ការផ្លាស់ប្តូរភាពស្រស់សោភាអោយដូចជាស្រ្តីជនជាតិជប៉ុន គ្រាន់តែពឹងទៅលើគ្រឿងលំអពិសេស
បច្ចុប្បន្ននៅពេលដែលសង្គមមានការអភិវឌ្ឍស្ត្រីក៏មានសិទ្ធិជាច្រើនហើយមានភាពក្លាហានជឿជាក់ជាង រួមជាមួយម៉ូតសំលៀក បំពាក់ដែលស្អាតក៏ខុសពីមុនច្រើន។ ប្រសិនបើកាលពីមុនពួកយើងងាយនឹងឃើញស្ត្រីតុបតែងសក់ជាមួយនឹងគ្រឿងលម្អដែលមានពណ៌ច្រើននោះបច្ចុប្បន្នពិបាកនឹងប្រទះ ឃើញណាស់លើកលែងតែក្នុងពិធីសំខាន់ៗ
មូលហេតុអាចមកពីជីវភាពសព្វថ្ងៃមានភាពទាន់សម័យ និងមមាញឹកពេក ពំុមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើសក់ ដូចនេះគ្រឿង លម្អសក់ពំុមានភាពសម្បូរដូចកាលមុនដែរ។ មានសិល្បៈករកាត់ សក់់ជប៉ុនម្នាក់់នៅតែមានភាពអាល័យ ស្រលាញ់គ្រឿងលម្អសក់ រហូតដល់គាត់បានបង្កើតស្នៀតសក់ដ៏ ស្រស់ស្អាតដែលស្រី្ត ណាពេលឃើញក៏ចង់បាន។
Saionarrow
សិល្បៈករកាត់សក់់មានគេហទំព័រ Twitter ឈ្មោះថា Saion គាត់បានប្រើប្រាស់ជ័រនិងសរសៃទង់ដែងដើម្បីផលិតចេញនូវស្នៀតសក់ផ្កាស្រស់ស្អាត ផ្ចិតផ្ចង់ដោយដៃ។ គាត់ចាប់ផ្តើមធ្វើពីឆ្នាំ២០០៧ ដោយបំណងចង់បង្កើតនូវផ្កាដែរមិនចេះស្រពាន។
先日の髙島屋さんでの催事の後、沢山の方からご連絡を頂き、こうしてご縁を賜ることが出来ました。先日、お礼詣りに近江神宮へ参らせて頂きました折に、競技かるたの聖地、浦安の間にて…。
今後もたくさんの花を皆様にお届けできればと思います。 pic.twitter.com/EYj7zqOjfB— saion.arrow (@saionarrow) April 25, 2018
Saionarrow
ក្នុងដំណើរការផលិតស្នៀតសក់ ផ្កាគាត់មិនបានគូរ ឬគិតមុនទេ តែគាត់យកគំរូតាមផ្កាពិតដើម្បីបង្កើតជាស្នៀតសក់ផ្កា។ ដូចនេះ ហើយផ្ទះរបស់គាត់សម្បូរទៅដោយផ្កាច្រើនប្រភេទដើម្បីធ្វើជាគំរូ។
我が家の花は白がやっぱり早咲きな気がします。
大藤の黒龍と白牡丹、連鶴とピンクの牡丹、花遊。
薫風の候ですね( ´∀`) pic.twitter.com/Vi2GOaz0rs— saion.arrow (@saionarrow) April 16, 2018
Saionarrow
គាត់ក៏បានអោយដឹងថាផ្កា ដែរគាត់ចូលចិត្តជាងគេគឺផ្កា សណ្តែក ស្វាយ និងផ្កាឈូក តែមិនមានន័យថាគាត់ពំុបានបង្កើតស្នៀកសក់ ពីផ្កាផ្សេងនោះទេ។
今週の髙島屋京都店での催事、前回と同じように金曜日から日曜日まで私自身がおります。
秋の作品として、いくつか新たにお持ちします^ ^
彼岸花色の菊とか、丸みのある菊、紅葉、あと、遅くなってしまったけれど、朝顔も1つだけお持ちします。 pic.twitter.com/pBtZwywJSR— saion.arrow (@saionarrow) August 19, 2018
酔芙蓉〜羽衣〜の画像を追加しておきます。光にかざして貰うと様々な色が見えると思います^ ^#saion #簪 #かんざし #酔芙蓉 pic.twitter.com/OhyTYFB6O9
— saion.arrow (@saionarrow) November 5, 2017
Saionarrow
លោកSaionក៏បានធ្វើការសិក្សាលំអិតលើទម្រង់ផ្កាទាំងអស់ ដើម្បីផលិតចេញជាស្នៀតសក់ផ្កាអោយដូចបំផុតតាមដែរអាចធ្វើបាន។ មានចំនុចពិបាកមួយចំនួនដើម្បីធ្វើអោយស្នៀតសក់ល្អដូចពិត និងមើលទៅអោយស្រស់ឆើត ស្អាតឥតខ្ចះ។
លោកអ្នកអាចរកទិញស្នៀតសក់នេះនូវហាង Takashimaya Kyoto។ អ្នកយល់ឃើញយ៉ាងណាចំពោះស្នៀតផ្កាទាំងអស់នេះ? សូម like និង Share ប្រសិនបើអ្នកឃើញថាអត្ថបទនេះល្អណា។
Neko