ហេតុអ្វីបានជាជនជាតិជប៉ុនស្រឡាញ់ឆ្នេរសមុទ្រ?
ប្រជាជនជប៉ុនភាគច្រើនអាចហែលទឹកបា នដោយសាលាវិទ្យាល័យជាច្រើនមានអាងហែលទឹកផ្ទាល់ខ្លួន។ ភាគរយនៃក្មេងៗជនជាតិជប៉ុនដែលបានចូលរៀនហែលទឹក នឹងទទួលបានការបញ្ជាក់អំពីសាលាហែលទឹកក្នុងចម្ងាយ 50ម៉ែត្រ 200ម៉ែត្រ ឬ1គីឡូម៉ែត្រ…
ប្រជាជនទាំងអស់តែងតែសប្បាយរីករាយនៅពេលដែលមានការកំសាន្ដនៅឆ្នេរសមុទ្រម្ដងៗ។ ដោយមានការរៀបចំដូចជា:
រូបភាព: https://orange.japan-talk.com/images/jt/thumbnails/float-vending-1045.jpg
អ្នកការពារជីវិត
ឆ្នេរដ៏ពេញនិយមបំផុតនៅជិតទីក្រុងតូក្យូតែងតែមានក្រុមអ្នកសង្គ្រោះជីវិតមកការពារនាពេលរដូវក្តៅ។(ខែកក្កដាបន្ទាប់ពីរដូវវស្សារហូតដល់ចុងខែសីហា) ដែលនេះគឺជារដូវកាលវិស្សមកាល ។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/japanese-lifeguards-1045.jpg
អ្នកជិះក្ដារស្គីលើទឹក
ប្រជាជនជប៉ុនរហូតដល់ ១ លាននាក់អាចជិះលេងក្ដារស្គីលើទឹកដោយពួកគាត់ព្យាយាមហាត់រៀនជិះក្នុងរដូវក្ដៅមកដល់ ព្រោះវាមានលលកតូចៗដែលមិនប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ រីឯឆ្នេសមុទ្រនៅទីនោះចាប់ផ្ដើមលេងបាននៅពេលព្រឹកព្រលឹមហើយបិទសំរាក់វិញនៅម៉ោង ៥ ល្ងាច។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/too-many-1045.jpg
គ្រួសារឬមិត្ដភក្ដិ
ឆ្នេរសមុទ្រជាច្រើន គឺជាកន្លែងដែលឆក់យកអារម្មណ៍អំពីក្រុមគ្រួសារ ឬយុវជនដែលមានគោលបំណងរៀបចំដំណើរកំសាន្ដនាពេលរដូវក្ដៅ។ ជារៀងរាល់ពេលមកលេងសមុទ្រម្ដងៗយុវវ័យ និងអ្នកមានគ្រួសារពួកគេតែងតែត្រៀមនៅឧបករណ៍បរិក្ខាដូចជា: តង់បោះសំរាកលើឆ្នេរ តុកៅអី ប្រដាប់ប្រដាប់ក្មេងៗ បាល់ ពោង និងរបស់លេងជាច្រើនទៀត…។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/shirahama-1045.jpg
ពិធីជប់លៀង និងការដុតកាំជ្រួចនាពេលរដូវក្ដៅ
ឆ្នេរសមុទ្រនៅទីនោះអាចធ្វើពិធីជប់លៀងបានជាពិសេសយុវជនភាគច្រើននៅរដូវក្តៅ។ ដោយមានការលក់បន្ថែមនៅស្រាបៀ អាហារដ្ឋាន ហាងកាហ្វេជាដើម។រហូតដល់ពេលរាត្រីយើងអាចឃើញនៅការដុតកាំជ្រួចដល់ប្លែកអារម្មណ៍។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/peak-season-1045.jpg
ប្រែសម្រួល៖ Puthea
ប្រភព៖ Japan-Talk