ហេតុអ្វីបានជាជនជាតិជប៉ុនប្រកាន់​ផ្លូវ​ខាង​ឆ្វេង​ គឺដោយ​សារ​ Samurai សម្រេចឬយ៉ាងណា?

ប្រទេសជប៉ុន​គឺ​ ១ ក្នុង​ចំ​ណោម ៧៦ ប្រទេស ហើយជា​តំ​បន់​ទឹក​ដីដែល​មាន​លក្ខណៈ​ធ្វើចរាចរណ៍​ប្រកាន់ខាង​ឆ្វេង។ ផ្ទុយជា​មួយ​នឹង​ ១៦៣ ប្រទេសដែល​ធ្វើ​ដំ​ណើរ​ប្រកាន់ស្តាំ។

ក្នុង​ខណៈពេលដែលចរាចរណ៍សរុបប្រកាន់​ស្តាំ​នៅ​លើ​ពិភព​លោក​ដល់ទៅ ៩០%។

ត្រូវ​ណាស់ ភាគ​ច្រើន​ប្រទេសដែល​អភិវឌ្ឍស្មើ ឬលើស​ប្រទេសជប៉ុន​សុទ្ធ​តែ​ធ្វើ​ចរាចរណ៍​ប្រកាន់​ខាងស្តាំ។

ពេលសំដៅលើ “មហាសេដ្ឋីសេដ្ឋកិច្ច” លេខ​ ១​ នៅលើ​ពិភព​លោក​-សហរដ្ឋអាមេរិកក៏​ជា​ប្រទេស​ដែល​ធ្វើ​អោយ​មាន​ឥទ្ធិពលវប្បធម៌បើក​បរ​ឡាន​ដល់​ប្រទេសជប៉ុន​ ប៉ុន្តែ​ចុះ​ហេតុ​អ្វី​ជន​ជាតិ​ជប៉ុន​មិន​យក​តម្រាប់​តាម​ទាំង​ស្រុងបែ​រជា​រើស​យក​ការ​ធ្វើ​ចរាចរណ៍​ប្រកាន់​ឆ្វេង។

ពត៌មាន​ជាច្រើន​បាន​អោយ​ដឹង​ថា មូល​ហេតុ​មិន​តិច​គឺ​មក​ពី​ទម្លាប់របស់​ Samurai សម័យ​បុរាណ។

ហើយ​ចំ​នុចមួយ​ទៀត​នោះគឺ​ភាព​ប្រសប់ដៃ​ខាង​ណា​ជាង​ក៏​ជា​មូល​ហេតុ​ធ្វើ​ចរាចរណ៍​ប្រកាន់​ឆ្វេង​ដែរ។

ខ្ញុំ​ជា​អ្នក​ដែល​ប្រសប់​ដៃ​ខាង​ឆ្វេង​ហេតុ​នេះភាគ​ច្រើន​សកម្ម​ភាព​ប្រចាំ​ថ្ងៃសុទ្ធ​តែ​ប្រើ​ដៃខាង​ឆ្វេង។ ដូច្នេះ​ពេល​ដែល​ធ្វើ​សកម្ម​ភាព ខ្ញុំ​តែង​តែ​ទុក​ចន្លោះសម្រាប់​ដៃ​ឆ្វេង​ ហើយ​ផ្ទុយ​មក​វិញមិន​សូវ​ប្រើ​ដៃ​ខាង​ស្តាំហេតុ​នេះ​តែង​តែ​ទុក​ចន្លោះ​តិច​ឬមិនមាន​ក៏​បាន​។ សូម​សង្កេត​មើលទៅ​ការ​ធ្វើ​ដំណើរតាម​ផ្លូវ​ក៏ដូច​គ្នា។

រូប​ភាព https://mag.japaaan.com/archives/83470

រាល់ Samurai ក៏​មាន​បទបញ្ញត្តិតឹងរឹងនៃ​ការ​ប្រើ​ប្រាស់ដៃ។ ទោះ​បីក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ ​ខាង​ឆ្វេង​ត្រូវ​តែ​កាន់​ដាវ ខាង​ស្តាំ​គឺ​សម្រាប់​ដក​ដាវ។

កាលពី​សម័យ​បុរាណ ការធ្វើ​ដំណើរ​កម្សាន្តមិន​ងាយ​ស្រួល​ដូច​ជា​បច្ចុប្បន្ន។ នៅ​តាម​ផ្លូវ​អាច​នឹ​ង​ជួប​ប្រទះអ្នក​ដែល​ចង់​បង្ក​រឿង​ ចោរប្លន់ ចោរ​ប្លន់​តាម​ផ្លូវ​ ហេតុ​នេះ​ Samurai សុទ្ធ​តែ​ត្រូវ​ត្រៀម​ខ្លួន​ដក​​ដាវ​គ្រប់​ពេល​វេលា​។

ហេតុ​នេះ​មាន​តែ​ដើរ​ទៅ​ខាង​ឆ្វេង​ទើប​សាក​ស​ម​បំ​ផុត​ដើម្បី​អោយ​ដៃ​ខាង​ស្តាំ​មាន​ចន្លោះច្រើន​ហើយ​ដក​ដាវ។

តាមពិតនៅសម័យបុរាណក៏​មាន​អ្នក​ធ្លាប់​និយាយ​ “ផ្លូវ​របស់​មនុស្ស​លោក​គឺផ្លូវនៅ​ខាង​ឆ្វេង”។

រូបភាព https://mag.japaaan.com/archives/83470/2

នោះ​គឺ​ជា​ជន​ជាតិ​រ៉ូម​សម័យ​បុរាណបានរកឃើញស្នាម​ដែល​នៅ​សេស​សល់​នៃ​ផ្លូវ​ផ្នែក​ខាង​ឆ្វេង​។ សូម្បីតែអេហ្ស៊ីព និងក្រិចក៏​ដូច​គ្នា។

ហេតុ​នេះ​ជា​បឋម​អាច​និយាយ​បាន​ថា​មនុស្ស​សម័យ​មុនតែ​ង​តែ​ធ្វើ​ដំ​ណើរ​ប្រកាន់​ឆ្វេង​។

ប៉ុន្តែ​ប្រសិន​បើ​តាម​ដំ​ណើរ​អភិវឌ្ឍបែប​នេះចុះ​ហេតុ​អ្វី​បច្ចុប្បន្ន​មាន​រហូត​ដល់​ទៅ ៩០% ផ្លូវ​នៅ​លើ​ពិភព​លោក​ជាផ្លូវ​ដែល​ធ្វើ​ចរាចរណ៍ ប្រកាន់​ស្តាំ។

រឿងរ៉ាវចាប់ផ្តើមដោយព្រះរាជក្រឹត្យដែលអធិរាជបារាំង Napoleon Bonaparte ផ្សព្វ​ផ្សាយ​ដល់​គ្រប់​តំ​បន់នៅ​ឆ្នាំ ១៧៩២។ ចាប់​ពី​ពេល​នោះ​ប្រជាជន​ក៏​ដូច​ជា​ចរាចរណ៍នៃ​ទឹក​ដី​ទាំង​អស់​ផ្លាស់​ប្តូរ។

រូបភាប https://mag.japaaan.com/archives/83470/2

បណ្តាប្រទេសក្រោម​អំ​ណាចបារាំងដូចជាប្រទេសជប៉ុន អង់គ្លេសនូវ​រក្សា​ទម្លាប់​ពីមុន។

មូល​ហេតុ​ដែលអធិរាជ Napoleon ចេញសេចក្តីសម្រេចនេះ មិន​មែន​ត្រឹម​តែ​ចង់​បង្រួបបង្រួមប្រទេសទាំង​នោះហើយ​ថែម​ទាំង​ដោយ​ខ្លួន​គាត់​ផ្ទាល់ ជាមនុស្ស​ដែល​ប្រសប់​ដៃ​ខាង​ឆ្វេង​។

ដោយ​សារ​តែ​ប្រសប់​ដៃ​ខាង​ឆ្វេង​ហេតុ​នេះប្រាកដណាស់​គាត់​ត្រូវ​ការ​ចន្លោះ​ច្រើន​ដើម្បី​អោយ​ដៃ​ខាង​ឆ្វេង​ងាយ​ស្រួល ហេតុ​នេះ​ទើប​មាន​សេចក្តី​សម្រេច​ធ្វើ​ចរាចរណ៍​នៅ​ផ្លូវ​ខាង​ស្តាំ។

ចំ​ណែក​ខាង​ Samurai វិញ ប្រសិន​បើ​ស្រមៃ​មើល​ Samurai ពីរនាក់ដើរ​ពី​ទិស​ផ្ទុយ​គ្នា សុទ្ធ​តែ​ដាក់​ដាវ​នៅ​ខាង​ឆ្វេង ហើយ​ដើរ​នៅ​ផ្លូវ​ផ្នែក​ខាង​ស្តាំ​នឹង​យ៉ាង​ណា?

ប្រាកដ​ណាស់​ដាវ​ទាំង​ពីរ​នឹង​ប៉ះ​ទង្គិច​គ្នា​ជាមិន​ខាន។ ហេតុ​នេះ​ដើរ​ខាង​ឆ្វេង​គឺ​ជា​ផ្លូ​វដែល​សុវត្ថិ​ភាព “ទឹក​ស្ទឹង​មិន​បំពាន​ទឹក​អណ្តូង​” នៅ​ក្នុ​ង​សម័យ​នោះ។

ហើយ​ទម្លាប់​នោះ​ក៏ត្រូវ​បាន​​រក្សារហូត​មក​ដល់​បច្ចុប្បន្នបង្កើត​ជា​បទ​បញ្ញត្តិធ្វើ​ដំ​ណើរ​ខាង​ឆ្វេង​របស់​ជន​ជាតិ​ជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: