ខេត្ត Kumamoto ច្នៃ​ផ្លែ Kumamon ចេញជា​ស្នាដៃ​ពិសេស

របស់​ទាំង​អស់​ដែល​សាមញ្ញប៉ុន្តែ​ឆ្លងកាត់ស្នាដៃរបស់ជនជាតិ​​ជប៉ុន​សុទ្ធ​តែ​ក្លាយ​ទៅ​ជា​ខុស​ប្លែក​។ សូម្បីតែផ្លែឈើ​ក៏​មិន​លើក​លែង​ដែរ។

 

តើ​អ្នក​នៅ​ចាំ​ពី Kumamon ទេ? សត្វពណ៌​ខ្មៅ​ដ៏​គួ​រអោយ​ស្រលាញ់នេះរបស់​ខេត្ត Kumamoto។

រូបភាព https://mag.japaaan.com/archives/89384

បន្តពី​ភាព​ជោគ​ជ័យ​របស់​ Kumamon ថ្មីៗ​នេះ តំ​បន់​នេះបាន​បន្ត​ធ្វើផ្លែ​ដែល​មានរូប​​ឆ្លាក់​មុខ​របស់​ Kumamon ពីលើ។ ដោយ​​ស្នាដៃ​សិល្បៈឆ្លាក់​នេះមិន​ធ្លាប់​ឃើញ​តាំងពី​មុ​ន​មក​ បង្កើត​ជា​រូប​ភាព​រស់​រវើកដូចជា​គ​ំនូរអញ្ចឹង។

របៀបធ្វើដូចខាង​ក្រោម៖

រូបភាព https://mag.japaaan.com/archives/89384

ពេលផ្លែ Cantaloupe នៅតូចនៅឡើយ សិល្បករ​នឹង​ឆ្លាក់​រូប Kumamon នៅ​លើ​ពុម្ព 3D។ ដូច្នេះហើយពេល​ផ្លែ Cantaloupe ធំស្នាម​ឆ្លាក់​នឹង​កាន់​តែ​ព្រិល​ទៅៗបង្កើត​ជា​រូប Kumamon នៅ​លើ​ផ្លែ Cantaloupe នេះ។ ដូចជាសត្វ​ Kumamon ធំ​ឡើង​ជាមួយ​ផ្លែ Cantaloupe អញ្ចឹង។

នេះ​ជា​ស្នាដៃ​ដ៏​ពិសេស

រូបភាព https://mag.japaaan.com/archives/89384

មើល​ទៅ​គួរ​អោយ​ស្រលាញ់​ណាស់!

ជាមួយ​នឹង​ស្នាដៃសិល្បៈបែបនេះ អ្នក​អាច​ឆ្លាក់​អក្សរជូនពរ​ពី​លើវាបាន។

រូបភាព https://mag.japaaan.com/archives/89384

រូបខាង​លើ​មាន​អក្សរ いつもありがとう (Itsumo arigatou)។ មើលទៅហាក់​ដូចជា​​ពិបាក​អាន។ ជាមួយ​នឹង​ផ្លែ Cantaloupe ដែល​គួរ​អោយ​ចាប់​អារម្មណ៍​យ៉ាង​នេះ ប្រសិន​បើ​ចង់​ញ៉ាំ​ក៏​ស្តាយ​បន្តិច​ដែរ។

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: