គន្លឹះដាក់ពាក្យសុំ Visa ទេសចរណ៍ទៅប្រទេសជប៉ុនដើម្បីទាន់រដូវកាលស្អាតបំផុត

ធ្វើពាក្យ​សុំ Visa ដើម្បី​ទៅ​កម្សាន្ត​នៅប្រទេសជប៉ុន​ខ្លួន​ឯងដោយ​វិធី​នេះនឹង​ជួយ​អោយ​អ្នក​មាន​ឱកាស​ទទួល​បាន​ Visa យ៉ាង​ឆាប់​រហ័ស ភាគ​រយ​បរាជ័យ​តិច​បំ​ផុត។

អាច​ទៅ​ដល់​ប្រទេសជប៉ុននោះ​គឺ​ជា​បំ​ណង​ប្រាថ្នា​របស់​យុវជនជាច្រើន​ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏សង្ឃឹម​ថា​អាច​ទៅ​ដល់​ប្រទេសជប៉ុន​តាំង​ពី​តូច​។ ហេតុ​នេះ​ហើយ​ពេល​ដែល​គ្រប់​ថវិកា និង​មាន​ពេល​វេលា ខ្ញុំ​បាន​ឡើង​គម្រោង​ការ​ដើម្បី​ទៅ​កម្សាន្ត​នៅ​ទឹក​ដី​ក្នុង​ក្តី​ស្រមៃ​នេះ។ ប៉ុន្តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ចង់​ស្វែង​យល់​ប្រទេសជប៉ុន​តាម​បែប​ផ្សេងពី​ការ​​ទៅកម្សាន្ត​លក្ខណៈ Tour ហេតុ​នេះ​ហើយ​ខ្ញុំ​ត្រូវ​សុំ Visa ខ្លួន​ឯង​ និង​ត្រៀម​នូវឯកសារ​ដែល​ទាក់​ទង។

ភាព​ជាក់​ស្តែង​នោះ​គឺមិន​មែន​អោយ​តែ​អ្នក​មាន​ថវិកា នោះ​អ្នក​អាច​សុំបាន​ Visa ​ដើម្បី​ទៅ​កម្សាន្ត​ដោយ​ខ្លួន​ឯង​នៅ​ប្រទេសជប៉ុនទេ ដោយសារតែគោលនយោបាយផ្តល់ Visa របស់​ប្រទេសនេះ​ពិត​ជា​តឹង​រឹង​។

ពេល​ដែល​សម្រេចចិត្តសុំ Visa ដោយខ្លួនឯង ខ្ញុំធ្លាប់​បាន​គិត​ដល់​ការ​ធ្វើ​ Visa ទៅកម្សាន្តជាមួយ​នឹង​តម្លៃ​ប្រហែល ២២០ដុល្លា។ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​គឺ​ក្រោយ​ពេល​អ្នក​ដែល​សួរ​ពត៌មាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំសុទ្ធតែ​បដិសេធទទួលធ្វើដោយ​សារ​តែ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ករណី​ពិបាក​ធ្វើ Visa ខ្លាំងណាស់​ដូច​ខាង​ក្រោម៖

+ អាយុតិច​ (ខ្ញុំ​ទាយ​ប្រហែល​ ១៨ ដល់ ៣០ ឆ្នាំ)

+ មិនទាន់មាន​គ្រួសារ

+ ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ ឯកជនមិនមែន​ជា​ក្រុម​ហ៊ុន​រដ្ឋ

+ ទើបតែ​បាន​ទៅកម្សាន្តនៅប្រទេស​ដែល​កំ​ពុង​អភិវឌ្ឍ

+ មិន​ធ្លាប់​ទៅ​កម្សាន្ត​នៅ​ប្រទេសជប៉ុន

ទោះ​បីជា​​អ្នកមាន​ក្នុង​គណនីធនាគាររាប់​រយ​លានក៏​ភាគ​រយ​មិន​ទទួ​ល​បាន​ Visa ច្រើនដែរ។ ដូចជា​ខ្លួន​ខ្ញុំ​ផ្ទាល់​ អ្នក​ដែល​ទទួល​សេវាកម្ម​ធ្វើ​ Visa សុទ្ធ​តែ​បដិសេធហើយ​បាន​និយាយ​ថា​ភាគរយ​ទទួល​បាន​ Visa ​របស់​ខ្ញុំ​គឺ ១%។

ក្រោយ​ពេល​វាយ​តម្លៃ​នូវ​ឯក​សារ​ដែល​មាន​ ស្ថានភាពដោយខ្លួនឯង និងយោបល់មិត្តភក្តិធ្លាប់​ទទួល​បាន​ Visa ​ទៅ​ប្រទេសជប៉ុន​ ខ្ញុំ​បាន​សម្រេចចិត្ត​មិន​ពឹង​ទៅ​លើ​អ្នក​ទទួល​បម្រើ​សេវា​ធ្វើ Visa ​ទៀត​ទេ ប៉ុន្តែបាន​ដាក់​ពាក្យ​សុំ​ Visa ដោយ​ខ្លួន​​ឯង។

  • រើស​អ្នក​ដែល​រួ​មដំ​ណើរ​ និង​ធ្វើ​ក្រដាស​ស្នាម​ បន្ទាប់​ពី​បាន​ស្វែង​យល់​នូវ​ដំ​ណាក់​កាល​ធ្វើ​ នោះ​ខ្ញុំ​បាន​ដឹង​ថា​ប្រទេសជប៉ុន​មាន​ការ​ត្រួត​ពិនិត្យ​តឹង​រឹង​ដោយសារ​មាន​មនុស្ស​មួយ​ចំ​នួន​បាន​លួច​ស្នាក់​នៅ​ប្រទេសជប៉ុន​បន្ត​ដើម្បី​ធ្វើ​ការ។ ប្រសិន​បើ​អ្នក​សុំ Visa ​ពិត​ជា​ងាយ​ស្រួល​អោយ​គេ​យល់​ច្រឡំ​ស្ថិត​ក្នុង​ចំ​ណោម​នោះ ហេតុ​នេះ​អ្នក​គួរ​តែ​ស្វែង​រក​បន្ថែម​ “មិន​រួម​ដំ​ណើរ” ដើម្បី​សុំ​ Visa ។

ប្រសិន​អ្នក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ឯកជននោះ​ម្នាក់​ដែល​រួម​ដំ​ណើរ​ជាមួយ​អ្នក​គួរ​តែ​ស្ថិត​ក្នុង​កិច្ចសន្យាការងារជាមួយរដ្ឋ។ ក្រៅ​ពី​នេះ អ្នក​ដែល​សុំ​ Visa ​ជា​មួយ​អ្នក​ ជា​អ្នក​ដែល​ធ្លាប់​ទៅ​ប្រទេសជប៉ុន​កាន់​តែល្អ នោះ​ភាគ​រយ​ដែល​ទទួល​បាន​ Visa ​អាច​បាន​ដល់ ៥០%ហើយ។

ឯកសារសម្រាប់​ធ្វើ Visa ​រួ​ម​មាន​៖

១. ពាក្យ​សុំ​ Visa  (ស្វែង​រក​នៅ​លើ​គេហទំ​ព័រ​)

២. លិខិតឆ្លង​ដែន​ (ច្បាប់​ដើម + ច្បាប់​ថត​ចម្លង​ដែល​មាន​ត្រា)

៣. រូប​ថត​ (4.5×4.5) ផ្ទៃ​រូប​ថត​ពណ៌​ស ប្រសិន​បើ​សក់​វែង​សូម​វេក​សក់​អោយ​ឃើញ​ត្រជាក់

៤. បញ្ជាក់​ពី​ថវិកា​

  • មាន​ទឹក​ប្រាក់​ក្នុង​គណនី​ធនាគារ (រូបថត + ច្បាប់​ដើមសម្រាប់​ត្រួតពិនិត្យ​នៅស្ថាន​ទូត មើល​ហើយ​គេ​នឹង​សងយើង​វិញ)
  • ការបញ្ជាក់ពីសមតុល្យគណនីសន្សំប្រាក់ថ្មី (ទៅ​ធ្វើ​នៅ​ធនាគារមុន​ប៉ុន្មាន​ថ្ងៃមុន​ពេល​ដាក់​ពាក្យ​សុំ​ Visa កុំ​ធ្វើ​ទុកមុន)
  • កិច្ចសន្យាផ្ទះ ប្លង់​ផ្ទះ និង​ភ័ស្តុតាងបញ្ជាក់ពីទ្រព្យសម្បត្តិផ្សេងទៀត (ប្រសិន​ជាមាន)

៥. ឯកសារការងារ៖

  • កិច្ច​សន្យា​ការងារ (ច្បាប់​ដើម + ច្បាប់​ចម្លង​ដែល​មាន​ត្រា​របស់​ក្រុម​ហ៊ុន​)
  • ពាក្យ​សុំ​សម្រាកមាន​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន​
  • ក្រដាស​បញ្ជាក់​មុខងារ (មាន​ហត្ថលេខា និង​ត្រា​របស់​ក្រុម​ហ៊ុន​)
  • ក្រដាស​បង្ហាញ​ពី​ប្រាក់​ខែបី​ខែ​មុន (ប្រសិន​បើ​ទទួល​ប្រាក់​ខែ​ជា​ប្រាក់​នោះ​ថត​ចម្លង​បី​ច្បាប់មាន​ត្រា​របស់​ក្រុម​ហ៊ុន ​បើមិន​ដូច្នេះអាច​ប្រើ​ការ​បញ្ជាក់​តាម​រយៈ​ធនាគារគឺ​ស្រួល​ជាង។

៦. ក្រដាស​អញ្ចើញពី​មិត្ត​ភក្តិដែល​កំ​ពុង​តែ​នៅ​ជប៉ុន​៖

  • ក្រដាសអញ្ចើញ​តាម​គំ​រូរបស់​ស្ថា​ន​ទូត (ច្បាប់​ដើមដោយ​អ្នក​អញ្ចើញ​ជា​អ្នក​សរសេរ​ និង​ហត្ថលេខា)
  • កាលវិភាគ​តាម​គំរូ​របស់​ស្ថាន​ទូត (ច្បាប់​ដើមដោយ​អ្នក​អញ្ចើញ​ជា​អ្នក​សរសេរ​ និង​ហត្ថលេខា)
  • រូប​ថត​ជាមួយ​អ្នកដែល​បាន​អញ្ចើញ
  • ថត​ចម្លង​ទំ​ព័រ​ដំ​បូង​នៃ​លិខិត​ឆ្លង​ដែន​ និង​ប័ណ្ណ​ស្នាក់​នៅ​ដែល​មាន​សុពល​ភាព ( Visa ​រយៈពេលវែង) របស់​អ្នក​ដែល​អញ្ចើញ

៧. ឯកសារសម្រាប់ដំណើរកម្សាន្ត

  • Booking សំបុត្រយន្តហោះ (អាច book សង​ក្រោយ​ដើម្បីមាន​ email eticket អ្នក​ថត​ចម្លង​ហើយ​ភ្ជាប់​ជា​មួយឯកសារជា​ការ​ស្រេច)
  • Booking សណ្ឋាគារ​សុី​សង​តាម​ស្ថាន​ភាពលើ​កាលវិភាគ និង​សំបុត្រ​អញ្ចើញ។

សូម​ធ្វើ​ការ​ចាប់​អារម្មណ៍ អ្វី​ដែល​សំ​ខាន់​បំ​ផុត​នៅ​ក្នុងឯកសារ​ គឺជា​ក្រដាស​អញ្ចើញ​ពី​មិត្ត​ភក្តិដែល​កំ​ពុង​តែ​រស់​នៅ​ប្រទេសជប៉ុន។ ប្រសិន​បើ​អ្នក​ធ្វើ​ Visa ​ទៅ​កម្សាន្ត ភាគ​ច្រើន​ចំ​ណាយ​ទៅ​លើ​លិខិត​អញ្ចើញ-នោះ​គឺ​ជា​សំ​បុត្រ​ធានា​អ្នក​ទៅ​ប្រទេសជប៉ុន​ដើម្បី​ទៅ​កម្សាន្ត សួរសុខទុក្ខមិត្ត​ភក្តិ។

ប្រសិន​បើ​មាន​មិត្ត​ភក្តិ​នៅ​ជប៉ុន​អ្នក​អាច​ពឹង​ពួក​គេ​អោយ​ផ្ញើ​សំ​បុត្រ​អញ្ចើញ ធ្វើ​កាល​វិភាគ​តាម​គំរូ​របស់​ស្ថាន​ទូត​ មាន​ទាំង​ជា​ភាសា​ជប៉ុន​ និង​ភាសា​នៃ​ប្រទេសរបស់​ខ្លួន បន្ទាប់​មក​ផ្ញើអោយ​អ្នក​ដើម្បី​ភ្ជាប់​ជា​មួយ​ឯកសារ​។ ប្រសិន​បើ​មិន​មាន​រូប​ថត​ជា​មួ​យ​អ្នក​អញ្ចើញ នោះ​អ្នក​អាច​ផ្ញើ​សារជាមួយ​មិត្តភក្តិ​តាម​រយៈ Facebook ឬ Email ផ្ញើ​សំបុត្រ​សរសេរដៃ​ទៅ​ស្ថាន​ទូតដើម្បី​បញ្ចាក់​អំពី​ទំ​នាក់​ទំ​នងទាំង​សង​ខាង​។ ចំ​ណែក​លិខិត​ឆ្លង​ដែន​ និង​ប័ណ្ណ​ស្នាក់​នៅ​របស់​អ្នក​អញ្ចើញ អ្នក​អាច​ពឹង​មិត្ត​ផ្ញើ​តាម​រយៈ Email ហើយ​ទៅ​ថត​ចម្លង​ចេញ​ក៏​បាន។

បន្ទាប់​ពី​រៀប​ចំ​សំបុត្រ​អញ្ចើញ​រួច​ កិច្ច​សន្យា​ ពាក្យ​សុំ​សម្រាកការងារ និង​សំបុត្រ​យន្ត​ហោះ កន្លែងឈប់​សម្រាក អ្នក​គួរ​តែ​រៀប​ចំ​ដល់​ដំ​ណាក់​កាល​បញ្ជាក់​ថវិកា​។

ប្រសិន​បើ​អ្នក​មាន​ទ្រព្យ​សម្បិត្ត​ណា​ដូចជា​ម៉ូតូ ដី​ធ្លី​ ផ្ទះ​នោះ​អាច​ធ្វើ​ការ​ថត​ចម្លង​ឯកសារ​ម្ចាស់​កម្ម​សិទ្ធិដើម្បី​ភ្ជាប់​មក​ជាមួយ។ ប៉ុន្តែ​ប្រសិន​បើ​មិន​មាន ​អ្នក​គួរ​តែ​ទំ​នាក់​ទំនង​ក្រុម​ហ៊ុន​ដំ​ណើរ​កម្សាន្ត ដើម្បី​ប្រើ​ប្រាស់​សេវា​កម្ម​បញ្ជាក់ហិរញ្ញវត្ថុពី​កន្លែង​ពួក​គេ។ កន្លែ​ង​ដែរ​ធ្វើ​អាច​ត្រូវ​ការ​អត្តសញ្ញាណ​ប័ណ្ណថត​ចម្លង​ និង​ច្បាប់​ថត​ចម្លង​សៀវភៅ​គ្រួ​សារដើម្បីធ្វើគណនីសន្សំប្រាក់ បន្ទាប់​ពីធ្វើ​ហើយ កន្លែង​នោះនឹង​រក្សាសៀវភៅគណនីដើម ហើយ​គ្រាន់​តែអោយ​អ្នក​នូវ​ក្រដាស​បញ្ជាក់ពីធនាគារប៉ុណ្ណោះ។ សូមចងចាំគ្រាន់​តែថតចម្លងក្រដាស​បញ្ជាក់នេះមុនថ្ងៃដាក់ Visa តែមួយថ្ងៃបានហើយ ប្រសិន​បើ​ចំថ្ងៃទៅដាក់ Visa កាន់​តែល្អ។

ប្រភេទ Visa ​នេះ​ដែល​ខ្ញុំ​បាន​ណែ​នាំ​អ្នក​អស់​គ្នា​គឺ​កម្សាន្តរយៈពេលខ្លី មាន​រយៈពេល​បី​ខែ​ចាប់​ពី​ថ្ងៃ​ដែល​មាន​ Visa ។ ហេតុ​នេះ​សូម​មើល​អោយ​បាន​ច្បាស់​នូវ​កាល​វិភាគ​នូវ​ដំ​ណើរ​កម្សាន្ត​របស់​ខ្លួន​ ដើម្បី​សុំ Visa ត្រូវ​ពេល​។ គួរ​តែ​សុំ​ Visa ​មុន​ពេល​ទៅ​ប្រហែល​មួយ​ខែ​ទៅ​ពីរ​ខែ មិន​គួរ​សុំ​ Visa គាក​ថ្ងៃ​ទៅ​ពេក។ ក្រៅ​ពី​នេះ អ្នក​គួរ​តែ​ជៀស​វាង​ការ​សុំ ​Visa ​ពេល​មាន​អ្នក​សុំ​ច្រើន នឹ​ង​ពិបាក​សុំ​។ ឧទាហរណ៍​ដូចជា​សុំ​ទៅ​ក្នុង​រដូវនិទាឃរដូវ​ ឬ​រដូវ​ស្លឹក​ឈើ​ជ្រុះ ពិបាក​សុំ​ជាង​រដូវ​ក្តៅ​ និង​រដូវ​រងា។

ជារួម​ប្រទេសជប៉ុន​គឺ​ជា​ប្រទេស​ដែល​អភិវឌ្ឍ​ ហេតុ​នេះ​ប្រជាជន​នៅ​ប្រទេសដែល​កំ​ពុង​អភិវឌ្ឍសុំ​ទៅ​នឹង​មាន​ការ​លំ​បាក។ តាម​បទ​ពិសោធន៍របស់​ខ្ញុំ ពេល​ដែល​ធ្វើ​ឯកសារដាក់​អោយ​ស្ថាន​ទូត អ្នក​គួរ​តែ​អោយ​គេ​ដឹង​ថា​អ្នក​មាន​ការ​ងារ​នៅ​ប្រទេសរបស់​អ្នក​ ​មាន​ការ​ងារ​ច្បាស់​លាស់​ ហើយ​មិន​មាន​បំ​ណង​លួច​នៅ​ប្រទេសជប៉ុន​ពេល​ដែល​ទៅ​កម្សាន្ត​ទេ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ការ​សុំ ​Visa នៅ​ប្រទេសជប៉ុន​ នៅ​តែ​ត្រូវ​គេ​វាយ​តម្លៃ​ថា​ពិបាក និង​មាន​លក្ខណៈសំ​ណាង​ល្អឬអាក្រក់។ ធ្វើ​តាម​វិធី​របស់​ខ្ញុំ​គ្រាន់​តែ​ធ្វើ​អោយ​ឱកាស​ជាប់​ ​Visa ​ច្រើន ​មិន​មែន​ប្រាកដ​ ១០០%​ នោះ​ទេ​។ ប៉ុន្តែ​កុំ​ដោយ​សារ​ហេតុ​នេះ​ហើយមិន​សាកល្បង​ណា ជូន​ពរ​អោយ​អ្នក​ជោគ​ជ័យ។

តាម​រយៈគេហទំព័រ​ពត៌មាន​

មើលបន្ថែម: