របៀបត្រាំ Onsen ត្រឹមត្រូវតាមបែបជប៉ុនដែលអ្នកគួតែដឹងដើម្បីជៀសវាងគ្រោះថ្នាក់
ការធ្វើដំណើរកំសាន្តដែលល្អបំផុតនៅប្រទេសជប៉ុនដែលអ្នកមិនគួរមើលរំលងនោះគឺត្រាំទឹកក្តៅ Onsen ។ បន្ទាប់ពីធ្វើការនឿយហត់ អាចត្រាំខ្លួនក្នុងទឹកក្តៅដើម្បីរំសាយកង្វល់ និងភាពស្មុគស្មាញ។
ពិតជាអស្ចារ្យណាស់!
ទោះបីជាបែបនេះប្រសិនបើមិនដឹងពីរបៀបត្រាំ Onsen នោះអ្នកអាចនឹងជួបគ្រោះថ្នាក់។ ហាក់ដូចជាពិបាកជឿ ប៉ុន្តែជារៀងរាល់ឆ្នាំមានប្រហែល ២០,០០០ នាក់ស្លាប់ដោយសារត្រាំ Onsen ។
ប៉ុន្តែសូមកុំព្រួយបារម្ភអ្នកគ្រាន់តែដឹងពីរបៀបខាងក្រោមនេះហើយធ្វើតាម Onsen នឹងក្លាយទៅជាឋានសួគ៌សម្រាប់អ្នក។
ជាដំបូងសីតុណ្ហភាពនៅតំបន់ Onsen ឡើងដល់កម្រិត ៤៣ អង្សា។ ជាពិសេសនៅរដូវរំហើយ ភាពខុសប្លែករវាងសីតុណ្ហភាពខាងក្រៅ និងទឹក នោះគឺជាមូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់។ ហេតុដូច្នេះ ហាមឃាត់ការលូតចូលអាងទឹក។ អ្នកគួរតែទម្លាក់ខ្លួនចូលទឹកយឺតៗ ដំបូងគឺជើងហើយជាបន្តបន្ទាប់នៃរាងកាយស៊ាំនឹងសីតុណ្ហភាពរបស់ទឹក។
ក្រៅពីនេះ អ្នកគួរតែងូតសម្អាតខ្លួនមុនពេលចូលត្រាំក្នុងអាង។ ទាំងនេះជាអ្វីដែលយើងគួរតែធ្វើនៅកន្លែងត្រាំ Onsen ហើយដើម្បីជៀសវាងការឡើងកម្តៅក្នុងខ្លួនបង្កគ្រោះថ្នាក់ដល់ជីវិត។
មិនគួរត្រាំខ្លួនក្នុងរយៈពេលយូរ
មានភ្ញៀវទេសចរណ៍បរទេសជាច្រើនអាល័យនឹងពេលវេលាដ៏ខ្លីនៅប្រទេសជប៉ុនទើបពេលដែលចូលត្រាំ Onsen ក្នុងរយៈពេលយូរ។ ធ្វើបែបនេះអាចដាក់សម្ពាធលើរាងកាយអ្នក។
ប្រសិនបើអ្នកមិនចង់ចាកចេញអាចធ្វើឡើងវិញនូវជំហានដូចជា ងូតសម្អាតខ្លួន ចូលអាងទឹកក្នុងរយៈពេលខ្លី។ ចេញពីអាងទឹក អង្គុយលេងក្រោយមកចូលក្នុងអាងទឹកវិញ។ សូមចាប់អារម្មណ៍ អ្នកគ្រាន់តែត្រាំពាក់កណ្តាលខ្លួនដើម្បីកាត់បន្ថយសម្ពាធរបស់ទឹកឡើងបេះដូង។ មនុស្សជាច្រើនយល់ថាការត្រាំខ្លួនបែបនេះ ពាក់កណ្តាលខ្លួនខាងលើនឹងត្រជាក់ មិនមែនទេ ប្រសិនបើត្រាំទឹកយូរអាចធ្វើឲ្យមានតុល្យភាពកម្តៅដល់រាងកាយទាំងមូល។
រដូវនេះនៅប្រទេសជប៉ុនពិតជាត្រជាក់ ប្រសិនបើមានឱកាសត្រាំ Onsen សូមចាប់អារម្មណ៍ចំណុចខាងលើផងណា!
Abe Kengo