ផលិតផលថ្មីរបស់ Yamaha សម្រាប់អ្នកគាំទ្រ Yamaha Niken
ក្រុមហ៊ុនផលិតរបស់ជប៉ុនចង់ជំរុញអោយប្រជាជនយល់ពីរបៀបចាក់ម៉ូតូកង់បី Niken តូចរបស់ពួកគេដោយសរសៃអំបោះ នៃសិល្បៈចាក់អំបោះ amigurumi របស់ជប៉ុន។
យើងបានស្គាល់ពីសិល្បៈ និងវត្ថុដែលធ្វើដោយដៃរបស់ Yamaha អាចរៀបរាប់ដូចជាម៉ូតូ YZF-R1 ធ្វើពីក្រដាស។ ហេតុនេះ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលពេលឃើញ Yamaha ស្វែងយល់ពីវត្ថុដែលធ្វើដោយដៃផ្សេងៗទៀតដើម្បីបង្កើតជាម៉ូដែលពិសេស។
ថ្មីៗនេះ Yamaha ប្រើសិល្បៈចាក់អំបោះ amigurumi ដើម្បី “ផលិត” ម៉ូតូកង់បី Niken ខ្នាតតូច។ Amigurumi គឺជាទម្រង់ចាក់អំបោះរបស់ជប៉ុន ដោយប្រើសរសៃអំបោះ ជាមួយនឹងសំឡីទន់ល្មើយ។ ផ្នែកនីមួយៗត្រូវបានចាក់ដោយអំបោះ ដាក់សំឡី ខ្សែ ឫស្សីដើម្បីធ្វើជារូបរាងម៉ូតូ។ Yamaha ផ្តល់ការណែនាំពេញលេញនៅលើគេហទំព័ររបស់ខ្លួន ជាមួយនឹងការណែនាំ និងវីដេអូអំពីវិធីចាក់នៃផ្នែកនីមួយៗផ្សេងគ្នាហើយផ្គុំចូលគ្នា។
Yamaha ប្រើសិល្បៈចាក់អំបោះ amigurumi
នេះពិតជាដំណឹងល្អប្រសិនបើអ្នកមិនមានឳកាសទិញ Yamaha Niken កង់បី។ Yamaha បានផ្តល់គម្រោងដើម្បីបង្កើតជាម៉ូតូផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកស្ទាត់ជាមួយនឹងឧបករណ៍ចាក់អំបោះ។ អ្វីដែលនៅសល់នោះគឺអ្នកមានភាពអត់ធ្មត់ និងជំនាញដើម្បី “ធ្វើ” ចេញជារូបរាង Niken តូចនេះឬទេ?
នេះពិតជាដំណឹងល្អប្រសិនបើអ្នកមិនអាចទិញ Yamaha Niken កង់បី។
យោងតាម danviet.vn
Neko