ប្រៀបធៀបរវាងបុគ្គលិកការិយាល័យជប៉ុន និងបុគ្គលិកការិយាល័យអាមេរិក ពួកគេមានទម្លាប់បែបណា?
អ្នកធ្លាប់ឃើញជនជាតិជប៉ុននិយាយទូរស័ព្ទដែរទេ? ទោះបីទូរស័ព្ទគឺជាឧបករណ៍បញ្ចូនពត៌មានដោយសម្លេង ប៉ុន្តែប្រសិនបើអ្នកសង្កេតមើលសកម្មភាពរបស់ជនជាតិជប៉ុនពេលស្តាប់ទូរស័ព្ទ អ្នកនឹងឃើញមានការចាប់អារម្មណ៍។
ខាងក្រោមនេះគឺជា Clip ការស្តាប់ទូរស័ព្ទរបស់ជនជាតិជប៉ុន។ ទោះបីអ្នកសម្តែងជាជនជាតិអាមេរិកប៉ុន្តែខ្ញុំយល់ថាក៏ហាក់ដូចជាត្រូវ។
ជនជាតិជប៉ុនពេលស្តាប់ឮសម្លេងទូរស័ព្ទនឹងលើកភ្លាម។ ជាច្បាប់មួយនៅក្នុងក្រុមហ៊ុនជប៉ុននោះគឺអ្នកមិនអាចអោយសម្លេងទូរស័ព្ទរោលច្រើនជាង ៣ដង។
ចំនុចដែលចម្លែកបំផុតគឺទោះបីជាមិនមើលឃើញគ្នា ជនជាតិជប៉ុននៅតែអោនក្បាលចំពាោះភាគី។ ពេលដែលសាកសួរជនជាតិជប៉ុនជាច្រើន ពួកគេមិនបានធ្វើដូច្នេះទេ។ តាមការពិតជនជាតិជប៉ុនក៏មានអារម្មណ៍ថាចម្លែក ប្រសិនបើចេះតែអោនក្បាលគោរពពេលដែលនិយាយទូរស័ព្ទមិនអាចមើលឃើញភាគីម្ខាងទៀត។ ប៉ុន្តែនេះគឺជាការធ្វើដោយមិនដឹងខ្លួនរបស់រាងកាយ។ សរុបមក ការគួរសម និងសុជីវធម៌មាននៅក្នុងគំនិតរបស់ជនជាតិជប៉ុន រហូតដល់ក្លាយទៅជាទម្លាប់។
ក្រៅពីនេះ មិនអាចបិទទូរស័ព្ទមុនភាគីម្ខាងទៀត។ ប្រសិនបើត្រូវបិទគេដាក់ចុះយ៉ាងស្រាលដើម្បីអោយសម្លេងបិទមិនប៉ះពាល់ភាគីខាងនោះ។ ប្រសិនបើអ្នកច្រលំដៃដាក់ទូរស័ព្ទរាងធ្ងន់ អ្នកនឹងធ្វើអោយមានការយល់ច្រឡំថាខ្លួនកំពុងខឹង។
ឥឡូវនេះសូមមើលវីដេអូទី ២
នៅក្នុងគំនិតរបស់ជនជាតិជប៉ុន អតិថិជនមានអាទិភាពណាស់។ ប្រសិនបើអតិថិជនជួបនូវបញ្ហាអ្វី ទោះបីជាមិនមែនជាអ្នកទទួលខុសត្រូវ ជនជាតិជប៉ុនទំនាក់ទំនងភ្លាមជាមួយនឹងអ្នកទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហា។ មិនមែនអោយតែជនជាតិជប៉ុនសុទ្ធបែបនេះ ដើម្បីជំរុញល្បឿនក្នុងការដោះស្រាយបញ្ហា ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការទម្លាក់សម្ពោធលើអ្នកផ្សេងក្នុងក្រុមហ៊ុន។
ប្រសិនបើអ្នកសង្កេតអោយបានច្បាស់ ក្នុង Clip ខាងលើ សម្ភារនៅលើតុក៏បង្ហាញភាពខុសគ្នារវាងជនជាតិជប៉ុន និងជនជាតិអាមេរិក។ លើតុជនជាតិជប៉ុននឹងមិនដាក់នូវសម្ភារដែលមិនទាក់ទងការងារ។ ប្រសិនបើមានគ្រាន់តែជាវត្ថុដែលតូច និងមិនធ្វើអោយចង្អៀត។
មិនដឹងថាអ្នកមានទម្លាប់ដូចខាងណាម្នាក់ដែរទេ?
ប្រសិនបើអ្នកយល់ស្របជាមួយជនជាតិជប៉ុន ហើយកំពុងបណ្តុះនូវទម្លាប់ខាងលើ អ្នកពិតជាសមជាមួយវប្បធម៌ជប៉ុន។
Kengo Abe