ឆ្លងកាត់រយៈពេល ៨០ឆ្នាំជាមួយឈុតវីដេអូបន្តផ្ទាល់អំពី Kyoto ឆ្នាំ ១៩២៩
Guy Jones, Youtuber ម្នាក់ដែលមានជំនាញធ្វើឡើងវិញ video សម័យបុរាណ ទើបធ្វើ video មួយអំពីរដ្ឋធានី Kyoto របស់ជប៉ុនក្នុងឆ្នាំ ១៩២៩។ Video របស់ Guy Jones នាំមកនូវអារម្មណ៍ពិត ការនឹករលឹកអំពីព្រឹត្តិការណ៍ដែលបានកន្លងផុត។
ផ្នែកឯកសារត្រូវបាន Guy Jones ប្រើយកពី MIRC (ការស្រាវជ្រាវរូបភាពចលនានៃសាកលវិទ្យាល័យ South Carolina)។
មិនដូចទៅនឹង video ដែលធ្វើឡើងវិញពីមុន ឈុត video ដែលកម្រអំពី Kyoto ឆ្នាំ ១៩២៩ ប្រើសម្លេងដើមដោយ Camera Movietone – ត្រូវបានចាត់ទុកថាជាឧបករណ៍ថតទំនើបបំផុតនៃសម័យនោះ។
និយាយបន្ថែមអំពីប្រព័ន្ធសំឡេងរបស់ Movietone នេះគឺជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាបួននៃចលនារូបភាព ត្រូវបានសហរដ្ឋអាមេរិកអភិវឌ្ឍក្នុងកំឡុងឆ្នាំ ១៩២០។ នេះជាវិធីថតសម្លេងនៃសម្លេងនៅលើខ្សែភាពយន្ត ដើម្បីធានាភាពសុីគ្នារវាងសម្លេង និងរូបភាព។
ឈុត Clip សំយោគបានបង្ហាញពី Kyoto រដ្ឋធានីបុរាណមួយ ក្រោមទិដ្ឋភាពខុសគ្នា។ តាំងពីកន្លែងផ្សារដែលមានមនុស្សច្រើន កន្លែងដែលអ្នកអាចស្តាប់សម្លេងស្បែកជើងឈើដែលពេញនិយមក្នុងសម័យនោះ រហូតដល់សម្លេងជជែកគ្នា និងតន្រ្តីក្នុងពិធីបុណ្យមើលផ្កា Sakura។ ក្រៅពីនេះនូវមានរូបភាពនារីស្លៀក Kimono និយាយគ្នា និងសើចពេលលេងល្បែងកម្សាន្តរួមគ្នា ភាពអូអរនេះបានមកពីក្បួនដង្ហែរបស់ស៊ីនតូ។
តើអ្នកយល់ឃើញបែបណាដែរ?
យោងតាម Nextshark
Sacchan