ស្វែងយល់ពីចំ​នុចពិសេសទាំង ១៥ ​នៃ​ប្រទេសជប៉ុន

រូបភាព៖ https://www.hotelnewsresource.com/article94992.html

ប្រទេសជប៉ុន​ជាប្រទេសដែល​គួរ​អោយចង់​​រស់​នៅ​ និង​ជា​គំរូ​មួយ​សម្រាប់​ស្ថាប័នអប់​រំ​ជាច្រើន​អនុវត្ត​តាម។ ហើយ​ក្នុង​នោះ​មាន​ចំ​នុច​ជាច្រើន​ដែលមាន​មោទនៈភាព និង​ធ្វើ​អោយ​ពិភព​លោក​ស្ងើចសសើរ។

ចំ​នុច​មួយ​ចំ​នួន​មាន​ដូចជា៖

រូបភាព youtube.com

១. រាជ​វវង្សយូរ​ជាង​គេ​លើ​ពិភព​លោក​ ឆ្លង​កាត់​រយៈពេល ២៦៧២ ឆ្នាំ និង ១២៥ជំនាន់។

២. កោះ​ដែល​តូច​បំ​ផុត​លើ​ពិភព​លោក​ គឺជា​កោះ Okino Torishima, ទំហំ ៩​ ម៉ែត្រការ៉េ  ហើយ​គ្មាន​អ្នក​រស់​នៅ។

៣. Game ជប៉ុនដែល​ល្បី​ឈ្មោះ​បំ​ផុត គឺ Super Mario។

៤. ស្ថានីយ៍​ធំ និង​ខ្ពស់​បំ​ផុត​លើ​ពិភព​លោក​គឺស្ថានីយ៍ Nagoya ជាមួយ​នឹង​ទំហំ ៤១៧០០០ ម៉ែត្រការ៉េ និងកម្ពស់ ២៤៥ ម៉ែត្រ។

៥. ប្រទេស​នាំ​ចេញ និង​ផលិត​ស្រោម​អនាម័យ​លេខ​ ១ លើ​ពិភព​លោក​។

៦. មានចំ​នួន​ឈ្មោះ​មនុស្ស​ច្រើន​បំ​ផុត​លើ​ពិភព​លោក​មានរហូតដល់​ ១៥០,០០០ ប្រភេទ។

៧. ហាង​លក់​ទំនិញ​មាន​ច្រើន​បំ​ផុត​លើ​ពិភព​លោក​ Seven Eleven មាន​ ៣៩៨០ ហាង​មាន​ជាង ១០​ប្រទេស។

៨. ក្រុម​ហ៊ុន​មានអាយុកាលយូរ​បំ​ផុត​​លើ​ពិភព​លោក​ Kongo Gumi Co.ltd (金剛組)

៩. ផ្ទះ​សំណាក់មានកាលយូរអង្វែង​​បំ​ផុត​លើ​ពិភព​លោក 粟津温泉 នៅខេត្ត Ishikawa គឺរហូតដល់ ១៣០០ ឆ្នាំ។

១០. សណ្ឋាគារមានអាយុយូរ​អង្វែងបំ​ផុត​លើ​ពិភព​លោកគឺ Keikuminkan (慶雲館) ខេត្ត Yamanashi។

១១. ទី​ក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំ​ផុត​លើ​ពិភព​លោក​គឺ Tokyo។

១២. ផ្ទះ​ខ្មោច​ដើរ​ថ្មើរជើង​ឆ្ងាយ​ជាង​គេ​លើពិភព​លោក​គឺ DEAD or ALIVE នៅ​ខេត្ត Yamaguchi ១,២៩០,៩៧ ម៉ែត្រ។

រូបភាព https://yamaguchi.keizai.biz/headline/1242/

១៣. ស្ថានីយ៍​ដែល​មាន​មនុស្ស​ឡើង​ចុះច្រើន​បំ​ផុតលើ​ពិភព​លោក​ គឺស្ថានីយ៍ Shinjuku, Tokyo។

១៤. នាឡិកាដែល​ធំ​បំ​ផុត​លើ​ពិភព​លោក​ Cosmo Clock ២១ នៅ Yokohama។

១៥. រឿង​គំនូរ​ជីវចលដែល​ច្រើន​ភាគ​ជាង​គេគឺ Sazaesan មានរហូតដល់ ៧៣៣២ ភាគ (គិត​មក​ដល់​ឆ្នាំ ២០១៥)

រូបភាព https://www.tripadvisor.co.za/

ក្រៅ​ពី​នេះ​សម័យ​ Edo ក៏​មាន​កំ​ណត់​ត្រា​ជាច្រើនដូចជា៖

  • ភាគរយនៃមនុស្សដែលចេះអក្សរច្រើន​បំផុតពី ៧០%-៨០%
  • ទី​ក្រុង​មាន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភព​លោក​ឆ្នាំ ១៨០០ មាន​ចំ​នួន​ ១,០០០,០០០ – ១,២០០,០០នាក់។

ខាង​លើ​នេះ​ជា​ចំនុចទាំង​ ១៥ ដែល​គួរ​អោយ​ចាប់​អារម្មណ៍ នៃ​ប្រទេសជប៉ុន។ នៅ​មាន​ចំ​នុច​ជាច្រើន​ទៀត​ដែល​ Japo មិន​ទាន់​រៀប​រាប់​អស់​ក្នុង​អត្ថបទ​នេះអស់។ ហេតុ​នេះ​ជួប​គ្នា​ម្តង​ទៀតក្នុង​អត្ថបទ​ក្រោយណា!

អ្ថបទ៖ Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: