ផ្ទាំងគំនូរស្អាតៗ កាលពីរដូវស្លឹកឈើជ្រុះ
ផ្ទាំងគំនូរដែលស្អាតត្រូវការពណ៌ ជាការពិតណាស់ការផាត់ពណ៌តម្រូវអោយចេះជ្រើសរើសពណ៌ដែលសក្តិសម។ ហើយមិនមែននរណាក៏អាចធ្វើរឿងនេះបានទេ ដូចជាការស្លៀកពាក់ខោអាវម៉ាកថ្លៃប៉ុន្តែប្រសិនមិនដឹងពីការតុបតែង ក៏ធ្វើឲ្យសម្លៀកបំពាក់នោះមើលទៅមិនទំនងដែរ។
ចុះវិធីដែលល្អបំផុតសម្រាប់ផ្ទាំងគំនូរមួយមើលទៅស្អាតធម្មជាតិជាអ្វី?
ចម្លើយពិតជាងាយស្រួលអ្នកគ្រាន់តែទុកអោយរដូវស្លឹកឈើជ្រុះផាត់ពណ៌អោយអ្នក។
នេះក៏ជាវិធីដែលវិចិត្រករ Kotetsu ប្រើជាមួយផ្ទាំងគំនូរ Kimono របស់ខ្លួន។ ស្នាដៃសិល្បៈដែលស្អាតមានរួមផ្សំរវាងរូបភាព រូបថត និងសិល្បៈ Kirie របស់ជប៉ុន។
រូបភាព /kotetsu_of
អ្នកអាចមិនទាន់ដឹង សម្លៀកបំពាក់ Kimono ភាគច្រើនប្រើលំនាំទៅតាមរដូវ ហេតុនេះនៅរដូវស្លឹកឈើជ្រុះទើបវិចិត្រករបានប្រើវាក្នុងស្នាដៃរបស់ខ្លួន។ មិនត្រឹមតែរក្សាសម្រាប់ខ្លួន គាត់បានថតរូប និងចែករំលេកស្នាដៃលើគេហទំព័រផ្ទាល់ខ្លួន។
កន្លែង Kotetsu បានថតនារី Kimono គឺនៅឧទ្យាន Showa នៅ Tokyo។
រូបភាព /kotetsu_of
ជំនួសអោយការប្រើប៊ិចឬខ្មៅដៃលើសម្លៀកបំពាក់រូបភាព វិចិត្រករ Kotetsu បំបាត់កន្លែងពណ៌សលើក្រណាត់ ហើយដាក់ពណ៌នៃរដូវស្លឹកឈើជ្រុះរបស់ជប៉ុន។
នេះមិនមែនជារូបភាពបង្ហាញធម្មតាប៉ុន្តែជាឧទាហរណ៍យ៉ាងច្នៃប្រឌិតរបស់ Kirie (“រូបភាពដែលកាត់”)។ សិល្បៈករ Kirie តែងប្រើក្រដាសដែលមានពណ៌ហើយកាត់ចោលពណ៌ដែលគេមិនចង់ផាត់សម្រាប់រូបភាព។
រូបភាព /kotetsu_of
ប៉ុន្តែស្នាដៃសិល្បៈរបស់ Kotetsu ចាប់ផ្តើមដោយផ្ទាំងក្រដាសស ហើយផាត់ពណ៌បន្តិចនៅសក់ ពណ៌ស្បែក Kimono ខាងក្នុង ស្បែកជើង…
រូបភាព /kotetsu_of
ដោយការកាត់ចោលនៃសម្លៀកបំពាក់របស់តួអង្គ គាត់អាចប្រើពណ៌ធម្មជាតិដើម្បីបង្កើតជាលក្ខណៈពិសេស និងមានភាពទាក់ទាញ។
មិនត្រឹមតែ Kimono គាត់បានសម្រេចនូវស្នាដៃជាច្រើន និងរចនាបថថ្មីលាយផ្សំតាមបែបបរទេសនៅកន្លែងខុសគ្នា។
十一月色 pic.twitter.com/SYDPZADBE0
— 古鉄@ゆるめの制作期間 (@kotetsu_of) November 23, 2018
#私を布教して
旅の記録ばかりですが pic.twitter.com/HPHEzZVdyw— 古鉄@ゆるめの制作期間 (@kotetsu_of) November 13, 2018
you are my pic.twitter.com/rDI6sypUij
— 古鉄@ゆるめの制作期間 (@kotetsu_of) November 14, 2018
រូបភាព /kotetsu_of
ប្រហែលមកដល់រដូវរងាគាត់នឹងមាននូវស្នាដៃថ្មីដោយសារទេសភាពស្អាតរបស់ប្រទេសជប៉ុន។
ទេសភាពស្អាតស្រាប់ទៅហើយថែមទាំងរួមផ្សំជាមួយរូបភាពកាន់តែស្អាតជាងនេះ។
Neko