ភ្ញាក់​ផ្អើល​ជាមួយនឹង​រូប​រាង​ខាង​ក្រៅ​នៃ​ស្ថានីយ៍​រថភ្លើង​របស់​ជប៉ុន

ប្រទេសជប៉ុន​ល្បីក្នុង​ភ្នែកជន​បរទេស មិន​ត្រឹម​តែ​មក​ពីវប្បធម៌ ឬភាព​ជឿន​លឿន ប៉ុន្តែ​ក៏​ដោយ​សារ​តែភាព​ចម្លែកខុស​គេរបស់​ប្រទេសជប៉ុនផងដែរ។​

ប្រហែល​អ្នក​ធ្លាប់​បាន​ឃើញ​នូវ​ស្នាដៃ​ចម្លែក​ជា​ច្រើន​ក្នុ​ងនោះ​​មាន​ផ្ទះ ទោះ​បី​ជា​យ៉ាង​ណាអ្នក​ធ្លាប់​បាន​ឃើញ​ស្ថាន​ីយ៍រថភ្លើង​ មាន​រូប​សត្វដែរទេ?

រូបភាព http://nlab.itmedia.co.jp/

ស្ថានីយ៍ Kamenoko ដូច​រូប​ខាង​ក្រោម​ ស្ថិត​នៅ​ Misaki ខេត្ត Okayama។ ស្ថាន​ីយ៍​នេះមាន​ឈ្មោះ​ថាស្នូក​​អណ្តើក​ ជាការរចនាដែល​ត្រូវ​បាន​ស្ថាបត្យករ​បង្កើត​ឡើង​ដោយ​វិធី​រួម​ផ្សំក្បាល​មួយ​ធំដាក់​នៅ​ចំ​ហៀង​ម្ខាង​ដំ​បូល​ផ្ទះធ្វើ​អោយ​ក្លាយ​ទៅជាសត្វ​អណ្តើកយក្យ​មួយ​។

រូបភាព fukusyou777

ដំ​បូល​ខាង​លើ​ផ្ទះគឺ​ជា​ស្នូក​អណ្តើក ចំ​ណែក​នាឡិកា​រាងមូល​ប្រើ​ធ្វើ​ជា​ភ្នែក​របស់​វា។

រូបភាព https://www.instagram.com/

ជាពិសេសនៅ​ពេល​យប់​កែវភ្នែក​អាច​បញ្ចេញ​ពន្លឺធ្វើ​អោយ​សត្វ​អណ្តើក​កាន់​តែ​លេច​ធ្លោ។

ក្បាល​របស់​សត្វ​អណ្តើកក្នុង​ឆ្នាំ ១៩៩៥ មាន​ពណ៌លឿងលាយ​​ត្នោតប៉ុន្តែ​រហូត​ដល់​ឆ្នាំ ២០១២​ គេ​បាន​លាប​ពណ៌​ភ្លឺ​ជាងនេះដើម្បី​ទាក់​ទាញភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ជាច្រើន។

រូបភាព anata_shidai

មិន​ត្រឹម​តែ​ឈ្មោះរបស់​ស្ថានីយ៍​ប៉ុណ្ណោះ​ទេ​ដែល​ទទួលបាន​ការ​ចាប់​អារម្មណ៍ ស្ថានីយ៍រថភ្លើង​ក៏មាន​​ចិញ្ចឹម​អណ្តើក។

រូបភាព INY_S

រហូត​ដល់​តុ​ដែល​នៅ​ខាង​ក្នុង​ ក៏​ត្រូវ​បាន​រចនា​ដូចជា​ស្នូក​អណ្តើកដែរ។

រូបភាព twitter.com

ស្ថានីយ៍​អណ្តើក​ដែល​មាន​រូប​អណ្តើកនៃទី​ក្រុង​ Misaki ថែម​ទាំងល្បី​ជាមួយ​នឹងម្ហូប​​អាហារ​ Tamago keke gohan ជាមុខ​ម្ហូប​ដែល​សាមញ្ញ​របស់​ជប៉ុន​រួម​មាន​​ពងមាន់ឆៅ និង​បាយ​សក្តៅ។ ប្រសិន​បើ​អ្នក​កំ​ពុង​តែ​មាន​គម្រោង​មក​លេង តំ​បន់​នេះអាច​ស្វែង​រក​ហាង​ម្ហូប​នៅ​ជិត​នោះដោយ​សារ​តែ​ហាង​ទាំងអស់លក់​នូវ​របស់​សម្រាប់​ញ៉ាំ Tamago keke gohan រួម​ទាំង​ស៊ុប Miso និង​បន្លែ។

នៅ​ភោជនីយ​ដ្ឋាន​តូច​មួយ​មាន​ឈ្មោះ Shokudo Kamecchi ត្រឹម​តែ ៣៥០យេន​ អ្នក​នឹង​មាន​ឈុត​ម្ហូប​ដូច​ក្នុង​រូប។

រូបភាព evolution_x0205

ស្រុក Okayama បានរងការខូចខាតធ្ងន់ធ្ងរដោយ​សារ​តែ​ភ្ញៀង​ធ្លាក់​ខ្លាំងភាគខាងលិចប្រទេសជប៉ុនកើត​ឡើង​នៅ​ក្នុង​ខែកក្កដា ឆ្នាំ២០១៨ បច្ចុប្បន្ន​កំ​ពុង​តែមាន​គំ​និត​ជាច្រើន​ដើម្បី​ស្តារ​​ឡើង​វិញ។ “ភ្ញៀវទេសចរណ៍ដែល​មក​ទស្សនា​ Okayama នឹង​ជាជំនួយសម្រាប់​ការ​ស្តារឡើង​វិញ​” ហេតុ​នេះ​ប្រសិន​បើ​មាន​ឱកាសអាចទៅ​ទស្សនាកន្លែង​ជាច្រើន​ដូចជា “ស្ថានីយ៍ Kameko” និង​ “Shokudo Kamechichi”។

រូបភាព http://nlab.itmedia.co.jp/

ប្រសិនបើ​អ្នក​ទៅ​ដល់ Okayama កុំ​ភ្លេច check-in នៅ​កន្លែង​ដែល​ពិសេសនេះដើម្បី​បង្ហាញមិត្តភក្តិ និងក្រុម​គ្រួសារ!

ប្រភព http://nlab.itmedia.co.jp/nl/articles/1901/02/news004.html

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: