សិស្សជប៉ុនមានអបិយជំនឿជិះរថភ្លើងសំណាង ញ៉ាំ KitKat ដើម្បីប្រឡងជាប់
ខែមករា និងខែកុម្ភៈជាពេលវេលាដែលសិស្សជប៉ុនកំពុងតែស្ថិតនៅក្នុងការប្រឡងជាច្រើន។ សិស្សវិទ្យាល័យត្រៀមខ្លួនសម្រាប់ការប្រឡងឡើងថ្នាក់បរិញ្ញាប័ត្រ ចំណែកនិស្សិតត្រូវប្រឈមមុខនឹងការប្រឡងបញ្ចប់។
ក្នុងរដូវប្រឡងពេញទៅដោយសម្ពាធនេះ ប្រាកដជាប្អូនៗទាំងអស់ត្រូវប្រឹងប្រែង ហើយតានតឹង ហេតុនេះហើយរថភ្លើងរីករាយនេះត្រូវបានបង្កើតឡើង។
រូបភាព https://fanfunfukuoka.com/travel/146953/
ខាងមុខនៃរថភ្លើងមានអក្សរ 吉 (Cat) ក្នុងបំណងជូនពរអោយការប្រឡងមានសំណាងហើយជោគជ័យ ជាមួយនឹងលទ្ធផលដូចសេចក្តីប្រាថ្នារបស់ប្អូនៗ។ គម្រោងរថភ្លើងនេះសហការជាមួយក្រុមហ៊ុនផ្លូវដែក JR និងហាងផលិតស្ករគ្រាប់ដ៏ល្បី KitKat។
KitKat (キットカット) នៅក្នុងភាសាជប៉ុនត្រូវបញ្ចេញសម្លេងថា Kittokatto ស្រដៀងទៅនឹង “きっと勝つ” (Kittokatsu – ប្រាកដជាឈ្នះ)។ នេះក៏ជាការលេងពាក្យយ៉ាងពិសេស ធ្វើសម្រាប់យុទ្ធសាស្រ្ត Marketing កាន់តែពិសេស។ ទន្ទឹមនឹងនោះរថភ្លើងជិះពី Kitto Line ដើម្បីសមទៅនឹងការប្រើពាក្យនេះ។
គ្រាន់តែឡើងរថភ្លើងសំណាងហើយញ៉ាំ Kitkat អ្នកអាចនឹងឆ្លងផុតការប្រឡង ប្រាកដជាមានតែប្រជាជនជប៉ុនទើបមានវិធីសាស្រ្តកាត់បន្ថយ stress ចម្លែកយ៉ាងនេះ។ ទោះបីជាយ៉ាងណាក៏ប្រជាជនជប៉ុនក៏ជាជនជាតិដែលមានអបិយជំនឿ។
ប៉ុន្តែនៅលើរថភ្លើងសំណាងមិនត្រឹមតែមាន Kitkat ទេ ថែមទាំងមានមុខម្ហូបគួរអោយចាប់អារម្មណ៍ជាច្រើនកំពុងតែរង់ចាំអ្នកភ្លក់នៅលើរថភ្លើង។ ប្រភេទនីមួយៗសុទ្ធតែមានអត្តន័យផ្សេងគ្នា។
Doutor coffee
រូបភាព https://allabout.co.jp/gm/gc/472866/
មានការប្រើពាក្យមួយផ្សេងទៀត ពាក្យដែលមាននៅលើកែវមានអត្តន័យឆ្លងផុតការប្រឡងដោយជោគជ័យ
KitKat មានក្លិន “សំណាង”
រូបភាព https://allabout.co.jp/gm/gc/472866/
ញ៉ាំហើយភ្លាម មានអារម្មណ៍ស្រស់ស្រាយដោយសារតែមានទេវតាសំណាងឈរនៅជិត
Coconut Sable
រូបភាព https://allabout.co.jp/gm/gc/472866/
ធម្មតាហាងនេះមានឈ្មោះថា ココナッツサブレ (kokonatsu sebure) កម្មវិធីលើកទឹកចិត្តក្នុងការប្រឡងលើកនេះប្តូរផ្នែក ナッツ(natsu) ទៅជា 勝つ (katsu) មានន័យថាជ័យជំនះ។
Cheese almond
រូបភាព https://allabout.co.jp/gm/gc/472866/
ប្រើ Cheese ក្លាយទៅជា katsu បែបនេះដូចជាចម្លែកបន្តិច។
តើសិស្សជប៉ុនជឿរឿងអបិយជំនឿដល់ថ្នាក់ហ្នឹង? មិនត្រឹមតែសិស្សប៉ុណ្ណោះទេ នាយករដ្ឋមន្ត្រី Shinzo Abe ក៏ជាអ្នកអបិយជំនឿដែរ។ គេបានដឹងថា មុនពេលបោះឆ្នោតសំខាន់ គាត់តែងតែញ៉ាំការី katsu (ការីសាច់ជ្រូកចៀន) ដោយសារពាក្យ katsu (សាច់ជ្រូកចៀន) ស្រដៀងសម្លេង katsu (ជ័យជំនះ)។
តើអ្នកគិតថារថភ្លើងនេះត្រូវបានផលិតដើម្បីអោយមានសំណាងឬ? វាមិនងាយស្រួលបែបនេះទេ នេះគឺជាល្បិចពាណិជ្ជកម្មរបស់ហាងនំស្ករជប៉ុនក្នុងរឿងអបិយជំនឿរបស់ប្រជាជនតែប៉ុណ្ណោះ។
ប៉ុន្តែទោះបីជាយ៉ាងណានំស្ករពិសេសទាំងនេះក៏សក្តិសមសម្រាប់ធ្វើជាកាដូអនុស្សាវរីយ៍ដែរ។
អត្ថបទ៖ Kengo Abe