ចំណាត់ថ្នាក់ប្រទេសដែលឆ្លាតជាង​គេ​នៅលើពិភពលោក

ប្រសិនបើអ្នកមានសញ្ជាតិជប៉ុនអ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន។

ឧទាហរណ៍ប្រជាជនជប៉ុនមានលិខិតឆ្លងដែនដែលមានអំណាចបំផុតនៅលើ​ពិភពលោកអ្វី​ទាំង​នេះ​ធ្វើ​អោយ​អ្នក​មាន​ឱកាសទៅ​​គ្រប់​ទី​កន្លែង​ដោយ​មិន​ជួប​​បញ្ហា​ច្រើន។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះពួកគេ​​ក៏ត្រូវបានទទួលស្គាល់ថាមាន​មនុស្សឆ្លាតបំផុតនៅលើ​ពិភពលោក នេះបើយោងតាមការវិភាគស្ថិតិដែលធ្វើដោយគេហ​ទំព័រ Vouchercloud មានមូលដ្ឋាននៅប្រទេសអង់គ្លេស។

រូបភាព https://vn.sputniknews.com/

Vouchercloud បាន​រៀប​ចំណាត់​ថ្នាក់ប្រទេសទាំង​ ១០​ ទូ​ទាំង​ពិភព​លោក​ផ្អែកលើចំ​នុច​មួយចំនួនរួម​មាន​ ចំ​នួន​រង្វាន់ណូ​បែល​ ទទួល​បាន​ពិន្ទុ IQ មធ្យម និងចំ​នួន​ពិន្ទុនៃ​ការ​អប់​រំរបស់​សិស្ស។

ការ​រួម​បញ្ចូល​នៃ​ចំនុច​ទាំង​នេះតំ​ណាង​អោយ​ការ​យល់ដឹងនៃ​មនុស្សជំនាន់មុន បច្ចុប្បន្ន​ និង​អនាគតបាន​ធ្វើ​អោយ​ប្រទេសជប៉ុន​ ទទួល​បាន​ចំ​ណាត់​ថ្នាក់​លើគេ។

ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ​ ៥ ផ្នែកអប់រំ និង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦ លើ​ពិភព​លោក​នៃ​តួ​លេខ IQ មធ្យម​។ ហើយ​សិស្ស​​ដែល​បាន​បញ្ចប់​ការ​សិក្សាម្នាក់នាពេល​ថ្មី​ៗ​នេះបាន​ដោះ​ស្រាយ​លំ​ហាត់​គណិតវិទ្យាដែល​មាន​អាយុ​កាល​ ២០០០ ឆ្នាំ។ ប៉ុន្តែអ្វីដែលធ្វើអោយ​ប្រទេសជប៉ុនក្លាយទៅ​ជាអ្នកឈ្នះនោះ​គឺ​ពួកគេមាន​ដល់​ទៅ ២៦ រង្វាន់​ Nobel ជាប់​លេខ​ ៦​ លើ​ពិភព​លោក​។

ខាង​ក្រោម​នេះគឺ​ជា​ចំ​ណាត់​ថ្នាក់​ទាំង ១០​ប្រទេសដែល​ឆ្លាត​បំ​ផុត​លើ​ពិភព​លោក​៖

១. ប្រទេសជប៉ុន​

២. ប្រទេស​ស្វ៊ីស

៣. ប្រទេសចិន​

៤. សហរដ្ឋអាមេរិក

៥. ហូ​ល្លង់​

៦. ប្រទេស​រុស្សី

៧. ប្រទេស​បែល​ហ្សិក​

៨. សហរដ្ឋអាមេរិក

៩. ប្រទេសកាណាដា

១០. ប្រទេសកូ​រ៉េ

ប្រទេសចិនជាប់​លេខ​ ២​ ខាងតួ​លេខ IQ មធ្យម​នៅ​កម្រិត​ ១០៥,៨ ពិន្ទុ ប៉ុន្តែ​ទទួល​បានតែ​ ៩ ​រង្វាន់​ Nobel ធ្វើ​អោយ​ប្រទេស​ចិន​ត្រូវ​ជាប់​ចំ​ណាត់​ថ្នាក់​ក្រោយ​ប្រទេសស្វ៊ីសដែល​មាន​ចំ​នួន​រង្វាន់​ Nobel ច្រើន​ជាង។

សហរដ្ឋអាមេរិក​ជាប់​ចំ​ណាត់​ថ្នាក់​ដំ​បូងនៃ​រង្វាន់​ Nobel ជាមួយ​នឹង​ជ័យ​ជំនះរហូត​ដល់​ទៅ ៣៦៨ ប៉ុន្តែជាមួយនឹងចំណាត់ថ្នាក់ទាបលើពិន្ទុធ្វើតេស្ត (គ្រាន់​តែ​ជាប់​ចំ​ណាត់​ថ្នាក់​លេខ ៧) និង​មាន​តួ​លេខ IQ មធ្យម​ចំ​ណាត់​ថ្នាក់​លេខ ២៨​ ធ្វើ​អោយ​ធ្លាក់​ចុះចំណាត់​ថ្នាក់​លេខ ៤។ អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​បំ​ផុត​ត្រូ​វនិយាយ​ពីប្រទេសកូរ៉េ ទើប​តែ​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ ១០ ទោះ​បី​ជា​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ នៃ IQ និងលេខ​ ២ នៃ​ពិន្ទុ​ធ្វើ​តេស្ត។ គួ​រអោយ​សោក​ស្តាយ​ប្រទេ​សនេះ​មាន​រង្វាន់​ណូ​បែល​ តែ​មួយ​ធ្វើ​អោយ​ពិន្ទុ​របស់​ពួក​គេថយ​ចុះ​។ រង្វាន់​ណូ​បែល​ ជាអ្នក​សម្រេច​ក្នុង​គេហទំព័ររបស់​ Vouchercloud។ បើមិនដូច្នោះទេអាស៊ីនឹងជាប់​ចំ​ណាត់​ថ្នាក់​លេខ ៥។ ជាទូទៅបណ្តាប្រទេសអាស៊ីដែល​​ស្ថិត​ក្នុង​តារាងចំ​ណាត់​ថ្នាក់ជាមួយ​នឹង​តួ​លេខ IQ ហើយ​ពិន្ទុ​ធ្វើ​តេស្តសរុប​គឺ​ខ្ពស់។

រូបភាព https://masimpress.com/

ក្នុង​នោះ Singapore នាំ​មុខ​ទាំង​​​មាន​តួ​លេខ IQ និង​មាន​ ១០៧,១ ហើយ​ជាង ៧១% សិស្ស​របស់​ពួកគេ​ទទួល​បាន​ពិន្ទុ​ខ្ពស់។ គួរ​អោយ​សោក​ស្តាយ​ជាប្រទេស​ដែល​ក្មេង ហើយ​តូច គេ​មិន​មាន​រង្វាន់ណូបែល​​ធ្វើ​អោយ​ប្រទេសនេះ​ជាប់​ចំណាត់​ថ្នាក់លេខ ២៥។

តារាងចំ​ណាត់​ថ្នាក់ Vouchercloud មាន​ត្រឹម​តែ ២៥​ ប្រទេសនាំមុខលើកលែងតែប្រទេសអូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើង។ អ្វីដែលគួរអោយកត់សំគាល់គឺអាហ្វ្រិក អាមេរិកខាងត្បូង និរតី និង​អាស៊ីអាគ្នេយ៍ (ក្រៅពី Singapore) គ្មាន​ប្រទេសណា​ក្នុង​តារាង​ចំណាត់​ថ្នាក់ហើយ​វាអាច​បណ្តាលមកពីប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ឬ​មាន​ជម្លោះក្នុង​តំ​បន់​ទាំង​នោះ ទើប​គ្មាន​វិធី​ណា​អាចវាស់​តួ​លេខ​ IQ និង​ពិន្ទុ​ធ្វើ​តេស្ត​។

ជាង​នេះ​ទៅ​ទៀតកង្វះខាតហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងជាច្រើនធ្វើអោយ​ពួកគេមិនមានសិទ្ធិឈ្នះរង្វាន់ណូបែល។

ទោះ​បី​ជា​យ៉ាងណាចំ​ណាត់​ថ្នាក់នេះ​​ ក៏​មិន​ប្រាកដថា​ល្អ​សម្រាប់​ប្រទេសជប៉ុនដែរ​​ពីព្រោះ​ទោះ​បីជា​ឆ្លាត​វៃ ក៏​ពួក​គេ​​ជា​ប្រជាជន​ដែល​ដេកតិច​បំ​ផុត​នៅ​លើ​ពិភព​លោក​។

ប្រភព https://www.vouchercloud.com/

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: