​គោលនយោបាយរបស់ជប៉ុន បង់ពន្ធហើយទទួលបាន​អំ​ណោយ​មកវិញ?

ដើម្បីជម្រុញអោយ​បានហ្មត់ចត់លើបញ្ហានៃការយកពន្ធ ជប៉ុន​បាន​សម្រេចចិត្ត​ដាក់​ចេញ​នូវ​គោលនយោ​បាយ​ Furusato nouzei។ គោល​ការណ៍​នេះចាត់​ទុក​ការ​រួម​ចំ​ណែក​ទាំង​អស់ដល់​រដ្ឋាភិបាលក្នុងតំបន់​​ជាពន្ធ។

ដោយសារវាគឺជាការចូលរួមចំណែក ដូច្នេះនៅពេលទទួលប្រាក់ពន្ធ រដ្ឋាភិបាលក្នុងតំបន់នឹងផ្ញើដល់​អ្នក​បង់​ពន្ធវិញនូវអំ​ណោយ​មួយ​សម្រាប់​អរគុណ ជាទូទៅវាគឺជាផលិត​ផល​តាម​តំបន់។ ផ្អែក​លើ​គោល​នយោ​បាយ​នេះ អ្នក​ដែល​បង់​ពន្ធ​ក៏​មាន​អារម្ម​ណ៍​ថា​រីករាយ (ពី​ព្រោះ​មិន​យល់​ថា​បង្ខំបែរជា​មាន​អំណោយ​) ហើយ​រដ្ឋាភិបាលក៏បានជួយ​ផ្សព្វផ្សាយ​ទូលំ​ទូ​លាយពី​ផលិត​ផល​​តំបន់ដល់​ប្រជាជន។

រូបភាព https://www.furusato-tax.jp/product/detail/46203/316653?rank_all

ឧទាហរណ៍៖ មនុស្ស​ម្នាក់​នៅ Kagosshima បង់​ពន្ធ 2០,០០០យេន នឹងត្រូវ​បាន​រដ្ឋាភិបាលក្នុងតំបន់អោយ​អំ​ណោយ​ជា សាច់​គោ 3ថង់ដែលមានកម្រិត​ខ្ពស់ក្នុងមួយ​ថង់ 230 ក្រាម។

រូបភាព https://www.furusato-tax.jp/product/detail/46203/316653?rank_all

ឬ​បង់​ពន្ធ 10,000យេនទទួលបាន​អយ​ស្ទ័រមួយ​ថង់ធំទម្ងន់ 2.8 គីឡូក្រាម ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តម្លៃ​នៃ​អំ​ណោយ​នៅ​បន្ត​កើន​ឡើង…

រូបភាព https://www.furusato-tax.jp/product/detail/46203/316653?rank_all

បង់ពន្ធ 70,000 យេនទទួលបាន​សន្លឹក Voucher នៅ​សណ្ឋាគារកម្រិត​ខ្ពស់មួយ។

ធម្ម​តា​ ប្រសិនបើអ្នកទិញផលិតផលខាង​លើ​ដោយខ្លួនឯងនឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​ ហេតុ​នេះ​ប្រជាជន​តែង​តែ​គិតគូរ​។ ប៉ុន្តែដោយ​សារ​គោលនយោបាយ​បង់​ពន្ធទទួលបាន​អំណោយ​នេះ តាម​ទ្រឹស្តីប្រជាជននៅតែចំណាយ​លុយ​ដើម្បី​ទិញ តែពួកគេនឹងស្ម័គ្រចិត្ត ហើយ​មាន​អារម្ម​ណ៍​ថា​រីក​រាយ​ជាង។ តាម​រយៈសកម្ម​ភាព​បង់​ពន្ធ ពួក​គេ​យល់​ថា​ នោះមិនមែនគ្រាន់តែជាកាតព្វកិច្ចប៉ុណ្ណោះទេ តែជះឥទ្ធិ​ពលផ្ទាល់ដល់​ផល​ប្រយោជន៍​ទៀត។

​ត្រឹម​នេះ​ប្រហែល​ល្អ​ហើយ…ប៉ុន្តែដោយ​សារ​គោល​ការណ៍នេះមាន​រឿង​គួរ​អោយ​ចាប់​អារម្ម​ណ៍​ជាច្រើន​កើត​ឡើង។

រូបភាព http://blog.livedoor.jp/dqnplus/archives/1985150.html

នៅ​ទី​ក្រុង​ Yukuhashi, Fukuoka ប្រសិនអ្នក​បង់​ពន្ធ អ្នក​នឹង​ទទួ​ល​បាន​ iPad។ ​ប្រាកដ​ណាស់ពន្ធ​ត្រូវ​បង់​ក៏​ខ្ពស់​ជាងប្រៀប​ជាមួយ​លុយ​ដែល​ចំ​ណាយ​ដើម្បី​ទិញ​ iPad នៅ​ហាង​។ ប៉ុន្តែ​ដោយ​វិធី​នេះ អ្នក​មិន​ត្រឹម​តែ​មាន​​ឈ្មោះ (រួម​ចំណែក​សម្រាប់​ប្រទេសជាតិ​) ហើយ​បាន Ipad យក​ទៅ​ផ្ទះ។

មិន​ត្រឹម​តែ​មាន​ iPad តែ​ផលិត​ផល​របស់​ Apple ពី Apple Watch ដល់ Apple TV ក៏​ត្រូវ​ប្រជាជន​យក ដោយ​វិធី​បង់​ពន្ធ។

ប៉ុន្តែ​ជាការ​ពិត​ណាស់​ត្រូវ​មាន​លក្ខខណ្ឌ។ អំ​ណោយ​ត្រូវ​បំ​ពេញ​តាម​តម្រូវ​ការ​ពីរ៖

  • មាន​តម្លៃ​ទាប​ជាង​ ⅓ ធៀប​នឹង​ចំនួន​ពន្ធ
  • ត្រូវ​តែ​ជាផលិត​ផល​តាមតំ​បន់

ដល់​ចំណុចនេះ​ប្រហែល​មាន​អ្នក​ឆ្ងល់ “ប៉ុន្តែ iPad មិន​មែន​ផលិត​ផល​របស់​ Fukuoka”។ ប្រហែលនេះជាកំហុសក្នុងការចេញគោលនយោបាយនៃមូលដ្ឋាននេះ?

យ៉ាង​ណា​ក៏​ដោយ​… គំនិត​ដំ​បូង​ក៏​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់មែន​ទេ។ ហេតុ​នេះការ​ជូន​អំ​ណោយ​តាម​តំ​បន់​ធ្វើ​អោយ​​ការ​បង់​ពន្ធក៏​រីករាយ​ផង​​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: