តើ​អ្នក​ធ្លាប់​ដឹងអំ​ពី​អត្ថ​ន័យ​ពិត​ពេល​មើល​ Kouhaku Uta Gassen នៃ “វប្បធម៌ 紅白​” ទេ?

អ្នក​ដែល​ជា​ Fan របស់​ J-pop ដល់​ពេល​កំ​ណត់​បាន​មក​ដល់ អ្វី​ដែល​គេ​រំ​ពឹង​ទុក​​ពី​កម្ម​វិធី​ផ្សាយ​​ប្រចាំ​ឆ្នាំ​នៅ NHK របស់​ជប៉ុន​ នោះ​គឺ​ជា Kouhaku Uta Gassen (紅白歌合戦)។ កន្លែង​ដែល​តារា​ចម្រៀង​ សិល្បករ​ជើង​ចាស់​ប្រមូល​ផ្តុំ​​ដើម្បី​​ច្រៀង​ ហេតុ​ដូច្នេះ​នរណា​មិន​រង់​ចាំជួប​ Idol របស់​ខ្លួន​ឈរ​នៅ​លើ​​ឆាក។

ទោះ​ជា​យ៉ាង​ណា​តាម​​ដាន​ Kouhaku មិន​រំ​លង​​មួយឆ្នាំ​ តើ​អ្នក​មាន​ដឹង​អំពី​អត្ថន័យ​ពី​ក្រោយ​ពណ៌​ក្រហម​ និង​ពណ៌​ស (紅白​) នេះទេ?

រូបភាព http://mystica401.50webs.com/kohaku11/voting.htm

ក្រហម​ (aka​) និង​ស (shiro) ជា​ពណ៌​ទាំង​ពីរ​ដែល​រួម​ផ្សំ​យ៉ាង​ពេញ​និយម​បំ​ផុត​នៅ​ក្នុង​ជីវិត​របស់​ប្រជាជន​ជប៉ុន។ ពេល​បញ្ចូល​អាន​ថា Kouhaku ។ ដូច្នេះ​ការ​រួម​ផ្សំ​នេះ​មាន​អត្ត​ន័យ​ដូម្ត៉េច?

ជាដំ​បូង​មនុស្ស​ជា​ច្រើននឹង​នឹក​គិត​ពីទង់​ជាតិ​របស់​ប្រទេសជប៉ុន​ ប៉ុន្តែ​និយាយ​ពី​​កម្មវិធី​នៃ ​Kouhaku ពិត​ជា​មាន​ច្រើន​ ក្នុង​នោះ​មានពីររបៀបដូច​ខាង​ក្រោម៖

របៀបទី​មួយ​​នៅ​ពិធី​បុណ្យ​ប្រគល់​សញ្ញាប័ត្រ​ ឬ​ពិធី​បើក​សម្ភោធ ពណ៌​ក្រហម និង​ស​ត្រូវ​បាន​គេ​និយម​ប្រើ​ច្រើន។ ដូច​ជា​ផ្កា​នៅ​លើ​ Micro បដាសម្រាប់​​តុប​តែង។ មានន័យថាជូន​ពរ

រូបភាព https://mag.japaaan.com/archives/89775

របៀប​ពី​ពីរចែក​ជា​ក្រុម​ពណ៌​ស និង​ពណ៌​ក្រហម​ប្រកួត​គ្នា​។ ប្រសិន​បើ​ចែក​តាម​ភេទ​នោះ​ពណ៌​ស​ខាង​បុរសចំ​ណែក​ពណ៌​ក្រហម​ខាង​ស្រ្តី។

នៅសាលាបឋមសិក្សាជាច្រើនម៉ោង​ហាត់​ប្រាណកុមារ​ក៏​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម​តាម​ពណ៌នៃមួក​ស និង​ក្រហម​ដែរ។ គ្រាន់​តែ​ត្រលប់មួក​​វិញ​ពណ៌​នឹង​ផ្លាស់​ប្តូរ ពិត​ជា​ងាយ​ស្រួល។

រូបភាព https://www.hiraki.co.jp/ec/pro/disp/1/35747

មកដល់​កន្លែង​នេះប្រហែល​ជា​អ្នក​នឹង​ងឿង​ឆ្ងល់ការ​អាន​ Kouhaku នៃ​ពណ៌​ក្រហម​ និង​ពណ៌​ស​ ដោយ​ពណ៌​ក្រហម​សរសេរ​ជា Kanji។

តាម​ការ​ពិត​ច្បាប់​នេះទាក់ទងនឹងអត្ថន័យនៃអក្សរ​ហាន ទទួល​​ឥទ្ធិពលមក​ពីប្រទេសចិន។

នៅ​ក្នុង​អក្សរ​ចិន​ ភាសាចិន ឬ ភាសាចិន សុទ្ធ​តែ​អាច​ប្រើ​បាន​។

ពេល​ដែល​ក្រឡេក​មើល​ទាំ​ង​ពីរ​សុទ្ធ​តែ​ពណ៌​ក្រហម​។ ប៉ុន្តែ​ពេល​ដែល​ចង់​បង្ហាញ​ពី​ការ​ជូន​ពរប្រជាជន​ចិន​ប្រើ​ពាក្យ​ ភាសាចិន។

ឧទាហរណ៍៖

紅人មានន័យ​ថា​អ្នក​ដែល​ទទួល​ការ​គាំ​ទ្រ​ ល្បី​ឈ្មោះ។

紅包 ជា​កាដូ​អបអរសាទរ។

ផ្ទុយ​មក​វិញ 赤 ​ ប្រើ​សម្រាប់​និយាយ​ពី​ភាព​អាម៉ាស់ ក្រី​ក្រ។

វិធី​ប្រើ​នេះដូចជា​មួយ​ភាសាជប៉ុន​នៃ​ពាក្យ 赤裸々(Sekirara) មាន​ន័យ​ថា​អាម៉ាស់។

នៅ​ប្រទេសជប៉ុន​ពណ៌​ស (白) និយាយ​ពី​ភាព​ខ្លាតឆ្ងាយ និង​សេចក្តី​ស្លាប់។ រួម​ផ្សំ​ជា​មួយ​ 紅និយាយ​អំ​ពី​ជីវិត​របស់​មនុស្ស​មាន​ភាព​រីក​រាយ​ ប៉ុន្តែ​ក៏​មិន​អាច​ជៀស​ផុតពី​ភាព​ព្រាត់​ព្រាស និង​​សេចក្តី​ស្លាប់។

មិន​ត្រឹម​តែ​ជា​ពណ៌ វប្បធម៌​ជប៉ុន​ផ្សាភ្ជាប់​ជា​មួយ​នឹងគំនិត​ 紅白។

ទោះ​បីជា​យ៉ាង​ណារហូត​មក​ដល់​បច្ចុប្បន្ន​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ដឹង​អំ​ពី​អត្ត​ន័យ​នេះទេ។ ពិត​ជា​គួរ​អោយ​សោក​ស្តាយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: