ស្វែងយល់! ហេតុអ្វីបានជាជប៉ុនមានបញ្ហាក្នុងការរៀនភាសាអង់គ្លេស?
ខណៈពេលដែលសាកលវិទ្យាល័យផ្សេងមានការរីកចំរើនបាននូវវិស័យសិក្សាស្រាវជ្រាវ សាលាបានអំពាវនាវឱ្យសិស្សគ្រប់ជំនាន់សូមបង្កើននូវសមត្ថភាពក្នុងភាសាអន្តរជាតិដូចជាភាសាអង់គ្លេសកាន់តែខ្លាំងឡើងៗ។ ថ្វីបើភាសាអង់គ្លេសគឺជាមុខវិជ្ជាកំរិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងប្រទេសជប៉ុនក៏ដោយ ក៏ប្រជាជននៅជប៉ុននៅតែមានការលំបាកក្នុងការនិយាយ អាន និងការសន្ទនាប្រចាំថ្ងៃផងដែរ។
យោងតាមសន្ទស្សន៍ជំនាញភាសាអង់គ្លេសថ្មីៗបំផុតរបស់ EF កំរិតភាសាអង់គ្លេសរបស់ប្រទេសជប៉ុន គឺស្ថិតក្នុងលំដាប់ទី ៣៥ ក្នុងចំណោមប្រទេសចំនួន ៧២។ ហើយកំរិតទាំងបីដែលមានភាពស្ទាត់ជំនាញភាសាអង់គ្លេសខ្លាំងជាគេ គឺប្រទេសហូឡង់ ដាណឺម៉ាក និងស៊ុយអែត ដែលជាប្រទេសនៅទ្វីបអឺរ៉ុបភាគខាងជើងទាំងអស់។ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីមានដូចជា ប្រទេសសិង្ហបុរីជាប់លេខ ៦, ម៉ាឡេស៊ីលេខ ១២, ហ្វីលីពីនលេខ ១៣, ឥណ្ឌា ២២, និងកូរ៉េខាងត្បូងលេខ ២៩។ រីឯប្រទេសជប៉ុនស្ថិតនៅចន្លោះនៃប្រទេសរុស្ស៊ី និងអ៊ុយរ៉ាហ្គាយក្នុងការសិស្សភាសាអង់គ្លេស។
ទោះបីជាប្រជាជនជប៉ុនភាគច្រើនរៀនភាសាអង់គ្លេសចាប់ពីអាយុ ៦ ឆ្នាំក៏ដោយ តែហេតុអ្វីបានជាពួកគេនៅតែមិនមានសមត្ថភាពគ្រប់គ្រាន់? ដោយនេះមិនមែនជាសំណួរថ្មីចោទសួរទៅពួកគាត់ទេ។
ជាទូទៅភាសាអង់គ្លេសនៅប្រទេសជប៉ុនមានភាពមិនសូវល្អនៅតាមកន្លែងបង្រៀននានា ឬនៅក្នុងសាលារៀនក៏ដោយ។ វាត្រូវបានគេកត់សម្គាល់ថា ដូចជាការដាក់បន្ទុកធ្ងន់ដល់ថ្នាក់រៀនច្រើនពេកហើយ ទៅលើការសិក្សាវេយ្យាករណ៍ ជាមួយនឹងពេលវេលាតិចតួចដែលបានចំណាយលើការអនុវត្ត ដូចជាការសន្ទនាជាក់ស្ដែងនៃភាសាអង់គ្លេសនេះ។ ការសង្កត់ធ្ងន់ទៅលើសិស្សជប៉ុន គឺផ្តោតសំខាន់ទៅលើជំនាញការអាន ការសរសេរ និង ការស្ដាប់។ ការស្តាប់ គឺមានភាពអកម្មជាងការសន្ទនា ព្រោះយើងត្រូវគិតលើវេយ្យាករណ៍ច្រើនក្នុងកំឡុងនៃការសន្ទនាម្តងៗ។ ការផ្តោតអារម្មណ៍ទៅលើភាសាអង់គ្លេស គឺត្រូវផ្ទៀងអោយត្រឹមត្រូវ ហើយការបកស្រាយក៏ត្រូវអោយច្បាស់លាស់ផងដែរ។ សិស្សនិស្សិតត្រូវចំណាយពេលច្រើនក្នុងការរៀននូវអ្វីៗដែលបានសរសេរនៅលើក្តារខៀន និងចងចាំវាទុកសម្រាប់ការធ្វើតេស្ត។ ពួកគេជារឿយៗ ពេលនិយាយដល់មេរៀនភាសាអង់គ្លេស គឺហាក់ដូចជាមានការធុញទ្រាន់។ ដោយសារតែ«គ្រូបង្រៀនខ្លួនឯង ភាគច្រើនត្រូវបានគេបង្រៀនតាមរបៀបដែលគាត់ជួបនូវការបង្រៀនសព្វថ្ងៃនេះ – ដោយមិនមានជំនាញទំនាក់ទំនងភាសាអង់គ្លេសគ្រប់គ្រាន់ទេ» (ខ្វះការអនុវត្តន៍ផ្ទាល់ជាមួយជនបរទេស)។ វាជាការពិតដែលគ្រូជាង ៧០ ភាគរយនៃថ្នាក់វិទ្យាល័យមានពិន្ទុ TOEIC ទាបជាង ៧៣០ ។
ការលើកឡើងជាទូទៅមួយទៀត សម្រាប់ការអភិវឌ្ឍជំនាញភាសាអង់គ្លេសមិនល្អឡើយដោយសារតែវប្បធម៌ជប៉ុន ឬ “ចរិតលក្ខណៈពីកំណើត” ។ គេបានចាត់ទុកថាជា«បទដ្ឋានវប្បធម៌» ដែលមានន័យថា ជនជាតិជប៉ុនមិនមានឆន្ទៈក្នុងការនិយាយជាលក្ខណៈដៃគូបានឡើយ ដែលបណ្ដាលអោយពួកគេមានភាពខ្សោយចុះ។ លើសពីនេះទៅទៀត ពួកគេភ័យខ្លាចចំពោះការនិយាយខុស ហើយមានអារម្មណ៍ថា ពួកគេចាំបាច់ត្រូវប្រាកដក្នុងចិត្តអោយបានច្បាស់លាស់ មុននឹងសម្រេចចិត្តនិយាយចេញមក ដើម្បីអោយការនិយាយភាសាអង់គ្លេសបានល្អឥតខ្ចោះ ។
ប៉ុន្តែការពន្យល់មួយផ្សេងទៀត គឺថាប្រទេសជប៉ុនគឺជាកោះមួយដែលដាច់ឆ្ងាយពីគេ ហើយមិនមានជនអន្តោប្រវេសន៍ច្រើនទេ ដូច្នេះមិនចាំបាច់ប្រើភាសាផ្សេងៗមកចូលលាយលំជាមួយនៅក្នុងការរស់នៅប្រចាំថ្ងៃនោះទេ។
ក្នុងការបញ្ជាក់ទាំងនេះ គឺគ្មានការសង្ស័យណាដែលថាមានជាប់ពាក់ព័ន្ធទាំងអស់នៅចំណុចទាំង២នេះ។ ប៉ុន្ដែតើហេតុផលអ្វីតែមួយគត់នៃកត្តាផ្សេងៗទៀតដែលត្រូវយកមកពិចារណាដែររឺទេ?
http://jpninfo.com/wp-content/uploads/2015/10/teaching-babies.jpg
ចូរក្រឡេកមើលទិន្នន័យអំពីបញ្ហានៃការសិក្សាភាសាអង់គ្លេសសម្រាប់អ្នកនិយាយភាសាអង់គ្លេសនៃវិទ្យាស្ថានបរទេស (FSI) នៅសហរដ្ឋអាមេរិក។ ទិន្នន័យនេះបង្ហាញពីចំនួនម៉ោងដែលសិស្សម្នាក់ៗត្រូវសិក្សាជាមធ្យមសម្រាប់មន្រ្តីក្រសួងការបរទេសដែលនិយាយភាសាអង់គ្លេស ដែលត្រូវមានការអប់រំខ្ពស់ និងមានសមត្ថភាពខ្ពស់ដើម្បីអាចសម្រេចបាននូវកម្រិតសន្ទនាប្រចាំថ្ងៃនៅក្នុងភាសាណាមួយ។
- លទ្ធផលគឺខុសគ្នាក្នុងចំណោមបួនក្រុមនៃភាសាដូចខាងក្រោម:
ក្រុមទី ១ ត្រូវសិស្សាភាសាបារាំង, អេស្ប៉ាញ, និងអាល្លឺម៉ង់ដោយតម្រូវឱ្យការសិស្សាមានរយៈពេល ៤៨០ ម៉ោង។ - ក្រុម ២ មាននូវភាសាក្រិច, ហ៊ីនឌី, និងឥណ្ឌូនេស៊ី ដោយកំណត់ត្រឹមតែ ៧២០ ម៉ោង។
- ក្រុម 3 មាននូវភាសារុស្ស៊ី, ហេប្រ៊ូ, និងទួគី ត្រូវការចំណាយពេល ១៣២០ ម៉ោង។
- រីឯក្រុមទី ៤ មាននូវភាសាជប៉ុន, ចិន, កូរ៉េ, និងអារ៉ាប់ដោយប្រើរយៈពេល ២៤០០ ទៅ ២៧៦០ ម៉ោង។ ជាការពិតណាស់ក្នុងចំណោមភាសាទាំង ៦២ គឺភាសាអង់គ្លេសត្រូវបានគេចុះបញ្ជីជាភាសាមួយដែលពិបាករៀនបំផុត។
គ្រូបង្រៀនជប៉ុននៅកន្លែងបង្រៀនភាសាអង់គ្លេសត្រូវមានពិន្ទុ TOEIC លើសពី ៩០០ ដោយពួកគេជាមធ្យម បានចំណាយ ៤០០០ ទៅ ៥០០០ ម៉ោងដើម្បីរៀនភាសាអង់គ្លេស ដើម្បីឈានដល់កំរិតខ្ពស់បែបនេះ។ ប៉ុន្ដែក្នុងការប្រៀបធៀបជារៀងរាល់ឆ្នាំសិស្សម្នាក់បានបញ្ចប់ការសិស្សបានត្រឹមតែ ៧៨៥ ម៉ោងក្នុង ១ឆ្នាំតែប៉ុណ្ណោះដែលតិចជា ៤ដង នៃការសិស្សាតាមស្ដង់ដារនៃបរទេស។
រដ្ឋាភិបាលបានសម្រេចថា នៅដើមឆ្នាំ ២០២០ និស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាល័យទាំងអស់ត្រូវតែមានកំរិតភាសាអង់គ្លេសស្មើនឹង B1 នៃក្របខ័ណ្ឌភាសាអង់គ្លេសទូទៅសម្រាប់ភាសា (CEFR) ។
https://cdn-images-1.medium.com/max/1200/1*PjaLvMho3jFDch1dcHdWdA.png
តើកំរិត B1 នេះគឺជាអ្វី? ឧទាហរណ៍អ្នកដែលបានកម្រិតនេះត្រូវបានគេរំពឹងថាអាចយល់ដឹងបាននូវចំណុចសំខាន់ៗនៃការបញ្ចូលជំនាញស្តង់ដារច្បាស់លាស់លើបញ្ហាដែលធ្លាប់បានជួបប្រទះជាទៀងទាត់នៅកន្លែងធ្វើការ សាលារៀន និងការកំសាន្តជាដើម។ អាចដោះស្រាយជាមួយស្ថានភាពភាគច្រើនដែលទាក់ទងជាមួយនឹងការធ្វើដំណើរនៅក្នុងតំបន់ក្រៅពីប្រទេសខ្លួន។ អាចបង្កើតអត្ថបទដើម្បីភ្ជាប់ទំនាក់ទំនងសាមញ្ញទៅលើប្រធានបទដែលជាចំណាប់អារម្មណ៍ ឬធ្លាប់ស្គាល់ នឹងអាចធ្វើបទបង្ហាញផ្សេងៗជាច្រើនទៀត។
http://jpninfo.com/wp-content/uploads/2015/08/english-2.jpg
រដ្ឋាភិបាលនឹងកែតម្រូវរឿងទាំងនេះដើម្បីអោយកម្រិតនិស្សិតត្រូវតែបង្ហាញភាសាអង់គ្លេសនេះក្នុងរយៈពេល ២៥០០ ម៉ោងក្នុង១ឆ្នាំ។ ប្រាកដណាស់ការអប់រំភាសាអង់គ្លេសនឹងចាប់ផ្តើមនៅថ្នាក់ទី ៣ឡើងទៅ ចាប់ពីឆ្នាំ ២០២០នេះតទៅ។ ប៉ុន្តែពីសិស្សបឋមសិក្សាដល់អនុវិទ្យាល័យនឹងត្រូវរៀននិយាយភាសាអង់គ្លេសក្នុងរយៈពេលយ៉ាងតិចជាង ១០០០ ម៉ោងក្នុង១ឆ្នាំ។ បើទោះបីជាលទ្ធផលនៃការរំពឹងទុកមានជាង២៥០០ម៉ោងក៏ដោយ។
ដូច្នេះលទ្ធផល គឺច្បាស់ជាអាចទៅរួចហើយ។ សិស្សទាំងអស់នឹងត្រូវឆ្លាតវៃជាងមុនគ្រប់គ្រាន់ក្នុងការទទួលបានបទពិសោធន៍ទាំងនេះច្រើន ក្នុងបរិស្ថានអ្នកនៅជុំវិញ ក្នុងការនិយាយភាសាអង់គ្លេសនឹងទទួលបានកម្រិត B1 ។ ជាថ្មីម្តងទៀត នេះមានន័យថាភាពខុសគ្នារវាងសេដ្ឋកិច្ចសង្គមនឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការអប់រំនៃឱកាសទទួលបាននូវជីវិតដែលទទួលស្គាល់ជាសកល។
ប្រភព៖ JapanTimes
ប្រែសំរួល៖ Putthea