Samurai ជប៉ុន ប្រើទូរស័ព្ទបង្រៀនមនុស្សឱ្យយល់ដឹងពីសុវត្ថិភាព
ទូរស័ព្ទឆ្លាតវៃ គឺជាផ្នែកមួយនៃការច្នៃប្រឌិតដ៏អស្ចារ្យដែលមនុស្សបានបង្កើតចេញ វានាំមកនូវភាពងាយស្រួលជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះវាក៏នាំមកនូវស្ថានភាពខ្លះមិនមានសុវត្ថិភាពផងដែរ។
រូបភាព youtube.com
ដើរបណ្តើរប្រើទូរស័ព្ទបណ្តើរអាចធ្វើអោយខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនជួបគ្រោះថ្នាក់។ អាចប្រៀបធៀបសកម្មភាពបែបនេះដូចជាការចេញទៅក្រៅយកដាវតាមខ្លួនអញ្ចឹង។ នេះជាមូលហេតុដែលជប៉ុនប្រើ Samurai ដើម្បីបង្រៀនពួកយើងអំពីការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃដោយសុវត្ថិភាព។
រូបភាព youtube.com
វីដេអូមានចំណងជើង “ទូរស័ព្ទឆ្លាតវៃ” Sankin-kotai។ Sankin-kotai រៀបរាប់អោយដឹងពីការពិតក្នុងសម័យ Edo ក្នុងនោះ Daimyo (មេសក្តិភូមិ) រំលងមួយឆ្នាំត្រូវរក្សាទុករដ្ឋធានី Edo មួយឆ្នាំ។ ក្រៅពីនេះសាច់ញាតិរបស់មេសក្តិភូមិត្រូវស្នាក់នៅ Edo ពេល Daimyo ត្រលប់មកវិញ។
វីដេអូមានអក្សរផ្នែកខាងក្រោមជាភាសាអង់គ្លេស និងប្រើទិន្នន័យពីបន្ទប់ពិសោធន៍ទិន្នន័យទីផ្សារទូរស័ព្ទបានចងក្រង បកស្រាយនូវគ្រោះថ្នាក់នៃការដើរថ្មើរជើង និងប្រើប្រាស់ទូរស័ព្ទឆ្លាតវៃក្នុងពេលតែមួយ។
Samurai និងប្រជាជននៅក្នុងស្រុកសម័យ Edo បានបង្កើតជាវីដេអូមួយកំប្លែង ដោយមានការព្រមានសម្រាប់មនុស្សនៅពេលបច្ចុប្បន្នដឹងពីភាពគ្រោះថ្នាក់នៃការប្រើទូរស័ព្ទខុសរបៀប។
ខាងក្រោមនេះគឺជាស្ថិតិមួយចំនួនគួរអោយភ្ញាក់ផ្អើលមានក្នុងវីដេអូ។
រូបភាព youtube.com
១៨% ចំនួនមនុស្សបានជំពប់ជើងដួលក្នុងពេលដើរបណ្តើរ ហើយប្រើទូរស័ព្ទបណ្តើរ
៣,៦% ចំនួនមនុស្សបានដួលក្នុងពេលដើរបណ្តើរ ហើយផ្ញើសារបណ្តើរ
៦៦% មនុស្សដើរបុកមនុស្សផ្សេងពេល ប្រើទូរស័ព្ទឆ្លាតវៃ
ហេតុនេះសូមអ្នកកុំដើរថ្មើរជើងបណ្តើរ ហើយប្រើទូរស័ព្ទបណ្តើរ ប្រសិនបើពុំដូចនោះទេ អ្នកនឹងជួបរឿងដូចបុរសម្នាក់នេះ។
ជាការពិតណាស់ការមើលវីដេអូផ្សព្វផ្សាយបែបនេះគួរអោយចាប់អារម្មណ៍ជាជាងវីដេអូផ្សេង។ ហេតុនេះហើយ សូមធ្វើជាអ្នកចូលរួមចរាចរណ៍ដែលសុវត្ថិភាព និងមានទំនួលខុសត្រូវណាអ្នកទាំងអស់គ្នា។
ប្រភព https://grapee.jp/en/48806
អត្ថបទ៖ Neko