ឆ្មាំការពារជប៉ុន បង្ហាញសមត្ថភាពបង្វិលកាំភ្លើងយ៉ាងអស្ចារ្យ

ថ្មីៗនេះ ​នៅ​ឯ​បណ្ឌិត​សភា​ការពារ​ជាតិ​ប្រទេស​ជប៉ុន ឆ្មាំ​ការពារ បាន​បង្ហាញ​ជំនាញ​បង្វិល​កាំភ្លើង​យ៉ាងអស្ចារ្យ ​បង្ករការភ្ញាក់ផ្អើលដល់មនុស្ស​គ្រប់គ្នាជាខ្លាំង។

ពួកគេ​បានសម្តែង​ឡើង​ដំណាលៗគ្នា និង​ស្រុះ​គ្នា​​ល្អឥតខ្ចោះ ដោយប្រើកាំភ្លើងពិតប្រាកដ M1 មានទម្ងន់​ប្រហែល ៤,៣គីឡូក្រាម​ ក្នុង​មួយ​ដើម។

វីដេអូ​នៃ​ការ​សម្ដែង​របស់ពួកគេ ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ដោយទទួល​បាន​ការ​ចូល​មើល​រហូត​ដល់​ទៅ ជាង ១លាន​ដង​ឯណោះ៕

ប្រែសម្រួល៖ Naing Seiha

ប្រភព៖ Nextshark

មើលបន្ថែម: