ជប៉ុនគ្រោងនឹងប្រកាសឈ្មោះយុគសម័យថ្មីនៅខែមេសាខាងមុខ

រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសអំពីយុគសម័យថ្មីនៃ​ប្រទេសជាតិនៅថ្ងៃទី ១ ខែមេសា មុនពេលព្រះចៅអធិរាជថ្មី​គ្រោង​​រាជ្យ នៅថ្ងៃទី ១ ខែឧសភា នេះបើតាមប្រភពពត៌មានមួយ​​ដែល​រដ្ឋាភិបាលបានអោយ​ដឹង​កាលពីថ្ងៃអង្គារ។

រូបភាព https://www.thehindu.com

រដ្ឋាភិបាលអាចផ្តល់សេចក្តីជូនដំណឹងបន្ទាប់ពី Gengo (ឈ្មោះ​សម័យកាល​ថ្មី​) រយៈពេលមួយ​ខែ​មុ​ន​​​ព្រះអង្គម្ចាស់ Naruhito ក្លាយ​ជាព្រះ​ចៅ​អធិ​រាជដើម្បី​កាន់​តំ​ណែងពី​​ Akihito។

រូបភាព https://pacific.epeak.in

នាយករដ្ឋមន្ត្រី Shinzo Abe បានរៀបចំសម្រាប់ការផ្លាស់ប្តូរឈ្មោះសម័យកាល ត្រូវបានគេរំពឹងថានឹងបង្ហាញពីផែនការ​​នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ តាមប្រភព​ពត៌មាន។

បើយោងតាមផែនការ​នៅថ្ងៃទី ១ ខែមេសា នាយករដ្ឋមន្ត្រី នឹងស្តាប់​មតិរបស់អ្នកជំនាញក្នុងវិស័យផ្សេងគ្នា ក៏ដូចជាមេដឹកនាំ និង​អ្នក​តំ​ណាង​ ឈ្មោះអ្នក​ដែល​ល្បី​ជាច្រើនត្រូវ​បាន​ព្រះ​ចៅ​អធិ​រាជ​អនុម័ត និងប្រកាស។

ប្រទេ​សជប៉ុន​ប្រើ​ប្រព័ន្ធ​យុគសម័យ​​រាជវង្ស​ទន្ទឹម​នឹង​ប្រតិទិន​ភាគ​ខាង​លិច​ ហើយ​ឈ្មោះ​សម័យកាល​​ត្រូវ​បាន​ប្រើសម្រាប់ ​រយៈពេល​​នីមួយៗ​ដែល​ព្រះ​ចៅ​អធិរាជ​​នៅលើ​​បល្ល័ង។ ហេតុ​នេះ​ការ​ប្រកាស​ឈ្មោះសម័យ​កាល​ថ្មីនូវ​តែ​ត្រូវ​បាន​សាធារណៈជន​យក​ចិត្ត​ទុក​ដាក់ពី​ព្រោះ​វា​ត្រូវ​បាន​ប្រើប្រាស់​ទូ​លំ​ទូ​លាយ​ក្នុង​ឯកសារ និងអ្នក​កាន់​តំ​ណែង​។

រូបភាព https://www.dailysabah.com

សម័យ​កាល​ Heisei បច្ចុប្បន្នមាន​ន័យ​ថា “សម្រេចបាននូវសន្តិភាព” ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ១៩៨៩ ក្រោយ​ពី​ពេលព្រះ​ចៅ​អធិ​រាជ Showa ឪពុក​របស់​ព្រះ​ចៅ​អធិ​រាជ​បច្ចុប្បន្ន គឺ​ព្រះ​ចៅអធិ​រាជ Hirohito ទទួល​មរណៈភាព។ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ​នេះ នៅពេលដែលអធិរាជបានដាក់រាជ្យ។

រូបភាព https://asia.nikkei.com

ក្នុង​វីដេអូ​មួយនៅ​ខែ សី​ហា​ ឆ្នាំ ២០១៦ ព្រះ​ចៅ​អធិ​រាជ Akihito អាយុ ៨៥​ព្រះ​វស្សា​ បាន​បង្ហាញ​ពី​បំ​ណង​លាលែងពី​តំ​ណែង​ ស្តេច​នៃ​ប្រទេសជប៉ុនជាមួយ​នឹង​មូល​ហេតុ​បារម្ភ​អំ​ពី​អាយុ​ច្រើ​ន ហើយ​សុខភាព​ខ្សោយ។

តើអ្នក​គិត​ថា​យុគសម័យ​ថ្មីឆ្នាំ ២០១៩​ នឹង​មានឈ្មោះ​អ្វី?

ប្រភព https://japantoday.com

Neko

មើលបន្ថែម: