បើអ្នកវង្វេងពេលទៅដល់ប្រទេសជប៉ុនអ្នកអាចសួរទៅប៉ូលីសបាន
នៅពេលអ្នកទៅដល់ប្រទេសជប៉ុន អ្នកនឹងជួបបញ្ហានៅពេលធ្វើដំណើរដោយការវង្វេង។ ប៉ុន្ដែអ្នកគួរតែដើរស្វែងរកប៉ូលីសដើម្បីសួររកផ្លូវទៅវិញ ឬកន្លែងណាមួយ។
អ្នកអាចស្វែងរកការិយាល័យប៉ូលីសជប៉ុននៅក្នុងសហគមន៍គ្រប់កន្លែងបាន ហើយពួកយើងនឹងឃើញប៉ូលីសស្លៀកសំលៀកបំពាក់ប្លែកៗដែលមានភាពស្រស់ស្អាតគួរអោយទាក់ទាញ។
ជាទូទៅប៉ូលីសជប៉ុនពិតជារីករាយណាស់ ក្នុងការផ្តល់ពត៌មានពីទិសដៅទៅដល់អ្នក។ ប៉ុន្ដែនៅប្រទេសជប៉ុនចំពោះអ្នកដើររកអាសយដ្ឋានណាមួយគឺពិបាកនឹងរកបន្ដិច (ជាទូទៅផ្លូវនៅជប៉ុនគ្មានឈ្មោះច្រើនទេ) ។ ប្រជាជនជប៉ុន និងអ្នករស់នៅទីនោះតែងតែជួបប្រទះការភ្លេចភ្លាំងវង្វេងផ្លូវ ឬបាត់របស់របរផ្សេង ហើយនេះជារឿងធម្មតាដែលអ្នកគួរតែស្នើសុំឱ្យប៉ូលីសជួយរករបស់ខ្លួន ឬប្រាប់ពីអ្វីដែលអ្នកបានវង្វេង។
នៅទីស្នាក់ការប៉ូលីស មានអ្នកកាន់ផែនទីម្នាក់សំរាប់បញ្ជាក់ប្រាប់ និងថតចម្លងផែនទីនេះអោយអ្នកជាជំនួយបន្ថែម។ ប៉ូលីសជប៉ុន គឺមិនសូវចេះនិយាយភាសាអង់គ្លេសល្អឥតខ្ចោះនោះទេ។ អ្នកគួរតែនិយាយយឺតៗ ឬធ្វើជាកាយវិការបង្ហាញ តែបើអ្នកមានរូបថតអ្នកគួរតែបង្ហាញអោយពួកគាត់បានឃើញក្នុងការទំនាក់ទំនង ។
ក្នុងនោះដែរ អ្នកមិនគួរថតរូបប៉ូលីសទេ ឬក៏សុំគាត់ថតជាមួយឡើយ។ បញ្ហានេះត្រូវបានគេដឹងថា ការថតរូបរបស់ពួកគេ គឺជាទង្វើរខុសច្បាប់ (វាមិនច្បាស់ថាតើច្បាប់នេះអាចជាអ្វីនោះទេ) ។
អត្ថបទ៖ japan-talk
ប្រែសម្រួល៖ Puthea