១៥ សន្លឺកបង្ហាញថាជប៉ុនខុសប្លែកពីប្រទេសណាៗទាំងអស់
១. ជប៉ុនជាជនជាតិដែលគោរពច្បាប់ និងសិទ្ធិអ្នកដ៏ទៃខ្លាំងបំផុត
២. មួកការពារដែលមានរន្ធនៅផ្នែកខាងក្រោយ
មួកនេះគេបង្កើតឡើងសម្រាប់ស្ត្រី ដើម្បីអោយមានភាពងាយស្រួលក្នុងការដាក់សក់ចេញមកខាងក្រៅ ។
៣. បន្ទប់ទឹកមានកន្លែងសម្រាប់ដាក់កូនក្មេង (ទារក)
គេធ្វើបែបនេះគឺដើម្បីមានភាពងាយស្រួលដល់ម្តាយដែលយកកូនតូចមកតាមខ្លួន អាចទុកកូនរបស់គេបានដោយភ្ជាប់ជាមួយជញ្ជាំង ពេលចូលក្នុងបន្ទប់ទឹក ។
៤. ការដើរឆ្លងផ្លូវជាលក្ខណៈតាមទិសនៃអង្កត់ទ្រូង
៥. ជើងទម្រសម្រាប់ Tablet
៦. វែនតាការពារកំដៅថ្ងៃសម្រាប់សុនខ
៧. ឧបករណ៍សម្រាប់ច្រៀង Karaoke ដោយស្ងៀមស្ងាត់ ដើម្បីចៀសវាងការរំខានដល់អ្នកដ៏ទៃ
៨. ស្បែកជើងដាច់ដោយឡែកសម្រាប់បន្ទប់ទឹក
នៅគ្រប់ផ្ទះរបស់ជនជាតិជប៉ុនគឺមានស្បែកជើងប្រភេទនេះ ។ ជនជាតិជប៉ុនយល់ថា បន្ទប់ទឹកត្រូវបានចាត់ទុកជាកន្លែងកខ្វក់បំផុត បើទោះបីជាពួកគេបានសំអាតវាយ៉ាងស្អាតហើយក៏ដោយ ។ ស្បែកជើងដែលប្រើប្រាស់នៅក្នុងបន្ទប់ទឹក មិនអាចពាក់ចេញក្រៅទៅកាន់កន្លែងផ្សេងៗជុំវិញផ្ទះឡើយ ។
៩. ខ្នើយសម្រាប់ទម្រេតខ្លួនគេង ដើម្បីធ្វើការផ្សេងៗ
១០. ទម្លាប់ដ៏ល្អរបស់ក្មេងៗ
នៅសាលាជប៉ុនភាគច្រើនស្ទើរតែគ្មានអ្នកអនាម័យចាំសម្អាតឡើយ ដោយកូនសិស្សគឺជាអ្នកសម្អាតដោយខ្លួនឯង ។ ទង្វើរនេះជាការបង្ហាញពីការដឹងគុណចំពោះសាលារៀន និងអភិវឌ្ឍខ្លួនដើម្បីក្លាយជាមនុស្សដែលមានតម្លៃក្នុងសង្គម ។
១១. ផ្លាស់ប្តូរសភាពកៅអីរថភ្លើង
ប្រសិនបើអ្នកមិនចូលចិត្តអង្គុយកៅអីដែលស្ថិតនៅពីក្រោយគេ អ្នកអាចបង្វិលកៅអីរបស់អ្នក បែរទៅកាន់ទិសណាមួយដែលអ្នកចូលចិត្តបាន ដូចជាបង្វិលមុខទៅមាត់បង្អួចជាដើម។
១២. «ខ្ញុំបុកកង់អ្នកដោយចៃដន្យ បណ្ដាលឲ្យបាក់កណ្ដឹង ខ្ញុំសុំទោស» ជាមួយនឹងលុយសំណង ១ ០០០យ៉េន, អត្ថន័យរបស់សំបុត្រនេះ
១៣. បន្ទប់ទឹកប្រើប្រាស់កម្មវិធីគ្រប់គ្រង ដោយអាចប្រាប់ថា បន្ទប់មួយណាកំពុងមានអ្នកប្រើប្រាស់
១៤. គម្រប់លួនៅជប៉ុន ត្រូវបានគេច្នៃម៉ូតយ៉ាងទាក់ទាញ
១៥. នៅជប៉ុនមានកន្លែងទុកឆត្រយ៉ាងមានរបៀប ដោយគ្នាអ្នកណាមកយករបស់អ្នកនោះឡើយ
ប្រែសម្រួល៖ Naing Seiha
ប្រភព៖ JapanInsides