ត្រូវស្គាល់របៀបការពារខ្លួនអំពីសត្វក្ដាន់ បើមានដំណើរកំសាន្ដទៅតំបន់ណារ៉ាក

សត្វក្តាន់នៃតំបន់ណារ៉ា គឺជាសត្វរស់នៅក្នុងព្រៃដែលបើកអោយភ្ញៀវទេសចរមកមើលកំសាន្ដ។ សត្វក្ដាន់នេះបានរស់នៅសម្របជាមួយនឹងមនុស្សដោយធ្វើអោយមានភាពចាប់អារម្មណ៍ជាខ្លាំង។

ប៉ុន្ដែយើងគួរតែមានការការពារខ្លួននៅពេលដែលយើងនៅជិតវា ដោយសារតែពួកវាមានភាពវៃឆ្លាតដែលអាចបង្កជាភាពគ្រោះថ្នាក់ទៅដល់មនុស្សដែលមានភាពទន់ខ្សោយ(មនុស្សចាស់) និងក្មេងតូចៗ។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/nara-deer-attack-723.jpg

យើងនឹងឃើញផ្លាក់សញ្ញានេះបញ្ជាក់អំពីភាពគ្រោះថ្នាក់ តែមើលទៅដូចជាលក្ខណកំប្លែង។ ចំពោះអក្សពណ៌ក្រហមគឺតំណាងអោយភាព”គ្រោះថ្នាក់” ។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/danger-723.jpg

តែយ៉ាងណាក៏ដោយសត្វក្តាន់ទាំងនេះ វាមិនបង្ករភាពគ្រោះថ្នាក់ខ្លាំងណាស់ណានោះទេ។ រឿងដែលគ្រោះថ្នាក់បំផុត គឺពេលដែលយើងទៅជិតកូនរបស់វា វានឹងបង្ករគ្រោះថ្នាក់ខ្លាំងមកលើយើង ដើម្បីការពារកូនរបស់វា។

សត្វក្តាន់ត្រូវបានចាត់ទុកថាជាអ្នកការពារទីក្រុងណារ៉ាយ៉ាងរាំងមាំ ។ ពួកវាសម្របខ្លួនជាមួយនឹងមនុស្សបានយ៉ាងល្អ ។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/cute-nara-deer-723.jpg

 

អត្ថបទ៖ Japan-Talk

មើលបន្ថែម: