កុំភ្ញាក់ផ្អើលពេលដែលត្រូវផ្លាកចរាចរណ៍នៅ Kumamoto បញ្ឈឺ
គេតែងតែប្រទះឃើញផ្លាកអក្សរពេលដែលធ្វើដំណើរនៅជប៉ុន។ ផ្លាកទាំងនេះមានភារៈកិច្ចបកស្រាយស្ថានភាពចរាចរណ៍ដោយសារគ្រោះថ្នាក់ ការដ្ឋាន ឬក៏ប្រកាសពេលទៅដល់ផ្លូវបត់។
មិនដឹងថានៅប្រទេសកម្ពុជាមានផ្លាកប្រភេទនេះដែរឬទេ?
ជាការពិតណាស់ ការដាក់ផ្លាកពាសពេញផ្លូវមិនមានន័យថាបានប្រជាជនចាប់អារម្មណ៍ទេ។ នៅជប៉ុនមានមនុស្សជាច្រើនមិនមើលផ្លាកសញ្ញាជាអក្សរ ដែលធ្វើអោយមានការកកស្ទះកាន់តែច្រើនឡើងឬក៏គ្រោះថ្នាក់កើតមាន។
ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា ប៉ូលីសចរាចរណ៍ខេត្ត Kumamoto មានគំនិតមួយដែលគួរអោយភ្ញាក់ផ្អើល។
មិនប្រើផ្លាកចរាចរណ៍ប្រកាស តែគេបង្កើតជាផ្លាកអក្សរ ដែលអត្ថន័យអក្សរទាំងនោះ ហាក់បីដូចជាការបញ្ឈឺអីចឹង។
រូបភាព http://blog.esuteru.com/archives/9237637.html
“បើកបរ ចូរកុំធ្វើដូចជាគ្មានអារម្មណ៍ក្នុងខ្លួនបែបនេះ”។
… ចាអូនសុំទោសណា!
រូបភាព http://blog.esuteru.com/archives/9237637.html
“ណែ ហេតុអ្វីសញ្ញាយឺតម្ល៉េះ?”
… នេះប្រាកដជាមកពីភ្លើងបត់ឆ្វេង និងភ្លើងបត់ស្តាំងាកចេញពីគ្នាហើយ …
អានផ្លាកទាំងនេះហើយ អាចមានករណីពីរកើតឡើង។ សម្រាប់មនុស្សស្លូត គឺនឹងមានអារម្មណ៍ថា “ខ្មាស” ពេលដែលល្មើសច្បាប់ចរាចរណ៍ ចំណែកអ្នកដែលមានចរិកកាចបន្តិច គឺអាចនឹងខឹងភ្លាម។
ប៉ុន្តែក្នុងស្ថានភាពទាំងពីរ ផ្លាកអក្សរបញ្ឈឺសុទ្ធតែជោគជ័យក្នុងការធ្វើអោយទាក់ទាញជាមួយអ្នកចូលរួមធ្វើចរាចរណ៍។ ដោយហេតុនេះអ្នកដែលធ្វើដំណើរមើលការណែនាំចរាចរណ៍ច្បាស់ និងគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់។ មើលទៅគំនិតនេះដូចជាល្អ។
មិនដឹងថាគំនិតប្រភេទនេះ អាចជោគជ័យឬទេ បើយកមកអនុវត្តក្នុងប្រទេសដែលមានប្រជាជនតែងតែគេចច្បាប់?
Kengo Abe