

នៅ​ចំ​ណាត់​ថ្នាក់​ដំ​បូង​គឺ Yokoyama មនុស្ស​ម្នាក់​​មាន​ភាព​ម៉ឺងម៉ាត់ និង​គួរ​អោយ​ទុក​ចិត្ត​។ គាត់បានស្លាប់ពេលគាត់នៅក្មេង ចំ​ណាត់​ថ្នាក់​ដំបូង​មិន​ត្រឹម​តែ​ជា​ការ​ជ្រើស​រើសដោយ​សារ​មុខ​សង្ហា​របស់គាត់ទេ ប៉ុន្តែក៏ជាការលះបង់ដ៏អស្ចារ្យរបស់ Yokoyama Tsunenori ផង​ដែរ។

ដូច្នេះយើងអាចចាត់ទុកសាមូរ៉ៃទាំងអស់ខាងលើនេះជា “ikemen” នៅ​ចុង​សម័យ Edo។ តើ​អ្នកជ្រើស​រើស​យកនរណា?

អត្ថបទ​បន្ថែម cosplayhouseblog

ដោយ៖ TZ

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: