Origata-សិល្បៈនៃការខ្ចប់កាដូ“សាមញ្ញ”តែមួយគត់នៃប្រទេសជប៉ុន
Origata (折形) គឺជាសិល្បៈខ្ចប់កាដូមួយប្រភេទរបស់ប្រទេសជប៉ុន និយាយយ៉ាងសាមញ្ញនោះគឺជាសិល្បៈខ្ចប់កាដូនៃក្រដាសបែបជប៉ុន (Washi) ដោយដៃ មិនប្រើកន្ត្រៃ ស្កុត និងកាវបិត។
រូបភាព uponafold
នៅក្នុងសតវត្សទី ១៥ សម័យ Muromachi, Origata គ្រាន់តែពេញនិយមនៅក្នុងឋានខ្ពស់ ដូចជាគ្រួសារ Samurai។ រូបរាងខ្ចប់ពីខាងក្រៅនឹងឆ្លុះបង្ហាញរូបរាងកាដូខាងក្នុង ធ្វើយ៉ាងណាអោយគ្រាន់តែក្រឡេកមើលម្តង អ្នកអាចដឹងខាងក្នុងកាដូផ្ទុកអ្វី។ អ្នកដែលជូនកាដូនឹងជូនដោយផ្ទាល់ដៃ នូវកាដូអោយអ្នកទទួលដើម្បីបង្ហាញការគោរពក្នុងគោលបំណងធ្វើអោយមានភាពស្និទ្ធស្នាលថែមនូវទំនាក់ទំនងទាំងសងខាង។ កាដូត្រូវបានដាក់យ៉ាងត្រឹមត្រូវកណ្តាលក្រដាស បន្ទាប់មកត្រូវបានខ្ចប់យ៉ាងសមរម្យដោយមិនបាច់រំកិលឬបង្ហាញកាដូឡើង។
អត្តន័យនៃ Origata
រូបភាព Shinwazen
Origata ត្រូវបានបង្កើតពីសិល្បៈខ្ចប់ក្រដាសដោយចងខ្សែបែបជប៉ុនហៅថា mizuhiki ចងដោយខ្សែក្រហមពីរ និងពណ៌ស តំណាងអោយពិភពនៃអ្នកស្លាប់ និងអ្នកនៅរស់។ ពេលដែលខ្សែទាំងពីរនេះត្រូវបានចងភ្ជាប់ជាមួយគ្នាមានន័យថាអ្វីដែលថ្មីជិតបានបង្កើតឡើង។ ដូច្នេះការចងបែបនេះមិនត្រឹមតែជាកាខ្ចប់កាដូ តែវាទាក់ទងដល់ទំនាក់ទំនងរវាងមនុស្សជាមួយគ្នា។
កត្តាសំខាន់មួយចំនួនធ្វើអោយការបង្ហាញនូវភាសារបស់ Origata
១. ប្រើ Danshi ឬ Hohoshi គឺជាប្រភេទក្រដាសធម្មជាតិធ្វើពីឈើ។ សន្លឹកនីមួយៗប្រើត្រឹមតែម្តង
២. សិល្បៈខ្ចប់ក្រដាសហៅថា “Ori” ធ្វើយ៉ាងណាអោយសមរម្យ និងស្អាត
៣. សិល្បៈបង្កើតជាខ្សែចងហៅថា “Musubi”
៤. ចំនួនខ្សែដែលត្រូវចង
រូបភាព uponafold
ការរួមផ្សំនូវចំនុចទាំងបួនខាងលើ អ្នកអាចឆ្លុះបង្ហាញនូវទឹកចិត្តកក់ក្តៅរបស់អ្នកជូនទៅដល់អ្នកទទួលតាមរយៈសិល្បៈ Origata។ នៅចុងសម័យ Edo ប្រហែលសតវត្សទី ១៩ មានជាង ២០០០ ប្រភេទ Origata ខុសគ្នា ប៉ុន្តែសរុបមកសុទ្ធតែធ្វើអោយអ្នកទទួលកាដូអាចដឹងពីខាងក្នុងកាដូគឺជាអ្វីគ្រាន់តែមើលក្រដាសខ្ចប់។
ដើម្បីអនុវត្ត Origata ត្រូវតែគោរពតាមក្បួនច្បាប់ហាក់ដូចជាស្មុគស្មាញ។ រចនាប័ទ្ម Origata ត្រូវបានសម្រេចដោយផ្អែកលើអ្នកទទួលកាដូ ចំនួនកាដូត្រូវបានខ្ចប់ ឳកាសសម្រាប់ជូន និងរដូវកាលក្នុងឆ្នាំ។ ដោយសារគោលបំណងចុងក្រោយនៃការខ្ចប់កាដូមិនមែនដើម្បីលាក់បាំងកាដូដូចជាអត្តន័យបច្ចុប្បន្ន តែដើម្បីបន្ថែមនូវអត្តន័យនៃកាដូ។ របៀបខ្ចប់នេះធ្វើអោយកាដូលេចចេញមកក្រៅ ប៉ុន្តែនៅតែធ្វើអោយអ្នកទទួលមានការចាប់អារម្មណ៍។
ប្រភេទមួយចំនួននៃ Origata
រូបភាព Aminoapps
រូបភាព Aminoapps
រូបភាព japanesestation.com
រូបភាព a2.marugotoweb.jp
Sacchan